ONE Championship and Kun Khmer star Chan Rothana is in the forefront of Cambodian mixed martial arts, but he owes a lot of his success to his family that keeps him grounded. In early December, Rothana made a stellar return to ONE's global stage as he took on Indonesia's Abro Fernandes in an anticipated flyweight … Continue reading Chan Rothana Says He Will “100% Support” His Young Daughters’ Martial Arts Journey
Tag: Selapak gym
ចាន់ រតនា គាំទ្រ១០០%ឱ្យកូនស្រីៗរបស់ខ្លួនចូលប្រឡូកក្នុងអាជីពក្បាច់គុន
តារាប្រចាំស្ថាប័ន ONE Championship និងជាតារាគុនខ្មែរ ចាន់ រតនា ជាអ្នកលេងគុនចម្រុះជួរមុខបំផុតរបស់កម្ពុជា តែជោគជ័យរបស់គេបានមកពីការជ្រោមជ្រែងយ៉ាងសំខាន់ពីគ្រួសាររបស់គេដែលតែងតែផ្ដល់កម្លាំងចិត្តឱ្យគេខំប្រឹងប្រែង។ កាលពីដើមខែធ្នូឆ្នាំទៅមិញ រតនា បានត្រលប់ទៅ ONE Championship វិញយ៉ាងល្បីល្បាញ ដោយគេបានផ្ដួលកីឡាករឥណ្ឌូណេស៊ីមិនធ្លាប់ចាញ់សោះ Abro Fernandes ឱ្យអាជ្ញាកណ្ដាលបញ្ឈប់ក្នុងទឹកទី២នៃការប្រកួតទម្ងន់ Flyweight នៅព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS ក្នុងទីក្រុងកួឡាឡាំពួរ។ រតនា ពេលនេះកំពុងសម្លឹងមើលឆ្នាំ២០១៩ដ៏មហិមាមួយដែលគេអាចបញ្ឆេះអាជីពរបស់គេឡើងវិញនិងនាំកម្ពុជាឈានចូលយុគមាសថ្មីមួយនៃកីឡាប្រយុទ្ធ។ នៅពីក្រោយជោគជ័យរបស់រតនាមិនមែនមានត្រឹមតែក្រុមការងារដ៏លះបង់អស់ពីកម្លាំងកាយចិត្តមួយក្រុមដែលមានដូចជាតារាក្បាច់គុនមីយ៉ាន់ម៉ា Phoe Thaw ជាដើមប៉ុណ្ណោះទេ ប៉ុន្តែក៏មានដែរភរិយារបស់គេ Cindy Coupon និងកូនស្រីទាំង២នាក់របស់ពួកគេ។ រតនា បរិយាយថា៖ «កូនទី១របស់ខ្ញុំឈ្មោះ Lycia។ គាត់មានអាយុ១១ឆ្នាំហើយ។ កូនទី២ឈ្មោះ Melody អាយុជិត៧ឆ្នាំហើយ»។ ខណៈ រតនា ជាកីឡាករគុនខ្មែរអាជីពតាំងពីវ័យជំទង់មកម្ល៉េះនោះ កូនៗរបស់គេក៏បានស្ថិតក្នុងពិភពកីឡាប្រយុទ្ធមួយនេះតាំងពីកើតមកដែរ។ រតនា ពន្យល់ថា៖ «ដោយសារតែកូនៗរបស់ខ្ញុំកើតមកនៅជាមួយក្បាច់គុនរាល់ថ្ងៃ ក្បាច់គុនស្ថិតក្នុងឈាមរបស់ពួកគេទៅហើយ។ ទោះបីពួកគេមិនបានហ្វឹកហាត់ត្រឹមត្រូវក៏ដោយ តែពួកគេមានទេពកោសល្យខាងកីឡានេះ។ ដូច្នេះនៅពេលអនាគត វាងាយស្រួលសម្រាប់ពួកគេក្នុងការជ្រើសយកអាជីពក្នុងកីឡានេះ។ … Continue reading ចាន់ រតនា គាំទ្រ១០០%ឱ្យកូនស្រីៗរបស់ខ្លួនចូលប្រឡូកក្នុងអាជីពក្បាច់គុន
Three interesting things you need to know about Vy Srey Khouch
ONE Championship athlete Vy "Pretty Punch" Srey Khouch has been biding her time to get back into the cage but has not stopped training and competing. A close friend of ONE Championship's rising star Nou Srey Pov, Srey Khouch is now in full training camp to represent Cambodia in an international boxing competition in Thailand. … Continue reading Three interesting things you need to know about Vy Srey Khouch
ម្ចាស់ក្លិបសិល្បៈ ចាន់ រតនា ចាប់ដៃជាមួយក្លិបកីឡាអន្តរជាតិ Fight For Good
ម្ចាស់ក្លិបសិល្បៈ ចាន់ រតនា ជាអ្នកត្រួសត្រាយផ្លូវមុនគេក្នុងវិស័យកីឡាគុនចម្រុះរបស់កម្ពុជា ហើយថ្មីៗចុងក្រោយនេះគេបានត្រលប់ទៅប្រកួតនៅ ONE Championship ជាថ្មីជាមួយនឹងការបង្ហាញសមត្ថភាពយ៉ាងគួរឱ្យស្ញប់ស្ញែង ដោយបានផ្ដួលកីឡាករមិនដែលចាញ់របស់ឥណ្ឌូណេស៊ី Abro Fernandes ឱ្យសន្លប់កាលពីដើមខែធ្នូឆ្នាំមុន។ ឥឡូវនេះ កីឡាករវ័យ៣៣ឆ្នាំដែលរស់នៅភ្នំពេញ បានចូលរួមសហការជាផ្លូវការជាមួយក្លិបកីឡាអន្តរជាតិ Fight For Good រួមជាមួយតារាគុនចម្រុះមីយ៉ាន់ម៉ា Phoe Thaw ដែលទើបបានចុះកិច្ចសន្យាថ្មីៗនេះជាមួយជើងខ្លាំង Lethwei គឺ Soe Lin Oo និងអតីតអ្នកប្រយុទ្ធរបស់ UFC គឺ Shunichi Shimizu។ នាយកគ្រប់គ្រងក្លិប FFG លោក Joe Conway និយាយថា៖ «ថ្វីបើពួកយើងបានធ្វើការក្រៅផ្លូវការជាមួយ រតនា មួយរយៈមកហើយក្នុងនាមជាគ្រូបង្ហាត់និងជាផ្នែកមួយក្រុមការងារក្ដី តែឥឡូវនេះគាត់បានសម្រេចចិត្តជាផ្លូវការដើម្បីចូលរួមជាមួយក្លិប Fight For Good ក្នុងនាមជាអត្តពលិកម្នាក់»។ ម្ចាស់ក្លិបសិល្បៈ ចាន់ រតនា ជាអ្នកត្រួសត្រាយផ្លូវមុនគេក្នុងវិស័យកីឡាគុនចម្រុះរបស់កម្ពុជា ហើយថ្មីៗចុងក្រោយនេះគេបានត្រលប់ទៅប្រកួតនៅ ONE Championship ជាថ្មីជាមួយនឹងការបង្ហាញសមត្ថភាពយ៉ាងគួរឱ្យស្ញប់ស្ញែង ដោយបានផ្ដួលកីឡាករមិនដែលចាញ់របស់ឥណ្ឌូណេស៊ី … Continue reading ម្ចាស់ក្លិបសិល្បៈ ចាន់ រតនា ចាប់ដៃជាមួយក្លិបកីឡាអន្តរជាតិ Fight For Good
Emmanuel នៅតែរឹងមាំហើយចង់សងសឹកក្រោយចាញ់ Morris នៅ OWS 4
កីឡាករជនជាតិនីហ្សេរីយ៉ារស់នៅភ្នំពេញ Emmanuel “The Biafran Warrior” Onyedikachi មិនទទួលបានជ័យជម្នះឡើយក្នុងការប្រកួត ONE Warrior Series របស់លោក Rich Franklin ក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែកុម្ភៈ។ កីឡាករមហាកម្លាំងរូបនេះបានតតាំងជាមួយកីឡាករ Devon Morris មកពីក្លិបថៃ Phuket Top Team ក្នុងការប្រកួតគុនចម្រុះទម្ងន់ welterweight ដ៏កក្រើក ដែលជាគូឯកប្រចាំព្រឹត្តិការណ៍ OWS 4។ Emmanuel បានចាប់ផ្ដើមការប្រកួតយ៉ាងល្អដោយបានទាត់ជើងក្រោមយ៉ាងធ្ងន់ឡើងប៉ើង Morris ក្រោយដំណើរការបាន៣០វិនាទី។ បន្ទាប់ពី “The Biafran Warrior” គ្រប់គ្រងស្ថានការណ៍បានបន្តិច អ្នកទាំងពីរផ្ដើមប្ដូរអាវុធគ្នាទៅវិញទៅមក ដោយ Morris ពឹងលើកណ្ដាប់ដៃជាចម្បង ខណៈ Emmanuel ព្យាយាមខាវផងនិងទាត់ក្រោមធ្ងន់ៗផង។ នៅទឹកទី២ Emmanuel រក្សាការវាយសំដៅចង្ការរបស់ Morris តាមរយៈកណ្ដាប់ដៃឆ្វេងរបស់គេ និងបន្តទាត់លើជើងរបស់កីឡាករអាមេរិក។ តែកីឡាកររបស់ក្លិប Phuket Top Team ផ្លាស់ប្ដូរស្ថានការណ៍បាន ហើយផ្ដើមតបតវិញច្បាស់ៗនិងចំៗគោលដៅ។ … Continue reading Emmanuel នៅតែរឹងមាំហើយចង់សងសឹកក្រោយចាញ់ Morris នៅ OWS 4
Emmanuel Onyedikachi In High Spirits After OWS 4 Loss – Wants Rematch
Phnom Penh based Emmanuel "The Biafran" Onyedikachi did not manage to get his hand raised at Rich Franklin's ONE Warrior Series on Thursday, 28 February. The Nigerian-born powerhouse locked horns with Phuket Top Team's De'von Morris in an explosive welterweight mixed martial arts clash that served as the evening's main event in Singapore. Emmanuel started … Continue reading Emmanuel Onyedikachi In High Spirits After OWS 4 Loss – Wants Rematch
ONE Warrior Series Emmanuel Onyedikachi Aims To Finish Devon Morris This Thursday
Phnom Penh based Nigerian powerhouse Emmanuel "The Biafran Warrior" Onyedikachi is in Singapore, getting ready for yet another bout this Thursday, 28 February, at Rich Franklin’s ONE Warrior Series 4 (OWS 4). The undefeated Selapak gym representative has quickly established himself as one of the most promising mixed martial artists in Southeast Asia and hopes … Continue reading ONE Warrior Series Emmanuel Onyedikachi Aims To Finish Devon Morris This Thursday
អ្នកលេងសាច់ដុំ Emmanuel Onyedikachi ត្រូវផ្គូផ្គងប្រកួត ONE Warrior Series 4នៅសិង្ហបុរី
កីឡាករជនជាតិនេស្សេរីយ៉ា Emmanuel Onyedikachi ដែលសព្វថ្ងៃមានទីលំនៅនៅទីក្រុងភ្នំពេញ ចាប់ផ្តើមមានឈ្មោះបោះសំលេងខ្លាំងក្នុងឆាកប្រយុទ្ធគុនចម្រុះលើទឹកដីអាស៊ីអាគ្នេយ៍។ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភះនេះ រូបគេនឹងមានមុខប្រកួតតំណាងកម្ពុជាម្តងទៀតហើយលើសង្វៀន ONE Warrior Series 4 របស់ Rich Franklin ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី។ ក្នុងវ័យ ៣២ឆ្នាំ កីឡាករជនជាតិស្បែកខ្មៅនេះ ត្រូវជល់ស្នែងគ្នាជាមួយអ្នកប្រដាល់អាគាំង កំពុងលេចធ្លោម្នាក់ដែរគឺ Devon Morris លើកនេះអាចនិយាយបានថាជាការប្រកួតកក្រើកសង្វៀនធំ មិនដូចប្រកួតមុនៗឡើយ។ Emmanuel និយាយពីចំនុចខ្លាំងរបស់គូប្រកួតថា៖ «Morris គេមានបទពិសោធន៍ក្រាស់ដែរ សម្រាប់ខ្ញុំគឺចូលចិត្តបែបអីចឹង។ ខ្ញុំពេញចិត្តតទល់ជាមួយអ្នកខ្លាំងៗបែបនេះ!» «ខ្ញុំជឿថាខ្ញុំអាចឈ្នះប្រកួតហ្នឹង ហើយមិនបណ្តោយឲ្យឈ្នះត្រឹមពិន្ទុឡើយ!» រីឯគូប្រកួតដែល Emmanuel ត្រូវប៉ះជាមួយគឺជាកីឡាករតំណាងក្លឹប Phuket Top Team មកដល់បច្ចុប្បន្នគេមានប្រវត្តិឈ្នះ ៧ដង សុទ្ធតែឈ្នះដោយបំបាក់គូប្រយុទ្ធក្នុងទឹកទី១ ហើយមានតែម្តងគត់ដែលឈ្នះដោយពិន្ទុ។ Emmanuel ជាអ្នកប្រដាល់អាជីពមកពីក្លឹប «សិល្បៈ» ដែលមានខ្លាចាស់ ចាន់ រតនា ជាអ្នកដឹកនាំ ដូច្នោះសម្រាប់គាត់គឺហ៊ានសាកថ្វីដៃជាមួយគ្រប់គូប្រកួតទាំងអស់ឲ្យតែគេផ្គូផ្គងឲ្យ។ គាត់ប្រាប់ពីអារម្មណ៍ពីមុខការប្រកួតនៅសិង្ហបុរីថា៖ «វាជាការប្រកួតដ៏ពិបាកមួយទៀតរបស់ខ្ញុំ ព្រោះត្រូវប្រឈមមុខជាមួួយគូប្រកួតដែលមានកម្លាំងប្រហែលគ្នា។ … Continue reading អ្នកលេងសាច់ដុំ Emmanuel Onyedikachi ត្រូវផ្គូផ្គងប្រកួត ONE Warrior Series 4នៅសិង្ហបុរី
តោះ! ស្គាល់ ចាន់ រតនា ក្រៅសង្វៀនប្រដាល់បន្តិចមើល!
https://www.facebook.com/ONEChampionship/videos/2291705910854354/ តារាប្រដាល់ក្នុងទ្រុង ONE Championship ដ៏មានប្រជាប្រិយភាព ចាន់ រតនា ដែលគេស្គាល់ថាជាខ្លាចាស់ក្នុងពិភពគុន ហើយដែលនៅតែខំសាងកេរ្តិ៍ឈ្មោះល្បីមកដកថយសោះឡើយ។ កាលពីដើមខែធ្នូ កន្លងទៅ គាត់ត្រលប់ចូលប្រកួតធ្វើឲ្យកក្រើកទ្រុងធំ ONE: DESTINY OF CHAMPION ម្តងទៀតដោយបានបំបាក់ជើងខ្លាំងរបស់ឥណ្ឌូនេស៊ី Abro Fernandes ជាកីឡាករមិនធ្លាប់ចាញ់ពីមុនឲ្យចុះចាញ់ក្រោមកណ្តាប់ដៃ រតនា ក្នុងទឹកទី២។ សមត្ថភាពដ៏ប៊ិនប្រសប់ខាងគុនខ្មែរ និងគុនចម្រុះរបស់អ្នកលេងវ័យ ៣២ឆ្នាំនេះ ត្រូវបានគេឃើញនិងស្ញប់ស្ញែងពាសពេញផ្ទៃប្រទេសកម្ពុជា ក៏ដូចជានៅក្រៅប្រទេសទូទាំងពិភពលោកផងដែរ។ យ៉ាងណាមិញ ពុំសូវមានមនុស្សម្នាស្គាល់ច្រើនពីជីវិតខាងក្រៅសង្វៀនប្រដាល់ឡើយ។ ដូច្នេះ យើងបានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយគាត់ហើយយក ៥ចំណុចដែលបងប្អូនជនរួមជាតិមិនទាន់ដឹងពី ចាន់ រតនា៖ ១. គាត់ ចូលចិត្តមើលរឿងដាយណូស័រ និងរឿងសត្វចម្លែក ដូចជាមិនចំឡែកទេបើ រតនា ចូលចិត្តមើលរឿងវាយកាប់ចាក់គ្នានោះ ពីព្រោះគាត់ខាងក្បាច់គុនស្រាប់ តែគួរឲ្យភ្ញាក់ផ្អើលនោះ គឺតាមពិតគាត់ចូលចិត្តមើលរឿងបែបតុក្កតាសត្វចម្លែក រឿងដាយណូស័រ ជាជាងរឿងវីរបុរសមែនទែនទៅវិញ។ អ្នកជំនាញគុនខ្មែររូបនេះ ប្រាប់ថាគាត់មិនសូវមានពេលទំនេរដើម្បីអង្គុយមើលរឿងច្រើនទេ ប៉ុន្តែបើមានពេលទំនេរខ្លះវិញ គឺគាត់នឹងមើលរឿងប្រភេទនេះ ហើយចូលចិត្តមើលតាំងពីនៅតូចដល់ធំទៀតផង។ «ខ្ញុំចូលចិត្តរឿងដាយណូស័រ ហើយរឿងតុក្កតាមួយនោះដែលមានសត្វចម្លែកធំៗវាយគ្នា។ ពីតូចចូលចិត្តមើល ដល់ឥឡូវក៏ចូលចិត្តមើលដែរ!»។ ២. … Continue reading តោះ! ស្គាល់ ចាន់ រតនា ក្រៅសង្វៀនប្រដាល់បន្តិចមើល!
ក្នុងពេល១០ឆ្នាំមនុស្សម្នាក់ៗផ្លាស់ប្តូរច្រើន ព្រោះកាមេរ៉ាមិនចេះកុហកទេ!
ថ្មីៗនេះនៅតាមបណ្តាញសង្គមកំពុងផ្អើលបង្ហោះរូប #10YearChallenge ដែលមនុស្សជុំវិញពិភពលោកនាំគ្នាបង្ហោះកំរងរូបភាពចំនួនពីរសន្លឹក រូបទី១គឺតាំងពីឆ្នាំ២០០៩ និងមួយទៀតរូបបច្ចុប្បន្ន។ រីឯកីឡាករកម្ពុជាប្រចាំ ONE Championship ដូចជាអ្នកប្រដាល់ក្នុងស្រុកជាច្រើននាំគ្នាចូលរួមបង្ហោះរូបកាលពី១០ឆ្នាំមុននឹងគេដែរ។ ១. ខុន ស៊ីចាន់ ខុន ស៊ីចាន់ ជើងឯក KWC Flyweight Champion កាលពីមុនជាអ្នកលេងគុនខ្មែរម្នាក់ដែរ ប៉ុន្តែមិនទាន់ចាប់យកក្បាច់គុនចម្រុះ ហើយបានប្រកួតអន្តរជាតិនៅឡើយទេ។ នៅថ្ងៃសុក្រ ទី២២ ខែកម្ភះនេះ ស៊ីចាន់ ទន្ទឹងត្រលប់ចូលប្រកួតនៅ ONE Championship ម្តងទៀត ដែលគេបានផ្គូផ្គងគាត់ជាមួយកីឡាករឥណ្ឌូនេស៊ី Rudy Augustian ក្នុងការប្រកួតប្រភេទ ៦១គក នៅប្រទេសសិង្ហបុរី នៃកម្មវិធី ONE: CALL TO GREATNESS។ ២. នៅ ស្រីពៅ នៅ ស្រីពៅ កីឡាការិនីពន្លកថ្មីជើងឯក Kun Khmer World Champion ចាប់ផ្តើមហាត់ប្រដាល់តាំងពីអាយុ ១៦ឆ្នាំ បានសាងកេរ្តិ៍ឈ្មោះខ្លាំងទៅៗរហូតមានឱកាសបញ្ចេញស្នាដៃជាលើកដំបូងនៅសង្វៀនប្រដាល់ធំជាងគេទូទាំងពិភពលោក។ ១០ឆ្នាំមុន នាងគ្រាន់តែជាក្មេងស្រីម្នាក់ … Continue reading ក្នុងពេល១០ឆ្នាំមនុស្សម្នាក់ៗផ្លាស់ប្តូរច្រើន ព្រោះកាមេរ៉ាមិនចេះកុហកទេ!