កំពូលអ្នកលេងគុនចម្រុះកម្ពុជា ឬ គេនិយមហៅថាកីឡាវាយដាក់ទ្រុងនៅកម្ពុជា ចាន់ រតនា បានដាក់គោល
Tag: Selapak
ចាន់ រតនា ស្ថិតក្នុងក្រសែភ្នែកអ្នកតាមដាននៅកម្ពុជាមិនឃើញឡើងសង្វៀន
បើគិតទៅអស់រយៈពេលប្រមាណជា ៥ ខែមកហើយ ដែល កំពូលអ្នកលេងក្បាច់គុនវាយដាក់ទ្រុងកម្ពុជា ចាន់ រតនា
ចាន់ រតនា ៖«ខ្ញុំខំប្រឹងជាងមុនខ្លាំង ព្រោះនឹងជួបកីឡាករកម្រិតខ្ពស់នាប្រកួតបន្ទាប់»
«ខ្ញុំខំប្រឹងខ្លាំងជាងមុនលើសពី១០០ % ជាប្រចាំថ្ងៃ ទោះមិនទាន់មានដំណឹងថាឡើងប្រកួតនៅសង្វៀន ONE Championship នាពេលណាក៏ដោយ»។ ចាន់ រតនា កីឡាករគុនចម្រុះកម្រិតកំពូលរបស់កម្ពុជាដែលជាប់កិច្ចសន្យាប្រកួតនៅ ONE បានថ្លែងបែបនេះ មុនពេលទទួលការប្រកួតបន្ទាប់នៅថ្ងៃខាងមុខ។ ចាន់ រតនា ដែលគេស្គាល់ថា ជាម្ចាស់ក្លិបប្រដាល់ «សិល្បៈ» បានរៀបរាប់ថា នេះជាការតាំងចិត្តរបស់ខ្លួនដើម្បីប្រកួតតំណាងឲ្យកម្ពុជានៅលើសង្វៀនលំដាប់ពិភពលោក។ រតនា គូសបញ្ជាក់ដូច្នេះ៖«រាល់ថ្ងៃខ្ញុំបានកាត់ម៉ោងបង្ហាត់សិស្សនៅក្លិបរបស់ខ្ញុំមួយចំនួនដើម្បីផ្ដោតលើការហ្វឹកហាត់ផ្ទាល់ខ្លួន។ ការហាត់របស់ខ្ញុំត្រូវតែខ្លាំងជាងមុនឆ្ងាយព្រោះមិនមែនជួបកីឡាករកម្រិតដូចមុននោះទេ។ គ្រូបង្វឹករបស់ខ្ញុំទាំងអស់ដូចជាផ្នែកកម្លាំង បច្ចេកទេស ជឺជិតស៊ូ ប្រដាល់សកល គុនខ្មែរ និង MMA បានបង្ហាត់ខុសប្លែកពីមុន»។ កីឡាករវ័យ៣៣ ឆ្នាំរូបនេះបានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ខ្លួនឯង និង សម្រាប់កម្ពុជានាពេលកន្លងមកដែលឈ្នះ ៣ លើកជាប់គ្នានៅសង្វៀន ONE និង គ្មានកីឡាកររូបណាធ្វើបានទេក្នុងចំណោមកីឡាករគុនចម្រុះរបស់កម្ពុជា។ ដ្បិតមិនហ៊ានអះអាងថាមិនទាន់ជាកីឡាករអាជីព ប៉ុន្តែ ចាន់ រតនា មានគ្រូបង្វឹកបង្ហាត់គ្រប់ផ្នែក ដែលកីឡាករនៅកម្ពុជាមិនទាន់ធ្វើដូចនៅឡើយ។ រតនា ខំហ្វឹកហាត់តាំងពីសាច់ហើមៗកាលឡើងប្រកួតនៅសង្វៀនក្នុងស្រុកញឹកញាប់រហូតក្លាយជាកីឡាករមានសាច់ណែនល្អ និង មានឈ្មោះបោះសំឡេងចេញទៅប្រកួតលើឆាកអន្តរជាតិជាហូរហែ។ Shop Fairtex Kun Khmer - … Continue reading ចាន់ រតនា ៖«ខ្ញុំខំប្រឹងជាងមុនខ្លាំង ព្រោះនឹងជួបកីឡាករកម្រិតខ្ពស់នាប្រកួតបន្ទាប់»
កីឡាករកំពូលគុនចម្រុះរូបណាជានិមិត្តរូបរបស់ ចាន់ រតនា?
អ្នកលេងគុនចម្រុះ ចាន់ រតនា និង ជាកីឡាករម្នាក់ជាប់កិច្ចសន្យាប្រកួតនៅសង្វៀនលំដាប់ពិភពលោក ONE Championship នោះបានបង្ហើបអំពីកីឡាករជាមិត្តរូប ឬ Idol ដែលខ្លួនចូលចិត្តគឺ ជាកីឡាករជើងខ្លាំងគុនចម្រុះអតីតម្ចាស់ខ្សែក្រវាត់ featherweight និង lightweight កីឡាករ Conor McGregor មកពីសាធារណរដ្ឋអៀរឡង់។ ចាន់ រតនា បានគូសបញ្ជាក់ថា៖«បាទបងខ្ញុំស្រលាញ់ការប្រកួតរបស់ Conor McGregor មើលទៅពិតជាខ្លាំងណាស់ជាពិសេសការបញ្ចប់ដៃគូដោយកណ្ដាប់ឆ្វេង អស្ចារ្យមែនទែន។ ខ្ញុំតែងតែតាមដានពេល Conor ឡើងប្រកួតជារឿយៗ។ គាត់ជាកីឡាករហាត់អាជីពច្បាស់លាស់ ហើយ ពេលទស្សនាវីដេអូរបស់គាត់ ខ្ញុំតែងតែខំប្រឹងដើម្បីធ្វើឲ្យល្អនៅសង្វៀនអន្តរជាតិ ONE»។ https://youtu.be/eUUH8VAQRhE Shop Fairtex Kun Khmer - The best prices on Fairtex in the world http://www.FairtexKunKhmer.com ម្ចាស់ក្លិបប្រដាល់ «សិល្បៈ» គឺជាកីឡាករកម្ពុជាល្អបំផុតម្នាក់ដែលធ្វើបានល្អនៅសង្វៀនពិភពលោក ONE Championship … Continue reading កីឡាករកំពូលគុនចម្រុះរូបណាជានិមិត្តរូបរបស់ ចាន់ រតនា?
ចាន់ រតនា ៖«ខ្ញុំមិនហ៊ានថាខ្ញុំអ្នកអាជីព ប៉ុន្តែខ្ញុំធ្វើខុសប្លែកពីកីឡាករកម្ពុជាខ្លះ»
ចាន់ រតនា ជាអ្នកលេងយុទ្ធគុនខម និង គុនខ្មែរ ប៉ុន្តែ អាចប្រកួតក្បាច់គុនចម្រុះតំណាងឲ្យកម្ពុជានៅសង្វៀនលំដាប់ពិភពលោក ONE Championship បានយ៉ាងល្អមួយរយៈចុងក្រោយនេះ។ ទោះជាបែបណាក្ដី កីឡាករវ័យ៣៣ ឆ្នាំរូបនេះមិនហ៊ានអះអាងថាខ្លួនឯងមានលក្ខណៈអាជីពគ្រប់គ្រាន់ឡើយនៅកម្ពុជា ប៉ុន្តែរូបគេបានធ្វើរឿងជាច្រើនដែលកីឡាករកម្ពុជាផ្សេងទៀតមិនសូវបានធ្វើជាប្រចាំ។ ចាន់ រតនា បានបង្ហើបថា៖«បើនៅស្រុកគេ ខ្ញុំឃើញគេមានលក្ខណៈអាជីពច្រើនជាងយើងទាំងការហ្វឹកហាត់ និង ឡើងប្រកួត ប៉ុន្តែសម្រាប់ខ្ញុំ វាមិនទាន់អាជីពពេញលេញ ហើយ ខ្ញុំក៏មិនហ៊ានថាខ្លួនឯងដែរ។ តែខ្ញុំបានខំហ្វឹកហាត់ជាប្រចាំ មានការតមអាហារត្រឹមត្រឹមត្រូវពេលត្រៀមប្រកួត ហើយ ខ្ញុំមានគ្រូគ្រប់ផ្នែកពាក់ព័ន្ធជួយខ្ញុំ និងហាត់ទៅតាមម៉ោងដែលបានរៀបចំប្រចាំថ្ងៃ។ ខ្ញុំមានគ្រូដើម្បីប្រឹក្សាច្រើនខុសប្លែកពីគេខ្លះ»។ https://www.onefc.com/videos/gustavo-balart-vs-chan-rothana/ Shop Fairtex Kun Khmer - The best prices on Fairtex in the world http://www.FairtexKunKhmer.com រតនា ជាកីឡាករកម្ពុជា ដែលខំហ្វឹកហាត់ខ្លាំងក្លាតាំងពីសាច់ហើមៗមិនទាន់ល្អកាលនៅប្រកួតគុនខ្មែរនៅលើសង្វៀនក្នុងស្រុក។ មិនយូរប៉ុន្មាន រូបគេបានប្រែក្លាយសាច់ដុំទៅជាកង់ៗ និង ហំហាននៅពេលឈានជើងចូលប្រកួតក្បាច់ចម្រុះលើសង្វៀន ONE Championship តាមរយៈការហ្វឹកហាត់ត្រឹមត្រូវ។ … Continue reading ចាន់ រតនា ៖«ខ្ញុំមិនហ៊ានថាខ្ញុំអ្នកអាជីព ប៉ុន្តែខ្ញុំធ្វើខុសប្លែកពីកីឡាករកម្ពុជាខ្លះ»
គ្រូបង្វឹកខ្សែក្រវាត់ខ្មៅជីជិតស៊ូ៣ដាន់និយាយអំពីជំហរដេករបស់ ចាន់ រតនា ដែលត្រូវរៀនក្បាច់គុនជីជិតស៊ូបន្ថែម
គ្រូបង្វឹកខ្សែក្រវាត់ខ្មៅ ជីជិតស៊ូ ៣ដាន់លោក Fernando Salvador បានបញ្ចេញទស្សនៈថា ក្បាច់គុនជីជិតស៊ូបានដើរតួយ៉ាងសំខាន់ដើម្បីជួយឲ្យ ចាន់ រតនា មានការប្រកួតលើជំហរដេក ឲ្យកាន់តែល្អប្រសើរឡើង។ គ្រូបង្វឹកសញ្ជាតិអាមេរិករូបនេះគូសបញ្ជាក់ថា ៖«ដើម្បីកសាងទំនុកចិត្តក្នុងការប្រកួតលើក្ដារេញ ឬ ជំហរដេក ការហាត់ជីជិតស៊ូ ពិតជាសំខាន់ ណាស់សម្រាប់ជើងខ្លាំង ចាន់ រតនា ដែលត្រូវហាត់រាល់ថ្ងៃជាពិសេសនៅពេលព្រឹកដែលមានអារម្មណ៍ល្អ ធ្វើចិត្តឲ្យជ្រះស្រលះចិត្ត និងប្រើវិធីសាស្ត្រផ្សេងៗក្នុងការធ្វើលំហាត់ប្រាណដើម្បីឲ្យរាងកាយសុំាចង្វាក់ប្រកួតបានលឿន និង ប្រើពេលវេលាតិចតួច មានភាពអំណត់។ នេះជាវិធីដែលធ្វើឲ្យ ចាន់ រតនា ល្អប្រសើរឡើងក្នុងការប្រកួតគុនចម្រុះ»។ បែបណាក្ដី រតនា ទទួលបានការហ្វឹកហាត់ក្បាច់ជីជិតស៊ូ ពីគ្រូបង្វឹក ខូវ វិវឌ្ឍនា ជាប្រចាំ បូកនឹងក្បាច់ចំបាប់ និង MMA ផងដែរ។ ប៉ុន្តែអ្វីដែលគេមើលឃើញនោះ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះមិនអាចប្រើក្បាច់វ៉ៃដេក ឬ វ៉ៃក្នុងជំហរដេកដើម្បីផ្ដួលគូប្រកួតនោះឡើយដោយហេតុថា រូបគេពូកែខាងយុទ្ធគុនខម និង គុនខ្មែរប៉ុណ្ណោះ។ ម្ចាស់ក្លិប «សិល្បៈ» ក៏បានសារភាពដែរថា ៖«អ្វីដែលខ្ញុំរៀន … Continue reading គ្រូបង្វឹកខ្សែក្រវាត់ខ្មៅជីជិតស៊ូ៣ដាន់និយាយអំពីជំហរដេករបស់ ចាន់ រតនា ដែលត្រូវរៀនក្បាច់គុនជីជិតស៊ូបន្ថែម
Lorenzo Lanzafame កត់ចំណាំចំណុចខ្លាំងខ្លះៗ រវាង ចាន់ រតនា និង Gustavo Balart នៅសង្វៀន ONE :DREAMS OF GOLD
បន្ទាប់ពីចាប់គូពេលអ្នកលេងគុនចម្រុះ ចាន់ រតនា ត្រូវប្រឈមនឹងជើងខ្លាំង Gustavo Balart នៅសង្វៀន ONE: DREAM OF GOLD គ្រូបង្វឹក Lorenzo Lanzafame បានចេញមកបង្ហើបចំណុចខ្លាំង របស់ Balart មួយចំនួនដែលត្រូវតែត្រៀមខ្លួនទប់ទល់ឲ្យខាងតែបាន។ ការតតាំងគ្នាមិនធ្លាប់មាននេះនឹងរៀបចំឡើងនៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩ ខាងមុខនាក្រុងបាងកកប្រទេសថៃ។ គ្រូបង្វឹកមកពី LLFitness បានកត់សម្គាល់បែបនេះ៖« Balart ជាកីឡាករដ៏អស្ចារ្យម្នាក់។ ខ្ញុំបានទស្សនាការប្រកួតរបស់គេតាមរយៈវីដេអូជាច្រើន ហើយខ្ញុំចូលចិត្តការប្រកួតរបស់គេ។ គេជាកីឡាករមានឆន្ទៈ មានថាមពល និង បម្លាស់ទីច្រើនលើសង្វៀន។ Balart ជាគូប្រជែងដ៏លំបាកបំផុតមួយ ដែលមិនងាយនឹងបោះបង់។ គេស៊ូណាស់។ ដូច្នេះខ្ញុំជឿជាក់ថា វាជាការប្រកួតដ៏ចាប់អារម្មណ៍រវាងអ្នកប្រយុទ្ធទាំងពីរ»។ Balart ពិតជាអស្ចារ្យ ដោយឈ្នះ ៨ លើកក្នុងការបង្ហាញខ្លួន ១០ លើកលើសង្វៀនគុនចម្រុះកន្លងមក។ យ៉ាងណាក្ដី បុរសវ័យ ៣២ ឆ្នាំសញ្ជាតិគុយបា រូបនេះ ចាញ់កីឡាករសញ្ជាតិជប៉ុន … Continue reading Lorenzo Lanzafame កត់ចំណាំចំណុចខ្លាំងខ្លះៗ រវាង ចាន់ រតនា និង Gustavo Balart នៅសង្វៀន ONE :DREAMS OF GOLD
ហេតុផលសំខាន់ៗ Emmanuel សរសើរពេលហ្វឹកហាត់ជាមួយ ចាន់ រតនា
ជើងខ្លាំងគុនចម្រុះសញ្ជាតិនីហ្សេរីយ៉ា Emmanuel Onyedikachi ដែលគេស្គាល់តាមរយៈការហ្វឹកហាត់ជាមួយកីឡាករជើងចាស់និងគ្រូបង្វឹក ចាន់ រតនា មុនឡើងប្រកួតសង្វៀន ONE Championship នាពេលកន្លងមកនោះបានថ្លែងសារសំខាន់ៗចំពោះគ្រូបង្វឹកផ្ដល់ឲ្យ ដូចជាការរៀបចំបានល្អមុនការប្រកួត ការផ្ដល់កម្លាំងស្មារតី ការផ្ដល់បច្ចេកទេស និង ការទូន្មានបំបាត់ការភ័យខ្លាចជាដើម។ Onyedikachi បានថ្លែងដូច្នេះ ៖«គាត់ [ចាន់ រតនា] រៀបចំសម្រាប់ខ្ញុំបានល្អផ្នែកស្មារតី។ គាត់ផ្ដល់ឲ្យខ្ញុំនូវពេលវេលាច្រើនមិនខ្លាចហត់នឿយ ហើយ គាត់ចាត់ទុកថា ជាផ្នែកនៃការហ្វឹកហាត់មួយ។គាត់ឲ្យខ្ញុំយល់អំពីការបំបាត់ការភ័យខ្លាចលើសង្វៀនហើយ មិនត្រូវភ័យទេទោះជួបអ្នកណាក៏ដោយលើសង្វៀន ត្រូវចង់ឈ្នះ មិនខ្លាចរបួសស្នាម និង ត្រូវចាត់ទុកជារឿងធម្មតា។ លក្ខណៈបច្ចេកទេស គាត់បានបង្ហាត់ខ្ញុំទៀងទាត់ និង មានភាពអំណត់អត់ធន់ ដែលធ្វើឲ្យខ្ញុំមានសន្ទុះកាន់តែខ្លាំងក្លា។ ខ្ញុំចាំច្បាស់ថា ខ្ញុំត្រូវស្រលាញ់ការវៃរបស់ខ្ញុំរៀងរាល់នាទី ព្រោះយើងឡើងមកដើម្បីវ៉ៃ ឬ ប្រកួត»។ កីឡាករដែលឡើងសង្វៀន ONE បានចំនួន ៣ ដងរូបនេះ បានរៀនសូត្រជាច្រើនក្នុងរយៈកាលកន្លងទៅ ក្នុងនាមកីឡាករត្រូវតែដោះស្រាយឲ្យបានល្អនៅលើសង្វៀន កីឡាករផ្សេងគ្នាត្រូវតែមានវិធីវ៉ៃផ្សេងគ្នាដែរ មិនត្រូវបារម្ភអំពីគូបដិបក្ខ ត្រូវមានជំនឿចិត្តពេលឡើងរេញ និង មុនគ្រប់គ្រងលើគូប្រកួតត្រូវគ្រប់គ្រងខ្លួនឯងសិន។ មិនត្រឹមបង្រៀនក្បាច់គុនប៉ុន្តែ "The Biafran … Continue reading ហេតុផលសំខាន់ៗ Emmanuel សរសើរពេលហ្វឹកហាត់ជាមួយ ចាន់ រតនា
គ្រូបង្វឹក Lorenzo ថា រតនា ហាត់ខ្លាំង វិន័យ របបអាហារ ស្មារតី និងទទួលការបង្វឹកពី LLFitness ទើបឈ្នះ ២ ប្រកួតជាប់គ្នានៅសង្វៀន ONE
គ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Lorenzo និង ក្រុមការងារ LLFitnes បានដើរតួចយ៉ាងសំខាន់ដើម្បី ជួយពង្រឹងកម្លាំងកីឡាករជើងខ្លាំងគុនចម្រុះកម្ពុជា ចាន់ រតនា ឲ្យកាន់តែខ្លាំងក្លា និង ទទួលជ័យជម្នះ ២ លើកជាប់គ្នាចុងក្រោយនៅសង្វៀន ONE Champinship។ ទន្ទឹមគ្នានេះ រតនា ហ្វឹកហាត់ខ្លាំង មានវិន័យ ស្មារតី និង របបអាហារញុំាត្រឹមត្រូវ។ លោក Lorenzo ដែលមកស្រុកខ្មែរតាំងពី ៥ ឆ្នាំមុនបានរៀបរាប់ថា៖«ដំបូងឡើយខ្ញុំមកកម្ពុជាគ្រាន់តែថ្ងៃសម្រាករបស់ខ្ញុំតែប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំបានដក់ចិត្តស្រលាញ់ប្រទេសនេះ ហើយក៏សម្រេចចិត្តស្នាក់នៅតែម្ដង។ ចំណុចទី១ ការពិតណាស់ជ័យជម្នះ២ លើករបស់ចាន់ រតនា បានមកដោយសារ ការលះបង់ និង មានវិន័យផ្ទាល់ខ្លួន រួមទាំងទំនាក់ទំនងល្អរវាង គេ[រតនា] និង ខ្ញុំ។ យើងបានក្លាយជាមិត្តដ៏ល្អអស់ពេលជាច្រើនឆ្នាំ។ ចំណុចទី២ ខ្ញុំដឹងថា គេជឿជាក់លើសមត្ថភាពរបស់ខ្លួន ដូច្នេះហើយខ្ញុំសង្ឃឹមថារូបគេផ្ដល់ឲ្យនូវលទ្ធផលដ៏ល្អ រាល់ ការប្រកួត រួមទាំងការហ្វឹកហាត់បានល្អសម្រាប់ខ្ញុំ។ ចំណុចទី៣ គេមានកម្លាំងចិត្ត និង មានវិន័យច្បាស់លាស់នៅពីក្រោយរូបគេ … Continue reading គ្រូបង្វឹក Lorenzo ថា រតនា ហាត់ខ្លាំង វិន័យ របបអាហារ ស្មារតី និងទទួលការបង្វឹកពី LLFitness ទើបឈ្នះ ២ ប្រកួតជាប់គ្នានៅសង្វៀន ONE
អាថ៌កំបាំងរបស់ ចាន់ រតនា ជាមួយ LLFitness ដែលធ្វើឲ្យក្បាច់គុនរបស់គេនៅតែខ្លាំង
ក្រុមការងារ និង ក្រុមគ្រូបង្វឹកនៅ LLFitness ជាអ្នកនៅពីក្រោយខ្នងសំខាន់បំផុតដែលជំរុញឲ្យ ចាន់ រតនា ទទួលបានជោគជ័យជាបន្តបន្ទាប់នៅសង្វៀន ONE Championship។ ម្ចាស់ក្លិប «សិល្បៈ» ទទួលបានការហ្វឹកហាត់ផ្នែកកម្លាំង និង កាយសម្បទាយ៉ាងដិតដល់ពីសំណាក់ LLFitness ជារៀងរាល់ថ្ងៃ និង មុនចេញទៅប្រកួតលើឆាកអន្តរជាតិ។ ដ្បិត ចាន់ រតនា វ័យ៣៣ ឆ្នាំប៉ុន្តែ អាជីពប្រកួតលើសង្វៀន ONE នៅតែទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ជាពិសេសរូបគេទើបឈ្នះកីឡាករគុនចម្រុះឥណ្ឌូណេស៊ី Rudy Agustian នៅសង្វៀន ONE :FOR HONOR កាលដើមខែ ឧសភា នេះនៅប្រទេសឥណ្ឌូណេស៊ី។ ចាន់ រតនា បង្ហើបថា៖« គ្រូបង្វឹក Lorenzo Lanzafame និងក្រុមការងារ នៅ LLFitness បានរួមចំណែកយ៉ាងធំធេងដល់ជ័យជម្នះរបស់ខ្ញុំរៀងរាល់ការប្រកួត។ ខ្ញុំបានហ្វឹកហាត់ជាមួយពួកគាត់តាំងពីខ្ញុំឈានជើងចូលប្រកួតដាក់ទ្រុងនៅស្រុកខ្មែរជាលើកទី២ម៉្លេះ ដែលកាលនោះ ONE គេរៀបចំនៅស្រុកកម្ពុជា។ Lorenzo បង្ហាត់ផ្នែកកម្លាំង កាយសម្បទា និង កម្លាំងស៊ុហ្វដល់ខ្ញុំ។ … Continue reading អាថ៌កំបាំងរបស់ ចាន់ រតនា ជាមួយ LLFitness ដែលធ្វើឲ្យក្បាច់គុនរបស់គេនៅតែខ្លាំង