ម្ចាស់ក្លិប «សិល្បៈ» និង ជាកីឡាករគុនចម្រុះ ចាន់ រតនា ត្រូវជួបជើងខ្លាំងមកពីគុយបា Gustavo Balart នៅសង្វៀន ONE: DREAM OF GOLD នាថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩ នៅក្រុងបាងកក ប្រទេសថៃ។ មុនការប្រកួតមកដល់ អ្នកលេងគុនចម្រុះមានឈ្មោះបោះសំឡេងនៅកម្ពុជាពីររូបសុទ្ធ ខុន ស៊ីចាន់ និង ស៊ឹម ប៊ុនស៊្រន់ បានបង្ហាញទំនុកចិត្តដល់មិត្តរួមជាតិ ចាន់ រតនា ដែលអាចមានភាគរយខ្ពស់ដើម្បីទទួលជ័យជម្នះជូនអ្នកគាំទ្រកម្ពុជា។ ស៊ឹម ប៊ុនស្រ៊ន់ ដែលមានបទពិសោធន៍ប្រកួតលើសង្វៀនគុនចម្រុះជាច្រើនដងកន្លងមកបានបង្ហើបទស្សនៈផ្លាល់ខ្លួនថា ៖«ខ្ញុំគិតថា បង រតនា អាចមានភាគរយពី ៦០ ទៅ ៧០ ភាគរយដើម្បីឈ្នះការប្រកួតនេះ។ បើសិន បង រតនា អាចទាត់កាត់ និង បោះជង្គង់ច្រើន ប្រហែលជា Balart អាចសន្លប់ទៀតផង។ កម្លាំងស៊ុហ្វ របស់ … Continue reading ខុន ស៊ីចាន់ និង ស៊ឹម ប៊ុនស៊្រន់ សុទ្ធតែបញ្ចេញទស្សនៈទុកចិត្តលើ ចាន់ រតនា
Tag: Sim bunsrun
សឹម ប៊ុនស្រ៊ន់ នៅតែហ្វឹកហាត់និងរង់ចាំស្វាគមន៍គូប្រកួតនៅ ONE ទោះមានជំនាញផ្ទាល់ខ្លួន
ទោះបីរៀបការរួចនាពេលថ្មីៗនេះ និង មានមុខរបរផ្ទាល់ខ្លួន ប៉ុន្តែអ្នកលេងគុនចម្រុះ សឹម ប៊ុនស្រន់ នៅតែខិតខំហ្វឹកហាត់ ឲ្យបានច្រើនតាមតែអាចធ្វើទៅបាននៅក្លិប Cambodian Top Team ដែលមានលោក ហ៊ុន ច័ន្ទរាជ្យ ជាគ្រូបង្វឹក និង រង់ចាំស្វាគមន៍កគូប្រកួតនៅសង្វៀន One Championship នៅថ្ងៃណាមួយ។ ការបង្ហើបយ៉ាងដូច្នេះ របស់ ប៊ុនស្រន់ បន្ទាប់ពីខកខនរូបគេខកខានឡើងសង្វៀនកម្រិតអន្តរជាតិ One Championship តាំងពីចុងឆ្នាំ ២០១៧ មកម៉្លេះ។ សឹម ប៊ុនស្រន់ បញ្ជាក់ថា៖«ខ្ញុំមកហ្វឹកហាត់នៅក្លិប Cambodian Top Team ជាមួយគ្រូ ហ៊ុន ច័ន្ទរាជ្យ ជាប្រចាំ បើសិនខ្ញុំអត់មានការងារចុះទៅខេត្តទេ។ រាស់ថ្ងៃខ្ញុំមានរបររកស៊ីបណ្ដុះកូនឈើលើកសិដ្ឋានមួយមានផ្ទៃដីប្រមាណ ១០ ហិតា ដែលមានរយៈពេលជាង ១ ឆ្នាំមកហើយនៅខេត្តកំពង់ឆ្នាំ។ ខ្ញុំចូលរួមមុខជំនួញនេះជាមួយក្រុមការងារដែលគាត់ជាអតីតពលករនៅប្រទេសកូរ៉េ ហើយ មុខរបរនេះចេះតែដើរមុខបណ្ដើរៗ ។ បែបណាក៏ ខ្ញុំមិនភ្លេចខ្លួនរំលឹក និង ហាត់គុនចម្រុះរបស់ខ្ញុំទេ។» កីឡាករវ័យ២៦ … Continue reading សឹម ប៊ុនស្រ៊ន់ នៅតែហ្វឹកហាត់និងរង់ចាំស្វាគមន៍គូប្រកួតនៅ ONE ទោះមានជំនាញផ្ទាល់ខ្លួន
កីឡាករ ស៊ឹម ប៊ុនស្រ៊ន់ រៀបអាពាហ៍ពិពាហ៍នៅកំពង់ចាម
កីឡាករគុនខ្មែរនិងជាអត្តពលិកគុនចម្រុះប្រចាំស្ថាប័ន ONE Championship ស៊ឹម ប៊ុនស្រ៊ន់ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកសាងកេរដំណែលរបស់គេក្នុងនាមជាអ្នកលេងគុនចម្រុះម្នាក់។ តែឥឡូវនេះ ប៊ុនស្រ៊ន់ បានបំពេញគោលដៅផ្សេងមួយទៀតក្នុងជីវិតរបស់គេ។ កាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែមីនា ជើងឯក Khmer Warrior Challenge ទម្ងន់ Flyweight បានរៀបអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍របស់គេនៅខេត្តកំពង់ចាម ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មិត្តភ័ក្ដិ សាច់ញាតិ និងមិត្តរួមក្លិប Cambodian Top Team។ ប៊ុនស្រ៊ន់ បរិយាយពីអារម្មណ៍របស់ខ្លួនថា៖ «ថ្ងៃនេះខ្ញុំសប្បាយចិត្តដែលបានចាប់ដៃគូជីវិតជាមួយភរិយារបស់ខ្ញុំ។ គាត់មិនស្អាតខ្លាំងណាស់ណាទេ តែគាត់គួរឱ្យស្រលាញ់ណាស់»។ ប៊ុនស្រ៊ន់ រៀបរាប់ពីដំណើរដើមទងនៃការស្គាល់គ្នាថា៖ «ខ្ញុំចាប់អារម្មណ៍គាត់ដំបូងពេលដឹងថាគាត់រៀនជំនាញច្បាប់។ គាត់រៀនច្បាប់ព្រោះគាត់ជាមនុស្សស្មោះត្រង់ គាត់ចង់ជួយធ្វើឱ្យពិភពលោកមានភាពប្រសើរឡើង គាត់ចង់កែលម្អច្បាប់គាត់ដឹងថាខ្ញុំជាអ្នកប្រដាល់។ កាលមុន គាត់មិនដែលមានអារម្មណ៍ជាមួយអ្នកប្រដាល់យ៉ាងម៉េចទេ ចូលចិត្តប្រដាល់ទេ គាត់មិនដែលស្រមៃដល់រឿងហ្នឹង(យកប្ដីជាអ្នកប្រដាល់)ទាល់តែសោះ។ គាត់មិនចូលចិត្តមើលប្រដាល់ផងហ្នឹង។ តែជាក់ស្ដែង ទីបំផុតគាត់បានប្ដីអ្នកប្រដាល់។ ខ្ញុំគិតថាមកពីគុណធម៌របស់ខ្ញុំ គឺទី១ស្គាល់ពីតម្លៃខ្លួនឯង ទី២អ្វីដែលយើងធ្វើគឺបុព្វហេតុដើម្បីអ្នកដទៃ»។ ទន្ទឹមនឹងនេះ ប៊ុនស្រ៊ន់ បានសារភាពថាគេបានដកឃ្លាពីអាជីពគុនចម្រុះដើម្បីផ្ដោតលើមុខរបរកសិកម្មរបស់គេ តែថាគេនៅតែមានគម្រោងត្រលប់មកប្រកួតនិងតំណាងកម្ពុជាជាថ្មីនៅលើឆាកពិភពលោករបស់ ONE Championship។ ប៊ុនស្រ៊ន់ បញ្ជាក់ថា៖ «ខ្ញុំបានរយាលពីប្រដាល់ដោយសារតែមមាញឹកច្រើននឹងរបរកសិកម្ម។ តែបើមានកម្មវិធីផ្ដល់ដំណឹងដល់ខ្ញុំអំពីការប្រកួត នោះខ្ញុំនឹងរយាលពីរបរកសិកម្មវិញដើម្បីផ្ដោតលើការហាត់ប្រដាល់គុនខ្មែរនិង … Continue reading កីឡាករ ស៊ឹម ប៊ុនស្រ៊ន់ រៀបអាពាហ៍ពិពាហ៍នៅកំពង់ចាម