អ្នកលេងគុនចម្រុះ ចាន់ រតនា ដែលគេស្គាល់ថាជាម្ចាស់ក្លិបប្រដាល់ «សិល្បៈ» បានបង្ហើបឲ្យដឹងថា សម្ភារហ្វឹកហាត់នៅនៅក្នុងក្លិបរបស់ខ្លួនចាស់ៗអស់ប្រហែល៦០ភាគរយទៅហើយ ពោលនៅថ្មីៗត្រឹម ៤០ភាគរយប៉ុណ្ណោះ។ ក្លិបរបស់ ចាន់ រតនាស្ថិតនៅក្បែរ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលទីតាំងបច្ចុប្បន្ននេះនឹងផុតកិច្ចសន្យាជួលត្រឹមចុងខែ កញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ។ គិតត្រឹមពេលនេះរហូតដល់ផុតកិច្ចសន្យា កីឡាករ និង ជាជាគ្រូបង្វឹកវ័យក្មេងដដែលនេះស្នាក់នៅ និងបង្ហាត់កូនសិស្ស បានរយៈពេល ៣ ឆ្នាំហើយ។ កីឡាករវ័យ៣៣ ឆ្នាំបានបញ្ជាក់បែបនេះថា ៖«ឧបករណ៍ ឬ សម្ភារហ្វឹកហាត់នេះខ្ញុំទិញខ្លួនឯងភាគច្រើន ហើយមួយភាគទៀតបានមកពីការឧបត្ថម្ភ។ ជាក់ស្ដែងមិត្តភ័ក្ដិនៅមីយ៉ាន់ម៉ា Phoe Thaw បានសហការជាមួយក្លិបប្រដាល់ Fight For Good មកជួយឧបត្ថម្ភសម្ភារខ្លះសម្រាប់ហ្វឹកហាត់កាលខែ មីនា។ ប៉ុន្តែយើងមិនបានស្នើសុំគេ ប៉ុន្តែ គាត់ថានឹងជួយបន្តទៀតតាមលទ្ធភាព។ សម្ភារទាំងអស់ដូចជា តាបពី ហ្គង់ បាវសាក់ ស្នងសម្រាប់ហាត់ ស៊ីបកាន់ដៃ ស៊ីបសម្រាប់ទាត់ បាវសាច់ជាដើមនោះកាន់តែចាស់ៗហើយ។ … Continue reading សម្ភារហ្វឹកហាត់ភាគច្រើននៅក្លិបប្រដាល់ «សិល្បៈ» របស់ ចាន់ រតននា ចាស់អស់៦០ភាគរយ
Tag: Selapak
ចាន់ រតនា ជាកីឡាករកំពូលម្នាក់នៅកម្ពុជា តើការប្រើប្រាស់សម្លៀកបំពាក់ឬសម្ភារកីឡាប្រេនៗកម្រិតណាទៅ?
អ្នកលេងគុនចម្រុះ ចាន់ រតនា ត្រូវបានអ្នកជំនាញ និង កីឡាករជាច្រើននាក់ចាត់ទុកជាកីឡាករគុនចម្រុះកំពូលម្នាក់របស់កម្ពុជាតាមរយៈការផ្ដួលកីឡាករឥណ្ឌូណេស៊ី Rudy Agustian ឲ្យចុះចាញ់នៅទឹកទី២នាពេលថ្មីៗនេះនៅសង្វៀន ONE: FOR HONOR នាប្រទេសឥណ្ឌូណេស៊ី? គេជាកីឡាករល្បីឈ្មោះប្រចាំនៅសង្វៀន ONE តំណាងឲ្យកម្ពុជាតាំងពីឆ្នាំ ២០១៤ មក។ តើការប្រើប្រាស់សម្លៀកបំពាក់ប្រចាំថ្ងៃ ប្រេនៗ កម្រិតណាទៅសម្រាប់កីឡាករកំពូលប្រចាំប្រទេសមួយនេះ? ឆ្លើយតបទៅនឹងសំណួរការប្រើប្រាស់សម្លៀកបំពាក់ ឬ សម្ភារកីឡាប្រចាំថ្ងៃ កីឡាករ និង ជាគ្រូបង្វឹកវ័យ ៣៣ ឆ្នាំរូបនេះបង្ហើបថា៖ «ខ្ញុំអត់មានប្រកាន់ប្រេនណាមួយក្នុងការស្លៀកពាក់ទេបង ខ្ញុំស្លៀកពាក់ធម្មតា ព្រោះមិនមានក្រុមហ៊ុនណាគេឧបត្ថម្ភសម្លៀកស្លៀកដល់ខ្ញុំផ្ដាច់មុខប្រចាំថ្ងៃផងប្រចាំថ្ងៃផង។ ប៉ុន្តែ រាល់ថ្ងៃខ្ញុំមានបងម្នាក់ម្ចាស់ហាងឈ្មោះ ណារិទ្ធ លក់សម្ភារ TrecTeam នៅម្ដុំចតុមុខ។ គាត់ឧបត្ថម្ភ សម្ភារហ្វឹកហាត់ ដូចជាសម្លៀកបំពាក់ ឧបករណ៍មួយចំនួន និង Protein ជាប្រចាំដល់រូបខ្ញុំ ដោយជួយផ្គត់ផ្គង់រយៈពេល ៣ ឆ្នាំមកហើយ។ ខ្ញុំអត់មានចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរទេ ប៉ុន្តែពេលណាអស់ ខ្ញុំប្រាប់គាត់ផ្ទាល់មាត់ គាត់នឹងផ្ដល់ជូនដល់ខ្ញុំ»។ កីឡាករដែលឡើងប្រកួតលើសង្វៀន ONE Championship … Continue reading ចាន់ រតនា ជាកីឡាករកំពូលម្នាក់នៅកម្ពុជា តើការប្រើប្រាស់សម្លៀកបំពាក់ឬសម្ភារកីឡាប្រេនៗកម្រិតណាទៅ?
ចាន់ រតនា ជាអ្នកហាត់ក្បាច់គុន ប៉ុន្តែបែរចូលចិត្តភាពយន្តបែបវិទ្យាសាស្ត្រទៅវិញ
អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា ដែលវ៉ៃកីឡាករម្ចាស់ផ្ទះ Rudy Agustian ឲ្យចុះចាញ់នៅទឹកទី២កាលថ្ងៃសុក្រសប្ដាហ៍មុនលើសង្វៀន ONE: FOR HONOR នារដ្ឋធានី ហ្សាកាតា ប្រទេស ឥណ្ឌូណេស៊ី នោះមិនចាត់ទុកខ្សែភាពយន្តប្រើក្បាច់គុនទាត់ធាក់ជាជម្រើសដំបូងនោះឡើយ ប៉ុន្តែ បែរចូលចិត្តទស្សនារឿងប្រលោមលោកបែបវិទ្យាសាស្ត្រ «Jurassic World » ទៅវិញ។ គ្រូបង្វឹកនៅក្លិប «សិល្បៈ» រូបនេះបញ្ជាក់ថា ៖«រឿងដែលខ្ញុំតាមដាន និង ចូលចិត្តបំផុត គឺ Jurassic World ហើយខ្ញុំមើលដល់ភាគចុងក្រោយ Jurassic World: Fallen Kingdom ឯណោះពេលចេញជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ ២០១៨។ ឈុតដែលខ្ញុំពេញចិត្តជាងគេ គឺ រាល់ពេលឈុតឆាក ដាយណូស័រ បើកការវាយប្រហារមកលើមនុស្ស ដែលធ្វើឲ្យរន្ធត់ខ្លាំងណាស់ ព្រឺព្រួច ហើយ ខ្ញុំរឹតតែចង់តាមដាន»។ ភាពយន្ត Jurassic World ចេញបាន ៥ វគ្គហើយមកដល់ពេលនេះ វគ្គទី១ Jurassic … Continue reading ចាន់ រតនា ជាអ្នកហាត់ក្បាច់គុន ប៉ុន្តែបែរចូលចិត្តភាពយន្តបែបវិទ្យាសាស្ត្រទៅវិញ
អ្នកលេងគុនចម្រុះ ៣ រូប បញ្ចេញទស្សនៈរៀងៗខ្លួនអំពីការប្រកួតរវាង Agustian និង រតនា
អ្នកលេងក្បាច់គុនចម្រុះដែលមានបទពិសោធន៍លើសង្វៀន ONE Championship ចំនួន ៣ រូបបង្ហាញអំពីទស្សនៈរៀងៗខ្លួនមុនពេលកីឡាករម្ចាស់ស្រុក Rudy Agustian ជួបកីឡាករបទពិសោធន៍ជោកជាំ ចាន់ រតនា របស់កម្ពុជា។ ចាន់ រតនា តំណាងឲ្យកម្ពុជាត្រូវប្រឈមនឹងគូបដិបក្ខកីឡាករម្ចាស់ផ្ទះ Rudy Agustian នៅលើសង្វៀន ONE: FOR HONOR នៅថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខ នារដ្ឋធានី ហ្សាកាតា ប្រទេស ឥណ្ឌូណេស៊ី។ អ្នកលេងក្បាច់គុនចម្រុះ រិន សារ័ត្ន បានបង្ហើបដូច្នេះ៖« ទាំង ចាន់ រតនា និង Rudy មានចំណុចល្អផ្សេងៗគ្នា ប៉ុន្តែខ្ញុំ ខ្លាចណាស់ ចាន់ រតនា ចាញ់កម្លាំងស៊ុហ្វគេ។ បង រតនា មានតែមបន្តិចលើការប្រើក្បាច់គុនខ្មែរ ប៉ុន្តែ ខ្លាចគេឃ្លេបាន គឺលំបាក។ មួយទៀត … Continue reading អ្នកលេងគុនចម្រុះ ៣ រូប បញ្ចេញទស្សនៈរៀងៗខ្លួនអំពីការប្រកួតរវាង Agustian និង រតនា
ទីតាំងជួលក្លិបរបស់ ចាន់ រតនា ជិតផុតកិច្ចសន្យា ហើយបន្តជួបរឿងលំបាកខ្លះនាប៉ុន្មានខែខាងមុខ
អ្នកលេងក្បាច់គុនចម្រុះ ចាន់ រតនា ដែលគេស្គាល់ថាជាម្ចាស់ក្លិបប្រដាល់សិល្បៈ មានទីតាំងស្ថិតនៅក្បែរ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនោះ បានបង្ហើបថា ទីតាំងបច្ចុប្បន្ននេះនឹងផុតកិច្ចសន្យាជួលនាខែ កញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះក្រោយស្នាក់នៅនិងបង្វឹកកូនសិស្ស បានរយៈពេល ៣ ឆ្នាំ ហើយ ជួបផលលំបាកមួយចំនួនក្នុងការប្ដូរទីតាំងក្លិបរបស់ក្លិប។ អ្នកលេងគុនខ្មែរវ័យ ៣៣ ឆ្នាំរូបនេះបានបញ្ជាក់ថា ៖«ទីតាំងក្បែរគុកទួលស្លែង បច្ចុប្បន្ន នេះខ្ញុំជួលគេ ហើយត្រូវផុតកុងត្រាត្រឹមខែ កញ្ញានេះ ព្រោះម្ចាស់គាត់ប្រាប់ថាត្រូវលក់ឲ្យអ្នកផ្សេង។ ខ្ញុំមិនទាន់រកបានទីតាំងថ្មីនៅឡើយ។ ទីតាំងនេះល្អណាស់ ហើយ តម្លៃសមរម្យ ដែលខ្ញុំអាចរស់បានទោះមិនចំណេញ។ ទីតាំងនេះអំណោយផល ខ្ញុំអាចចូលរួមបង្ហាត់គុនខ្មែរដល់កីឡាករវ័យក្មេងដែលចង់ឡើងសង្វៀនប្រកួត និង ជនបរទេសដែលគាត់ចង់ចេះ និង ហាត់សម្រាប់សុខភាពផង។» គ្រូបង្វឹកក្លិបប្រដាល់សិល្បៈរៀបរាប់អំពីផលលំបាកខ្លះៗថា បើសិនប្ដូរទាំងតាំង នោះអាចបាត់បង់កីឡាករមួយចំនួនដែលហាត់ដើម្បីសុខភាព បើសិនរកកន្លែងជួលកន្លែងផ្សេងឆ្ងាយពីទីលំនៅរបស់ពួកគេ។ បច្ចុប្បន្ននេះមានជនបរទេស ចូលរួមហ្វឹកហាត់ប្រមាណ ៣០ នាក់ដើម្បីចង់ចេះគុនខ្មែរ និង ដើម្បីសុខភាព ដែលក្នុងនោះមានបរទេស ២ នាក់ហ្វឹកហាត់ក្នុងគោលបំណងចង់ឡើងរេញប្រកួត។ ចំណែកកូនសិស្សជាជនជាតិខ្មែរវិញ មានប្រមាណ ៣០ … Continue reading ទីតាំងជួលក្លិបរបស់ ចាន់ រតនា ជិតផុតកិច្ចសន្យា ហើយបន្តជួបរឿងលំបាកខ្លះនាប៉ុន្មានខែខាងមុខ
រឿងដែល ចាន់ រតនា មិនអាចបំភ្លេចបានក្នុងអាជីពប្រកួតកីឡាគុនចម្រុះនៅ One Championship
អ្នកលេងក្បាច់គុនចម្រុះ ចាន់ រតនា ដែលមានវ័យ ៣៣ ឆ្នាំ បានថ្លែងប្រាប់អំពីរឿងមិនអាចបំភ្លេចបានក្នុងអាជីពប្រកួតគុនចម្រុះ ឬ MMA នៅសង្វៀន One Championship គឺរឿងពេលអាជ្ញាកណ្ដាលឲ្យគេចាញ់ សំអាង ឌុន ដោយគិតថាគេវ៉ៃខុសបច្ចេកទេសឃាត់មិនទាន់។ គេបានយំ តូចចិត្តយូរដែរចំពោះលទ្ធផល ដែលគេត្រូវឈ្នះខ្សែក្រវាត់មានតម្លៃជិត ៥ ពាន់ដុល្លារកាលឆ្នាំ ២០១៤។ គ្រូបង្វឹកក្លិបប្រដាល់សិល្បៈ រំលឹកទៀតថា កាលនោះស្ថាប័នកម្រិតពិភពលោក One Championship មករៀបចំប្រកួតលើកដំបូងនៅកម្ពុជានៅឆ្នាំ ២០១៤ ដោយតម្រូវឲ្យមាន ២ គូវ៉ៃ ហើយ អ្នកឈ្នះឡើងទៅជួបអ្នកឈ្នះដើម្បីដណ្ដើមខ្សែក្រវាត់។ ពេលនោះ រតនា បានវ៉ៃឲ្យ ប្រាក់ ចាន់ស៊ីន លើកទង់ជ័យសនាទឹកទី១ នៅប្រកួតដំបូង ខណៈដែល ឌុន សំអាង វាយឲ្យ ជិន ហេង ចុះចាញ់ត្រឹមទឹកទី១ ដូចគ្នា។ ដូច្នេះ ចាន់ រតនា ត្រូវប៉ះ ឌុន សំអាង … Continue reading រឿងដែល ចាន់ រតនា មិនអាចបំភ្លេចបានក្នុងអាជីពប្រកួតកីឡាគុនចម្រុះនៅ One Championship
Emmanuel Onyedikachi In High Spirits After OWS 4 Loss – Wants Rematch
Phnom Penh based Emmanuel "The Biafran" Onyedikachi did not manage to get his hand raised at Rich Franklin's ONE Warrior Series on Thursday, 28 February. The Nigerian-born powerhouse locked horns with Phuket Top Team's De'von Morris in an explosive welterweight mixed martial arts clash that served as the evening's main event in Singapore. Emmanuel started … Continue reading Emmanuel Onyedikachi In High Spirits After OWS 4 Loss – Wants Rematch
ONE Warrior Series Emmanuel Onyedikachi Aims To Finish Devon Morris This Thursday
Phnom Penh based Nigerian powerhouse Emmanuel "The Biafran Warrior" Onyedikachi is in Singapore, getting ready for yet another bout this Thursday, 28 February, at Rich Franklin’s ONE Warrior Series 4 (OWS 4). The undefeated Selapak gym representative has quickly established himself as one of the most promising mixed martial artists in Southeast Asia and hopes … Continue reading ONE Warrior Series Emmanuel Onyedikachi Aims To Finish Devon Morris This Thursday
Cambodia’s ONE Championship Athletes Participate In The #10YearChallenge
A lot can happen in 10 years, and the camera does not lie. The latest social media trend to spread like wildfire is the #10YearChallenge where people from all over the world share two pictures: one from 2009 and another one from 2019. Some of Cambodia's ONE Championship athletes and martial arts icons are joining … Continue reading Cambodia’s ONE Championship Athletes Participate In The #10YearChallenge
ONE Warrior Series’ Emmanuel Onyedikachi Is Living His Dream In Cambodia
Emmanuel Onyedikachi (3-0) has come a long way from his native Nigeria. “The Biafran Warrior” now resides in Phnom Penh, Cambodia, and for the last three years, he has been working diligently towards accomplishing his dream life as a professional martial artist. On 11 October, he took another huge step toward his goal. He competed … Continue reading ONE Warrior Series’ Emmanuel Onyedikachi Is Living His Dream In Cambodia