អែម ​សុវណ្ណារី ​​រៀន​អំពី​​​បរាជ័យ​ក្រោម​​កណ្ដាប់​ដៃ​ Rayaneនិង​ដាក់​គោល​ដៅ​បន្ទាប់ ​​ ​​

​កីឡាការិនី​គុន​ចម្រុះ​​កូន​ខ្មែរ​នៅ​អាមេរិក​ អែម សុវណ្ណារី ​​បាន​រៀន​សូត្រ​​ច្រើន​អំពី​​​​​បរាជ័យ​​នៅ​សង្វៀន​ ONE Championship ​លើក​ទី​១​​កាល​​ពី​ដើម​ខែ​ធ្នូ​កន្លង​ទៅ​នេះ។ ​អែម សុវណ្ណារី ​ដែល​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​​ចាញ់​កីឡាការិនី​​សញ្ជាតិ​ប្រេស៊ីល​ Rayane Bastos ​ត្រឹម​ទឹក​ទី១​ ដោយ​សារ​ក្បាច់​​ឃ្លេ​​ក​ក្នុង​កម្មវិធី​ ​ ONE: MARK OF GREATNESS ​​កាល​ថ្ងៃ​ទី​ ៦​ ខែ​ ធ្នូ​ ​នៅ​ក្រុង​កូឡាឡាំពួរ​​នៃ​​ប្រទេស​ម៉ាឡេស៊ី។ ​​​កូន​ខ្មែរ​នៅ​អាមេរិក​បាន​​ អែម សុវណ្ណារី​ ​​បាន​ថ្លែង​ថា​ ៖«ខ្ញុំ​សូម​សរសើរ​ដល់​ Rayane ​គេ​ពិត​ជា​ខ្លាំង​មែន​​គេ​ធ្វើ​បាន​ល្អ​ណាស់​ទល់​នឹង​ខ្ញុំ។ ​ប៉ុន្តែ​ខ្ញុំ​បាន​រៀន​សូត្រ​ច្រើន​អំពី​ការ​ប្រកួត​នេះ​​ និង ​យក​ទៅ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ល្អ​​ប្រសើរ​ដើម្បី​ប្រកួត​បន្ទាប់»។ សុវណ្ណារី ​បាន​ដឹង​រួច​ហើយ​ថា ​ការ​ប្រកួត​​​នេះ​ជា​ការ​ប្រកួត​ដ៏​លំបាក​មួយ ​ព្រោះ​RAYANE ​មាន​កម្លាំង​ខ្លាំង និង ​ពូកែ​ខាង​ចំបាប់​​រួម​ទាំង​​ឃ្លេ។ ​យ៉ាង​ណា​ក្ដី​ ​កីឡាការិនី​សម្បុរ​ស្រអែម​​​មក​ពី​អាមេរិក​មិន​អាច​ការពារ​​ក្បាច់​ឃ្លេ​របស់​ កីឡាការិនី​ប្រេស៊ីល​បាន​​ឡើយ។​ ​សុវណ្ណារី​ ​បាន​ប្រាប់​កន្លង​មក​ថា​ ​រូ​ប​គេ​មិន​ឲ្យ​ដៃ​គូ​ចូល​ចាប់​ងាយៗ​ទេ ​ប៉ុន្តែ​បែរ​ជា​ត្រូវ​ចូល​​ក្បាច់​គាប​ដើម​ដៃ​របស់​ Rayane ​ទៅ​វិញ​​​ទោះ​ខំ​ប្រឹង​រើ​ ក៏​រើ​មិន​រួច​ដែរ។ ​​ការ​ប្រកួត​​នៅ​ទឹក​ដំបូង​នេះ ​អែម សុវណ្ណារី ​បាន​ព្យាយាម​​ប្រើ​កណ្ដាប់​ដៃ​ … Continue reading អែម ​សុវណ្ណារី ​​រៀន​អំពី​​​បរាជ័យ​ក្រោម​​កណ្ដាប់​ដៃ​ Rayaneនិង​ដាក់​គោល​ដៅ​បន្ទាប់ ​​ ​​

អែម សុវណ្ណារី ​អាច​ទៅ​រួច​ជា​មួយ​​ RAYANE ​ឬ​​យ៉ាងណា?​​

​អែម សុវណ្ណារី ​​​កូន​ខ្មែរ​​នៅ​​​​អាមេរិក​​ដែល​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ ត្រូវ​តតាំង​​នឹង​ជើង​ខ្លាំង​មិន​ដែល​ចាញ់​​សញ្ជាតិ​ប្រេស៊ីល ​Rayane Bastos ​នៅ​ក្នុង​កម្មវិធី ​ONE: MARK OF GREATNESS ​នៅ​ថ្ងៃ​ទី​ ៦​ ខែ ​ធ្នូ​ ខាង​មុខ​​ចាប់​ពី​ម៉ោង ​៥ ​ល្ងាច​តទៅ​នៅ​ក្រុង​កូឡាឡាំពួរ​ពី​​ ប្រទេស​ម៉ាឡេស៊ី។ ​យ៉ាង​ក្ដី​ ទាំង​ សុវណ្ណារី ​និង​ Rayane សុទ្ធ​តែ​​មិន​ដែល​ចាញ់​ដូច​គ្នា​ក្នុង​អាជីព​គុន​ចម្រុះ​​គិត​ត្រឹម​ពេល​នេះ។ ​តើ​ អែម សុវណ្ណារី ​អាច​ទៅ​រួច​​ទេ​ពេល​ប៉ះ​កីឡាការិនី​ប្រទេស៊ីល​ Rayane Bastos ដែល​មាន​វ័យ​ត្រឹម​២០​ឆ្នាំ? ​​ បទ​ពិសោធន៍​ប្រកួត៖ អែម សុវណ្ណារី​ ​ទើប​ប្រកួត​នៅ​សង្វៀន​ ONE Championship ​​បាន​ចំនួន​១​លើ​​កាល​ឈ្នះ ​កីឡាការិនី​អ៊ុយក្រែន​ Iryna Kyselova ​ត្រឹម​តែ​ ៨១វិនាទី​ប៉ុណ្ណោះ​កាល​ខែ​ ធ្នូ ឆ្នាំ ២០១៨។ ​មុន​ចូល​សង្វៀន​ ONE សុវណ្ណារី ​​បំបាក់​កីឡាការិនី​អាមេរិក​ពីរ​​រូប​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី១​យ៉ាង​លឿន​បំផុត។ ពោល​សុវណ្ណារី ផ្ដួល​ Evelyn … Continue reading អែម សុវណ្ណារី ​អាច​ទៅ​រួច​ជា​មួយ​​ RAYANE ​ឬ​​យ៉ាងណា?​​

អែម សុវណ្ណារី ​បង្ហើប​អំពី​ចំណុច​ខ្លាំង​របស់​ RAYANE ​​មុន​ប៉ះ​គ្នា​​

​កីឡាការិនី​គុន​ចម្រុះ​​កូន​ខ្មែរ​នៅ​អាមេរិក​ អែម សុវណ្ណារី ឬ គេ​ស្គាល់​ថា​ «Savage Buddha» ​​ដែល​ត្រៀម​ឡើង​ប្រកួត​លើក​ទី២​នៅ​សង្វៀន ONE Championship តំណាង​ឲ្យ​កម្ពុជា​​បាន​ចេញ​មក​ប្រាប់​អំពី​ចំណុច​ខ្លាំង​របស់​គូ​បដិបក្ខ​សញ្ជាតិ​ប្រេស៊ីល​ RAYANE MARQUES។ ​អែម សុវណ្ណារី ​ឡើង​​ប្រកួត​នៅ​ក្នុង​កម្មវិធី​​ ONE: MARK OF GREATNESS ​នៅ​ថ្ងៃ​ទី​ ៦​ ខែ ធ្នូ​ ខាង​មុខ​នៅ​ក្រុង​កូឡាឡាំពួរ​ពី​​ ប្រទេស​ម៉ាឡេស៊ី។ ​​កូន​ខ្មែរ​នៅ​អាមេរិក​បាន​​ប្រាប់​អំពី​ចំណុច​ខ្លាំង​របស់​គូ​ប្រកួត RAYANE ​ ​ថា៖«​វា​ជា​ការ​ប្រកួត​ដ៏​លំបាក​មួយ ព្រោះ​គូ​ប្រជែង​របស់​​ខ្ញុំ​ជំនាញ​ខាង​ប្រយុទ្ធ​​ និង​ ចូល​​​ចាប់។ ​RAYANE ​ពូកែ​ខាង​ចំបាប់​ហើយ​ខ្ញុំ​ត្រូវ​​​​តែ​ការពារ​កុំ​​ឲ្យ​គេ​ចូល​ចាប់​ងាយៗ​នោះ​។ បើ​មិន​ដូច្នោះ​ វា​អាច​នឹង​យ៉ាប់។ ​ហើយ​គេ​ក៏​មាន​ក្បាច់​ប្រយុទ្ធ​វាយ​បក​លឿន​​ៗ​ផង​ដែរ។ បើ​ហ៊ាន​ប្រហែស​​ខ្ញុំ​​ច្បាស់​ជា​​ត្រូវ​គេ​​បញ្ចប់​ការ​ប្រកួត​មិន​ខាន»។ អែម សុវណ្ណារី ​ដែល​បង្ហាញ​ខ្លួន​នៅ​សង្វៀន​​អន្តរជាតិ​ ONE ​​លើក​ទី២​បាន​បន្ត​ថា ​RAYANE ពិត​ជា​​មាន​ថាមពល​ខ្លាំងក្លា​ណាស់ ហើយ​តែង​តែ​​ចង់​បញ្ចប់​គូ​​​ប្រកួត​របស់​​គេ​​គ្រប់​ពេល​វេលា​នៅ​​លើ​សង្វៀន។ ​រឿង​គួរ​​ឲ្យ​កត់​សម្គាល់​មួយ​ទៀត​ ​ក្បាច់​ប្រយុទ្ធ​ទាំង​ដៃ និង ជើង​ ឬ​ ​ការ​ចេញ​អាវុធ​ក្នុង​ពេល​តែ​មួយ​សុទ្ធ​តែ​​បង្ក​គ្រោះ​ថ្នាក់​ទាំង​អស់។ ​ យ៉ាង​ណា​ក្ដី … Continue reading អែម សុវណ្ណារី ​បង្ហើប​អំពី​ចំណុច​ខ្លាំង​របស់​ RAYANE ​​មុន​ប៉ះ​គ្នា​​

កូន​ខ្មែរ​នៅ​អាមេរិក​​​​និយាយ​អំពី​ការ​ត្រៀម​ខ្លួន​​ប៉ះ​កីឡាការិនី​មិន​ដែល​ចាញ់​ប្រេស៊ីល​

​កីឡាការិនី​​កូន​ខ្មែរ​នៅ​អាមេរិក​ អែម សុវណ្ណារី ​​​​​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​ដើម្បី​ជួប ​កីឡាការិនី​មិន​ដែល​ចាញ់​មក​ពី​ប្រេស៊ីល​នៅ​ក្នុង​កម្មវិធី​ ONE: MARK OF GREATNESS ​នៅ​ថ្ងៃ​ទី​ ៦​ ខែ ធ្នូ​ ខាង​មុខ​នៅ​ក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី។ ​កីឡាការិនី​​ប្រេស៊ីល​ RAYANE MARQUES ​មាន​​មាន​កំណត់​ត្រា​ប្រកួត​លើ​សង្វៀន​ចម្រុះ​ចំនួន​ ៤ ​លើក​ក្នុង​នោះ​មិន​ដែល​ចាញ់​ទាល់​​​តែ​សោះ​ (ឈ្នះ​៣​លើក ​និង​ ស្មើ​១​លើក)។ រឿង​អស្ចារ្យ​ទៀត គឺ RAYANE MARQUES  ជា​ម្ចាស់​​ខ្សែ​ក្រវាត់ BJJ State Champion  ៥​សម័យ​កាល។ យ៉ាង​ណា​ក្ដី​​នេះ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​ RAYANE MARQUES ស្រប​ពេល​ដែល​ សុវណ្ណារី ​នឹង​បង្ហាញ​ខ្លួន​លើក​ទី​២​តំណាង​ឲ្យ​កម្ពុជា​នៅ​សង្វៀន ONE។ ANE MARQUES ​អែម សុវណ្ណារី ​បាន​​ថ្លែង​ថា៖« វា​យូរ​ដែរ​ហើយ​​តាំង​ពី​ប្រកួត​ដំបូង​​​នៅ ONE ​កាល​​ថ្ងៃ​ទី ៧ ខែ ធ្នូ ២០១៨។ ​បើ​គិត​ដល់​ការ​ប្រកួត​ទី​ ៦ ​ធ្នូ … Continue reading កូន​ខ្មែរ​នៅ​អាមេរិក​​​​និយាយ​អំពី​ការ​ត្រៀម​ខ្លួន​​ប៉ះ​កីឡាការិនី​មិន​ដែល​ចាញ់​ប្រេស៊ីល​

អែម សុវណ្ណារី ​ ​​​កំពុង​បង្កើន​សមត្ថភាព​ដើម្បី​ត្រៀម​ប្រកួត​នៅ​សង្វៀន​ ONE ​ ចុង​​ឆ្នាំ​នេះ

​​ជើង​​ខ្លាំង​គុន​ចម្រុះ​​កូន​ខ្មែរ​​​កើត​នៅ​អាមេរិក​ អែម សុវណ្ណារី ​​ ​កំពុង​ត្រៀម​ខ្លួន​យ៉ាង​សស្រាក់សស្រាំ​ ​​នៅ​​ក្លិប​ ​Modern Martial Arts and Fitness ដែល​ស្ថិត​នៅ​ក្រុង Pasadena ​រដ្ឋ​​កាលីហ្វ័រញ៉ា​​ សហរដ្ឋ​អាមេរិក ដើម្បី​ស្វាគមន៍​ការ​​ឡើង​ប្រកួត​លើ​​សង្វៀន​ ONE ជា​ថ្មី​នា​ចុង​ឆ្នាំ​ ២០១៩​នេះ។​ ​​​​សុវណ្ណារី ​​​ទទួល​ដំណឹង​ថា​អាច​នឹង​​ប្រកួត​នៅ​ខែ​ តុលា​ ខាង​មុខ ​ប៉ុន្តែ​មិន​​ទាន់​ដឹង​ថា​ជួប​​គូបដិបក្ខ​រូប​ណា​នោះ​ទេ។​ ​កីឡាការិនី​ដែល​ទើប​ចុះ​ឈ្មោះ​ជា​សមាជិក​​នៃ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​​ថ្មីៗ​នេះ​​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​មិន​ទាន់​ដឹង​គូ​ប្រជែង​ឡើយ ​តែ​ខ្ញុំ​ទទួល​ដំណឹង​ថា​ឡើង​ប្រកួត​​នា​ខែ​ តុលា​ ខាង​មុខ។ ​​យ៉ាង​ណា​​ក្ដី​ ​រាល់​ថ្ងៃ​ខ្ញុំ​ហាត់​ខ្លាំង​ណាស់​ជា​មួយ​គ្រូ​របស់​ខ្ញុំ​ Justen Hamilton ​ដែល​ជា​គ្រូ​បង្វឹក​​បាន​បង្ហាត់​ខ្ញុំ​តាំង​ពី​បង្ហាញ​ខ្លួន​លើក​ដំបូង​កាល​ចុង​ឆ្នាំ​ ២០១៨។ ​​ឥឡូវ​នេះ​ខ្ញុំ​រឹត​តែ​ខំ​ហ្វឹកហាត់​ខ្លាំង​ជាង​មុន​ ទាំង​ ជីជិតស៊ូ ​និង​ ជំនាញ​ក្បាច់​គុន​ MMA»។ កូន​ខ្មែរ​នៅ​អាមេរិក​រូប​នេះ​មិន​ខ្លាច​រអា​នឹង​គូ​ប្រជែង​ទោះ​អ្នក​ណា​ក៏​ដោយ​ ​ឲ្យ​តែ​ត្រូវ​គីឡូ​គ្នា។​ ​កីឡាការិនី​ដែល​មាន​ប្រវត្តិ​ប្រកួត​គុន​ចម្រុះ​ ៣ ​លើក​ដដែល​នេះ​មាន​ទំនុក​ចិត្ត​ដោយ​សារ​ការ​ហ្វឹកហាត់​​ខ្លាំង​ និង​ត្រៀម​ខ្លួន​ជា​និច្ច។ ​ក្រោម​ការ​បង្វឹក​​របស់​លោក​ Justen សុវណ្ណារី ​​ទទួល​បាន​លទ្ធផល​ឈ្នះ​លើក​ដំបូង​កាល​ចុង​ឆ្នាំ​ ២០១៨ នៅ​សង្វៀន​ ONE ហើយ​​លទ្ធផល​ល្អ​​​នេះ​នឹង​ត្រូវ​រំពឹង​ទុក​បន្ថែម​ទៀត​នៅ​ចុង​ឆ្នាំ​ … Continue reading អែម សុវណ្ណារី ​ ​​​កំពុង​បង្កើន​សមត្ថភាព​ដើម្បី​ត្រៀម​ប្រកួត​នៅ​សង្វៀន​ ONE ​ ចុង​​ឆ្នាំ​នេះ

អែម សុវណ្ណារី ​​ថ្លែង​សារ​សំខាន់​អំពី​ការ​ចុះ​ឈ្មោះ​​ផ្លូវ​ការ​ជា​មួយ​សហព័ន្ធ​​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា

​អ្នក​លេង​គុន​ចម្រុះ​កូន​ខ្មែរ​​-អាមេរិក​ អែម សុវណ្ណារី ​​​បាន​ចុះ​ឈ្មោះ​​​​​ជា​ផ្លូវ​ការ​​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​​នា​ពាក់​កណ្ដាល​​សប្ដាហ៍​នេះ ​ហើយ​ការ​ចុះ​ឈ្មោះ​នេះ​​​ជា​ប្រយោជន៍​សំខាន់​ផ្ទាល់​ខ្លួន​​មួយ​ រួម​ទាំង​ការ​ឡើង​ប្រកួត​តំណាង​ឲ្យ​ទង់​ជាតិ​កម្ពុជា។​ កីឡា​ការិនិ​វ័យ​​២៦​ ឆ្នាំ​រូប​នេះ​​​​លើក​ឡើង​បែប​នេះ​៖«​​​វា​ផល​ចំណេញ​ដែល​ខ្ញុំ​បាន​ចុះ​ឈ្មោះ​​​ជា​មួយ CMMAF ​គឺ​​​​ខ្ញុំ​ស្ថិត​​​ក្នុង​​​​ចំណោម​​​កីឡាករ​កីឡាកា​រិនី​​ដើម្បី​ទៅ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា។​ ​យើង​អាច​ធ្វើ​ការ​ជា​មួយ​គ្នា​ដើម្បី​​បង្ហាញ​ទង់​ជាតិ​ខ្មែរ​ទៅ​កាន់​ពិភព​លោក»។ ​ កីឡាការិនី​ដែល​ឡើង​សង្វៀន​ ONE ​ម្ដង​កាល​ចុង​ឆ្នាំ​​២០១៨​ ​រូប​នេះ​​បាន​ប្រឡូក​លើ​សង្វៀន​​គុន​ចម្រុះ​ ឬ MMA ​តាំង​ពី​ឆ្នាំ​ ២០១៦​ មក។​ ​​កីឡាការិនី​ដដែល​នេះ​​​​បាន​ចូល​ហ្វឹកហាត់​​ហាត់​ប្រដាល់​សកល​​តាំង​ឆ្នាំ​ ២០១២ ​មុន​ចូល​​ហ្វឹកហាត់ ជីជិតស៊ូ​ ឆ្នាំ​ ២០១៤។ ​បន្ទាប់​មក​ទៀត​​ គេ​ចូល​ហ្វឹកហាត់​ចំបាប់​ ​យូដូ និង ប្រដាល់​សេរី មុន​ក្លាយ​ជា​កីឡាការិនី​លេច​​ធ្លោ​ប្រកួត​មិន​ដែល​ចាញ់​ដល់​បច្ចុប្បន្ន។ កីឡាការិនី​កើត​នៅ​ឡុង​ប៊ីច​ ​រូប​នេះ​សង្កត់​ធ្ងន់​ទៀត​ថា​ ៖«​ខ្ញុំ​នឹង​ឡើង​វ៉ៃ​តំណាង​​​ឲ្យ​កម្ពុជា​នៅ​សង្វៀន​ ONE ​Championship នា​ចុង​ឆ្នាំ​នេះ។​ ​ខ្ញុំ​​​​មិន​ទាន់​លម្អិត​ទេ​ តែ​​​​ខ្ញុំ​​​សុំ​ប្រាប់​​ប៉ុណ្ណឹង​សិន»។ ​​បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ​ផ្លូវ​ការ​ លោក​ កែ ប៊ិនសូរស្មី ​​អនុប្រធាន​សហព័ន្ធ​​កីឡា​យុទ្ធ​គុន​ចម្រុះ​​កម្បុជា​បាន​ថ្លែង​​ថា​ ​នេះ​ជា​គោល​ដៅ​ និង គោល​បំណង​របស់​សហព័ន្ធ​ដើម្បី​​ស្វែង​រក​កីឡាករ​ល្អៗ​​សម្រាប់​​ប្រកួត​តំណាង​ឲ្យ​កម្ពុជា។​ លោក​សង្កត់​ធ្ងន់​បែប​នេះ៖«​​នេះ​​ជា​សញ្ញាណ​ល្អ​មួយ។​ ​សុវណ្ណារី​ ឈ្នះ​​​​កីឡាការិនី​​អ៊ុយក្រែន​ Iryna Kyselova​ត្រឹម​ទឹក​ទី១​ នៅ​សង្វៀន​ … Continue reading អែម សុវណ្ណារី ​​ថ្លែង​សារ​សំខាន់​អំពី​ការ​ចុះ​ឈ្មោះ​​ផ្លូវ​ការ​ជា​មួយ​សហព័ន្ធ​​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា

Chan Rothana Emmanuel Onyedikachi Ren Saroth ONE Championship

Cambodia’s Top Fighters Voice Their Support For Female Martial Artists

ONE Championship has long provided an international platform for combat sport’s most brightly shining stars and continues to inspire generations of upcoming martial artist. From the undefeated ONE Atomweight World Champion Angela Lee to Thailand's two-sport World Champion Stamp Fairtex, the women of ONE Championship have made an undeniable impact on the martial arts scene, … Continue reading Cambodia’s Top Fighters Voice Their Support For Female Martial Artists

Sovannahry Em Mike Tyon ONE Championship

4 Interesting Things You Should Know About Sovannahry Em

Cambodian-American Sovannahry "Sweet Savage" Em made an unforgettable impression on the 7 December last year when she secured her first ONE Championship victory by stopping Iryna “Delsa” Kyselova at ONE: DESTINY OF CHAMPIONS  in Kuala Lumpur. But besides being an undefeated rising star, Em is also a mixed martial artist full of surprises! Here are … Continue reading 4 Interesting Things You Should Know About Sovannahry Em

Sovannahry Em Mike Tyon ONE Championship

រឿងរ៉ាវ​គួរ​ឱ្យ​ចាប់​អារម្មណ៍​៤​ចំណុច​ដែល​អ្នក​គួរ​ដឹង​ពី​ ឯម សុវណ្ណារី

កីឡាការិនី​គុន​ចម្រុះ​កូន​កាត់​ខ្មែរ​-អាមេរិក ឯម សុវណ្ណារី បាន​បង្ហាញ​សមត្ថភាព​​យ៉ាង​គួរ​ឱ្យ​សរសើរ​​និង​​មិនអាច​បំភ្លេច​បាន​​កាល​ពី​ថ្ងៃ​ទី​៧​ខែ​ធ្នូ​ឆ្នាំ​មុន នៅ​ពេល​នាង​ដណ្ដើម​បាន​ជ័យជម្នះ​លើក​ដំបូង​នៅ ONE Championship ​ដោយ​ផ្ដួល​កីឡាការិនី​អ៊ុយក្រែន Iryna “Delsa” Kyselova ​ឱ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​​នៅ ONE: DESTINY OF CHAMPIONS ក្នុង​ទីក្រុង​កួឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី។ ក្រៅ​តែ​ពី​​ជា​តារា​កំពុង​រះ​ដែល​មិន​ដែល​ចាញ់​សោះ សុវណ្ណារី ក៏​ជា​អ្នក​លេង​គុន​ចម្រុះ​​ពោរពេញ​ដោយ​ភាព​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ជា​ច្រើន​។ ខាង​ក្រោម​នេះ​ជា​រឿងរ៉ាវ​​គួរ​ឱ្យ​ចាប់​អារម្មណ៍​៤​យ៉ាង​ដែល​អ្នក​ប្រហែល​មិន​ធ្លាប់​ដឹង​ពី​កីឡាការិនី​រហស្សនាម “Sweet Savage” ​រូបនេះ​។ ១-នាង​ចូល​ចិត្ត​រឿង The Lord of the Rings បំផុត​ក្នុងជីវិត កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ សុវណ្ណារី បាន​បោះ​ពុម្ព​សៀវភៅ​កុមារ​ជា​លើក​ទី​១​មាន​ចំណង​ជើង​ថា The Talent Quest​។ កីឡាការិនី​ដ៏មាន​ទេពកោសល្យ​វ័យ​២៦​ឆ្នាំ​រូបនេះ​​ជា​​មនុស្ស​ចូល​ចិត្ត​អាន​សៀវភៅ​យ៉ាង​ងប់ងល់​ម្នាក់ ហើយ​​សៀវភៅ​សំណព្វ​ចិត្ត​របស់​នាង​គឺ​រឿង​​​ប្រលោមលោក​បែប​ប្រតិដ្ឋ​​និពន្ធ​ដោយ​​អ្នក​និពន្ធ​ជនជាតិ​អង់គ្លេស​ J. R. R. Tolkien។ សុវណ្ណារី និយាយ​ថា​៖ «រឿង​សំណព្វ​ចិត្ត​បំផុត​របស់​ខ្ញុំ​គឺ Lord of the Rings និង Hobbits Series​។ ចំណុច​ដែល​នាំ​ឱ្យ​ខ្ញុំ​ស្រលាញ់​រឿង​ទាំង​ពីរ​នេះ​គឺ​ការ​លាយ​បញ្ចូល​គ្នា​រវាង​​ការ​ផ្សង​ព្រេង​ពេញ​ដោយ​សេរីភាព​, … Continue reading រឿងរ៉ាវ​គួរ​ឱ្យ​ចាប់​អារម្មណ៍​៤​ចំណុច​ដែល​អ្នក​គួរ​ដឹង​ពី​ ឯម សុវណ្ណារី

Nou Srey Pov Sovannahry Em ONE Championship

អ្នក​ប្រយុទ្ធ​​ទេពកោសល្យ​​​កម្ពុជា​៤​រូប​ដែល​ត្រូវ​តាម​ដាន​ក្នុង​ឆ្នាំ​ ២០១៩​នេះ​

ឆ្នាំ​២០១៩​ជា​ឆ្នាំ​ធំ​មួយ​សម្រាប់​កម្ពុជា​ដ្បិត​មាន​អត្តពលិក​ច្រើន​ជាង​មុន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ស្ថាប័ន​ក្បាច់​គុន​ធំ​បំផុត​​របស់​ពិភពលោក ​ONE Championship។ ខា​ង​ក្រោម​នេះ​ជា​តារា​​លេច​ធ្លោ​៤​រូប​ដែល​កម្ពុជា​គួរ​តាម​ដាន​ក្នុង​ឆ្នាំ​២០១៩​។ ១៖ នៅ ស្រីពៅ (ចំនួនប្រកួត​ ​១-០) អត្តពលិក​របស់​ក្លិប Cambodian Top Team និង Yorky MMA នៅ ស្រីពៅ មាន​ឆ្នាំ​២០១៨​ដ៏​ជោគជ័យ​យ៉ាង​ធំធេង ដោយ​នាង​បាន​​ក្លាយ​ជា​ជើងឯក​គុន​ខ្មែរ​ផង​និង​ឈ្នះ​ពាន​រង្វាន់​ Female Fighter of the Year ​ពី​ស្ថាប័ន World Lethwei Championship (WLC) ផង​។ ក្នុង​ឆ្នាំ​២០១៩ កីឡាការិនី​វ័យ​ក្មេង​ដ៏​ឆ្នើម​ដែល​មាន​​​ទីលំនៅ​នៅ​ភ្នំពេញ​​រូបនេះ​កំពុង​សម្លឹង​ឆ្ពោះ​ទៅ​កាន់​កម្រិត​ជោគជ័យ​​កាន់​តែ​ខ្ពស់​ជាងនេះ​ទៀត ដោយ​នាង​បាន​ចូល​ខ្លួន​ក្នុង​​ការ​ប្រកួត​គុន​ចម្រុះ​របស់ ONE Championship ​ជាមួយ​ជ័យជម្នះ​យ៉ាង​កក្រើក​លើ​កំពូល​តារា​ថៃ Rika Ishige​។ ស្ថិត​ក្នុង​វ័យ​២៤​ឆ្នាំ ​ភាព​ជោគជ័យ​និង​ភាព​ល្បីល្បាញ​លំដាប់​កំពូល​ស្ថិត​​នៅ​ក្បែរ​ដៃ​របស់​ស្រីពៅ​ ហើយ​នាង​អាច​​ជា​អនាគត​​និមិត្តរូបនៃ​គុន​ចម្រុះ​កម្ពុជា​។ ២៖ ចាន់ រតនា (ចំនួនប្រកួត​​ ៥-៣) មាន​មនុស្ស​មិន​ច្រើន​ឡើយ​ដែល​​ទទួល​បាន​ការ​គោរព​អស់​ពី​ចិត្ត​ពី​ប្រទេស​មួយ​ទាំង​មូល ក្នុងនោះ​​ក៏​មាន​អ្នក​ដឹកនាំ​ក្លិប​សិល្បៈ​ ចាន់ រតនា ដែល​បាន​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​​ហ្មត់ចត់​និង​ខ្លាំង​ក្លា​ដើម្បី​សម្រួច​ជំនាញ​​ក្បាច់​គុន​របស់​ខ្លួន​។ ក្នុងនាម​ជា​កីឡាករ​ខ្មែរ​ទី​១​ដែល​បាន​ឈ្នះ​ការ​ប្រកួត ONE Championship … Continue reading អ្នក​ប្រយុទ្ធ​​ទេពកោសល្យ​​​កម្ពុជា​៤​រូប​ដែល​ត្រូវ​តាម​ដាន​ក្នុង​ឆ្នាំ​ ២០១៩​នេះ​