ថៃ រិទ្ធី៖«​​​ខ្ញុំ​​មាន​ឈ្មោះ​​បោះ​សំឡេង​នៅ ​ONE កូន​សិស្ស​ចង់​ហាត់​ជា​មួយ​ខ្ញុំ»

​អ្នក​លេង​គុន​ចម្រុះ​​ ថៃ រិទ្ធី​ ​​ដែល​ចាប់​ផ្ដើម​ហាត់​​​តាំង​ពី​ឆ្នាំ​​ ​២០១៣​​ បាន​លើក​​​ឡើង​អំពី​ផល​ចំណេញ​នៃ​កេរ្តិ៍​​ឈ្មោះ​កាល​​ទៅ​ប្រកួត​​នៅ​ ONE Championship ​កន្លង​ទៅ​ថា​ ​មាន​កូន​សិស្ស​ជា​ច្រើន​ចង់​ហាត់​​ជា​មួយ​ខ្លួន​ដ្បិត​ធ្លាប់​ឡើង​សង្វៀន​​កម្រិត​ពិភព​លោក​​ ONE ​​ធ្លាប់​ឈ្នះ​​ជើង​​ឯក​ផ្នែក​គុន​ចម្រុះ​ និង​​ ​ឈ្នះ​មេដាយ​មាស​​​​ពី​ការ​ប្រកួត​​ជើង​​ឯក​ថ្នាក់​ជាតិ​កីឡា​ល្បុក្កតោ។ ​​ថៃ រិទ្ធី ​កំពុង​បង្ហាត់​​​​​គុន​ខ្មែរ​នៅ​ក្លិប​ប្រដាល់​ «​MrLy Gym and Boxing»​​ ​ ​​នៅ​​ទឹក​​​ដី​ខេត្ត​ខេត្ត​សៀមរាប​ យ៉ាង​ពេញ​ចិត្ត​​ពេញ​ថ្លើម​ និង​ ទទួល​បាន​ប្រាក់​កម្រៃ​គួរ​សម​ដែល​អាច​ទ្រទ្រង់​ជីវិត​ចាយ​វាយ​ប្រចាំ​ថ្ងៃ​បាន។​ ម្ចាស់​ជើង​​​​​​ឯក​គុន​ចម្រុះ​​ក្នុង​ស្រុក​ Khmer Warrior Challenge ​រដូវ​​កាល​ទី​៣​​បាន​​​​ថ្លែង​ដូច្នេះ ៖«​​​ខ្ញុំ​បែប​ឈប់​ឡើង​វ៉ៃ​ហើយ​បង​ ប៉ុន្តែ​ខ្ញុំ​​នឹង​ចាប់​អាជីព​​បង្ហាត់​សិស្ស​វិញ​ ព្រោះ​រក​កម្រៃ​បាន​គួរ​សម​​អាច​រស់​បាន​នៅ​សៀមរាប។ ​​ពេល​​យើង​ហាត់​ឲ្យ​ល្អ​​ ច្បាស់​លាស់​កាល​នៅ​ជា​កីឡាករ​ គឺ​​មិន​អត់​ប្រយោជន៍​ទេ។ ដូច​ខ្ញុំ​អីចឹង​ ​បរទេស​គេ​ស្គាល់​ខ្ញុំ​ វ៉ៃ​នៅ​ ONE ​ធ្លាប់​​ឡើង​​សង្វៀន​អន្តរជាតិ គេ​ឃើញ​មេដាយ​ខ្ញុំ​​ គេ​ចង់​ហាត់​ជា​មួយ​ខ្ញុំ​ណាស់​ ហើយ​ខ្ញុំ​ក៏​បាន​​ថ្លៃ​ឈ្នួល​ច្រើន​តាម​ហ្នឹង​ដែរ។ ​អីចឹង​បាន​ថា ការ​ប្រឹង​​ប្រែង​របស់​ខ្ញុំ​ពី​មុន​មិន​អត់​​ប្រយោជន៍​ទេ។ ​ខ្ញុំ​សូម​​ឲ្យ​កីឡាករ​គ្រប់រូប​ខំ​ប្រឹង​ មិន​ថា​គុន​ខ្មែរ​ ​ឬ គុន​ចម្រុះ​ទេ»។ ​កីឡាករ​សម្បុរ​ស្រអែម​បន្ត​ថា​ គុន​ចម្រុះ​ពិបាក​រក​សង្វៀន​វ៉ៃ​បន្តិច​នៅ​ក្នុង​ស្រុក​ ព្រោះ​គេ​មិន​ទាន់​រៀប​ចំ​ឡើង​វិញ​ ប៉ុន្តែ​ … Continue reading ថៃ រិទ្ធី៖«​​​ខ្ញុំ​​មាន​ឈ្មោះ​​បោះ​សំឡេង​នៅ ​ONE កូន​សិស្ស​ចង់​ហាត់​ជា​មួយ​ខ្ញុំ»

​ថៃ រិទ្ធី ​​ទៅ​បង្ហាត់​ប្រដាល់​​​​នៅ​​​ខេត្ត​​សៀមរាប​ទទួល​​កម្រៃ​​​ល្អ​ប្រសើរ​ជាង​​នៅ​ភ្នំពេញ

​​​កីឡាករ​ ថៃ រិទ្ធី​ ​ដែល​ចាប់​ផ្ដើម​ប្រឡូក​​ក្បាច់​គុន​ចម្រុះ​តាំង​ពី​ឆ្នាំ​ ​២០១៣​ មក​នោះ​​បាន​សម្រេច​ចិត្ត​ទៅ​បង្ហាត់​​​គុន​ខ្មែរ​នៅ​ក្លិប​ប្រដាល់​ឈ្មោះ​​ថា «​MrLy Gym and Boxing»​​ ​នៅ​​ខេត្ត​សៀមរាប ​ដោយ​ផ្អែក​លើ​ហេតុ​ផល​​ទទួល​បាន​​ប្រាក់​កម្រៃ​ល្អ​ប្រសើរ​​ភ្នំពេញ​​ទោះ​ឆ្ងាយ​ពី​​គ្រួសារ​​បន្តិច​ក្ដី។​ អ្នក​លេង​គុន​ចម្រុះ​​រូប​នេះ​បញ្ជាក់​ថា៖«​ខ្ញុំ​​ផ្លាស់​មក​ធ្វើ​ការ​នៅ​ទី​នេះ​ប្រហែល​ ២​សប្ដាហ៍​នៅ​ក្លិប​ MrLy Gym and Boxing។ ​​​​ខ្ញុំ​បង្ហាត់​កូន​សិស្ស​វ៉ៃ​ អាជីព​ ៥ ​ទៅ​៦​នាក់​ ​​ហើយ​ផ្សេង​ទៀត​អ្នក​ហាត់​គុន​ខ្មែរ​ដើម្បី​សុខភាព ​មាន​ខ្មែរ​ និង ​​ជន​បរទេស​​​​​ជា​ច្រើន​នាក់។ ​ខ្ញុំ​បង្ហាត់​​​ទី​នេះ​​អត់​មាន​កុង​ត្រា​ទេ​ ​ប៉ុន្តែ​បង្ហាត់​ស៊ី​ម៉ោង។ ​ខ្ញុំ​ទទួល​បាន​​តម្លៃ​ពី​ម៉ោង​បង្ហាត់​គួរ​សម។ ​​វា​នៅ​​ឆ្ងាយ​ពី​ ប្រពន្ធ​កូន​បន្តិច​ ប៉ុន្តែ​ មិន​អី​ទេ ពេល​សម្រាក​​ ខ្ញុំ​អាច​ឡើង​ទៅ​ភ្នំពេញ​សួរ​សុខទុក្ខ​គាត់​​ញឹកញាប់»។ ​ការ​ដែល​មក​បង្ហាត់​ក្លិប​នៅ​សៀមរាប​នេះ ​​ត្រូវ​បាន​​​កីឡាករ​ដដែល​​បង្ហើប​ថា​ អត់​មាន​កិច្ច​សន្យា​អ្វី​នោះ​ទេ​ ពោល​ បង្ហាត់​​ស៊ី​ភាគរយ។ ​ពេល​កូន​សិស្ស​​ច្រើន​ក៏​​បាន​កម្រៃ​ច្រើន​​​ទៅ​តាម​ហ្នឹង​ដែរ។ ​មួយ​វិញ​ទៀត​ វា​ជា​រឿង​ងាយ​ស្រួល​ដែរ​ ​ពេល​អត់​កិច្ច​សន្យា​ គឺ ​គេ​អត់​ចង​ជើង។ អ្នក​លេង​ក្បាច់​គុន​ល្បុក្កតោ​ គុន​ខ្មែរ​ និង ​គុន​ចម្រុះ​សង្កត់​ធ្ងន់​ថា៖«​បើ​​បង្ហាត់​នៅ​ភ្នំពេញ​មាន​តែ​កូន​សិស្ស​ខ្មែរ​ និង​ ជួយ​បង្ហាត់​បង​ ធន់ សុភា ​ប៉ុណ្ណោះ។ … Continue reading ​ថៃ រិទ្ធី ​​ទៅ​បង្ហាត់​ប្រដាល់​​​​នៅ​​​ខេត្ត​​សៀមរាប​ទទួល​​កម្រៃ​​​ល្អ​ប្រសើរ​ជាង​​នៅ​ភ្នំពេញ

សង្វៀនប្រដាល់ឯកភ្នំ ខេត្តបាត់ដំបងបើកសម្ភោធដោយជោគជ័យ

សង្វៀនប្រដាល់ឯកភ្នំ ដែលមានទីតាំងនៅខេត្តបាត់ដំបង បានប្រារព្ធកម្មវិធីបើកសម្ភោធជាផ្លូវការជាមួយការរៀបចំកម្មវិធីប្រដាល់បើកវគ្គជាលើកដំបូងនាចុងសប្តាហ៍នេះ ឃើញថាដំណើរការប្រកបដោយជោគជ័យ ទាំងសម្រាប់កីឡាករគុនខ្មែរពន្លកថ្មីជាច្រើនរូប ក៏ដូចជាសម្រាប់អ្នកគាំទ្រប្រដាល់កម្ពុជានៅទីនោះផងដែរ។ កាលពីថ្ងៃសៅរ៍ ទី០២ ខែកុម្ភះ មានបងប្អូនជនរួមជាតិទូទាំងព្រះរាជាណាចក្រកម្ពុជាបានជួបជុំគ្នាចូលមើលការប្រគុំតន្ត្រី និងកម្មវិធីកំសាន្តផ្សេងៗដែលរៀបចំក្នុងកីឡាដ្ឋានថ្មីនេះដូចគ្នា។ ក្នុងចំណោមអ្នកចូលរួមទាំងនោះ ក៏មានវត្តមានស្ថាបនិករបស់ក្លឹបប្រដាល់ «អាណាចក្រប្រយុទ្ធ» លោក  Kwok Leung Sang ព្រមទាំងតារាប្រដាល់ដ៏មានប្រជាប្រិយភាព កែវ រំចង់ ចូលរួមកម្មវិធីនោះដើម្បីទៅលើកទឹកចិត្តកូនសិស្សនិងមិត្តភក្តិគាត់គឺ ឈិន គឹមឆាយ និង ឡុង សុភី ដែលត្រូវប្រកួតនៅទីនោះ ហើយកីឡារករពីររូបក៏បានយកឈ្នះការប្រកួតដោយពិន្ទុដូចគ្នា។ https://www.instagram.com/p/BtfjCSYBA4-/ ក្រៅពីនេះក៏មាន ថៃ រិទ្ធី តំណាងក្លឹប Cambodian Top Team ត្រូវបញ្ចេញស្នាដៃលើសង្វៀននោះដែរ បូករួមជាមួយសមាសភាពកីឡាករផ្សេងៗមកពីបណ្តាប្រទេសដូចជាប្រទេសចិន និងថៃជាដើម។ ពីក្រោយការកសាងកីឡដ្ឋាន និងការរៀបចំកម្មវិធីនេះមានលោក ហេង តុលា ជាអ្នកជំនួញមានមហិច្ចតាខ្ពស់ម្នាក់ ឆន្ទៈរបស់លោកគឺជួយលើកតម្កើងវិស័យកីឡារប្រដាល់នៅកម្ពុជាឲ្យមានការរីកចម្រើនខ្លាំង។ សង្វៀនឯកភ្នំ សម្ភោធមិនទាន់បានប៉ុន្មានផង លោកបានបញ្ចេញគំរោងរៀបចំកម្មវិធីជាច្រើនទៀតរួចទៅហើយ ដែលកម្មវិធីទាំងនោះនឹងមានប្រមូលផ្តុំជើងខ្លាំងប្រដាល់គុនខ្មែរទូទាំងផ្ទៃប្រទេស វាជាឱកាសល្អមួយសម្រាប់អ្នកលេងគុនខ្មែរគ្រប់តំបន់ ក៏ដូចជាជួយឲ្យឆាកប្រដាល់នៅកម្ពុជាកាន់តែមានសន្ទុះខ្លាំងថែមទៀត។ https://www.instagram.com/p/BtfmMHKgR4P/ អត្ថបទ៖ Matias … Continue reading សង្វៀនប្រដាល់ឯកភ្នំ ខេត្តបាត់ដំបងបើកសម្ភោធដោយជោគជ័យ

Ek Phnom Stadium in Battambang Hold First Successful Event

Ek Phnom Stadium in Battambang held their official inaugural ceremony and first event this weekend, and it was a successful evening for the promoters and Kun Khmer fans. Supporters from all over Cambodia had gathered on Saturday, 2 February for music and entertainment in the newly-built stadium. Among the attendees were Kingdom Fight Gym leader … Continue reading Ek Phnom Stadium in Battambang Hold First Successful Event

2 Major Reasons Why Cambodia Has To Watch ONE: ETERNAL GLORY

This Saturday, 19 January, ONE Championship will kick off the new year with ONE: ETERNAL GLORY at the Istora Senayan in Jakarta, Indonesia. Featuring some of the world's best martial artists, the promotion’s long-awaited return will see ONE Strawweight World Champion Joshua Pacio make his first title defense against Japanese contender Yosuke Saruta. The 12-bout … Continue reading 2 Major Reasons Why Cambodia Has To Watch ONE: ETERNAL GLORY

ហេតុផលពីក្រោយការដកឈ្មោះ ថៃ រិទ្ធី ភ្លាមៗពីការប្រកួត ONE: ETERNAL GLORY

កីឡាករមកពីក្លឹប Cambodian Top Team ថៃ រិទ្ធី បានរង់ចាំបញ្ចេញសមត្ថភាពលើសង្វៀនធំ ONE ជាយូរមកហើយ សម្រាប់ការប្រកួតនៅថ្ងៃទី ១៩ ខែមករា នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី កម្មវិធី ONE: ETERNAL GLORY ។ តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺ អ្នកប្រដាល់វ័យ ១៩ឆ្នាំ នេះទទួលរងរបួសពេលគាត់ឡើងប្រដាល់សេរីមុននេះបន្តិច ធ្វើឲ្យអាក់ខានមិនអាចឡើងប្រយុទ្ធសងសឹកឲ្យមិត្តរួមក្រុម មាស ម៊ើ ដែលបានចាញ់ក្រោមកណ្តាប់ដៃជើងខ្លាំងពីរសាសន៍ Anthony “The Archangel” Engelen។ រិទ្ធី រៀបរាប់ថា៖ «កាលខ្ញុំវាយថ្ងៃទី១៦ខែធ្នូមុនហ្នឹង ខ្ញុំបែកថ្នេរចិញ្ចើមបន្តិច ត្រូវដេរប្រាំមួយថ្នេរ ប៉ុន្តែឥឡូវជាហើយ អត់មានប៉ះពាល់អីទេ»។ រីឯមេដឹកនាំក្លឹប Cambodian Top Team លោក ហ៊ុន ចាន់រាជ ពិបាកនឹងធ្វើការសម្រេចចិត្តដកឈ្មោះ ថៃ រិទ្ធី ចេញពីការប្រកួតនៅទីក្រុងចាកាតាណាស់ដែរ ថ្វីបើដឹងថាកីឡាកររបស់ខ្លួន ឆាបឆួលខ្លាំងចង់រក្សាឈ្មោះខ្លួនក្នុងការប្រកួតមួយនេះ។ រិទ្ធី និយាយពេលដឹងថាខ្លួនត្រូវដកចេញ៖ «ខ្ញុំមិនសូវសប្បាយចិត្តប៉ុន្មានទេ។ ពេលមុនខ្ញុំហាត់សឹងស្លាប់ … Continue reading ហេតុផលពីក្រោយការដកឈ្មោះ ថៃ រិទ្ធី ភ្លាមៗពីការប្រកួត ONE: ETERNAL GLORY

Thai Rithy Khmer Komlang

Why Thai Rithy Was Forced To Withdraw From ONE: ETERNAL GLORY

Cambodian Top Team athlete Thai Rithy was supposed to make his long-awaited return to competition at ONE: ETERNAL GLORY on Saturday, 19 January in Jakarta, Indonesia. Unfortunately, an injury sustained during a Kun Khmer bout has prevented the 19-year-old from participating in his scheduled featherweight tilt with Dutch-Indonesian star Anthony “The Archangel” Engelen and simultaneously … Continue reading Why Thai Rithy Was Forced To Withdraw From ONE: ETERNAL GLORY

ថៃ រិទ្ធី កីឡាករប្រចាំCambodian Top Team ត្រៀមឡើងសង្វៀនធំ ONE: ETERNAL GLORY នៅក្រុងចាកាតា

  ONE Championship កំពុងរៀបចំព្រឹត្តិការណ៍បើកឆាកប្រដាល់ដើមឆ្នាំ ២០១៩ កម្មវិធី ONE: ETERNAL GLORY ដែលនឹងប្រព្រឹត្តទៅនៅឯទីក្រុងចាកាតា ល្ងាចថ្ងៃសៅរ៍ ទី១៩ ខែ មករា។ ថ្ងៃនេះ ស្ថាប័នប្រដាល់ដ៏ធំជាងគេ ONE បានបង្ហាញមុខគូប្រកួតជើងខ្លាំងចំនួន ៣គូរថែមទៀត ចូលក្នុងតារាងនៅឥណ្ឌូនេស៊ីនេះ ក្នុងនោះមានវត្តមានកីឡាករឆ្នើមខាងគុនចម្រុះរបស់ក្លឹប Cambodian Top Team ថៃ រិទ្ធី ដែលត្រូវប៉ះជាមួយជើងខ្លាំងពីរសាសន៍ Anthony Engelen។ កីឡាករវ័យក្មេង ១៩ឆ្នាំរូបនេះ មិនបានចូលប្រកួតគុនចម្រុះអស់ពេលមួួយឆ្នាំមកហើយ តែយ៉ាងណាគេមានបំណងបន្ថែមកំណត់ត្រានៅ ONE Championship របស់ខ្លួនទៀតដោយពីមុនធ្លាប់ឈ្នះ ១ដង និង ចាញ់ ១ដង កាលពីចុងឆ្នាំ ២០១៧។ លើកនេះ ថៃ រិទ្ធី នឹងធ្វើដំណើរទៅប្រកួតនៅទីក្រុងចាកាតាម្តងទៀត គេធ្លាប់សាងស្នាដៃផ្តួលភាគី Jerome S. Paye ឲ្យសន្លប់ តែប្រមាណ ១៩ វិនាទីប៉ុណ្ណោះក្នុងទឹកទី១។ រិទ្ធី … Continue reading ថៃ រិទ្ធី កីឡាករប្រចាំCambodian Top Team ត្រៀមឡើងសង្វៀនធំ ONE: ETERNAL GLORY នៅក្រុងចាកាតា

Cambodia’s Thai Rithy Set For ONE: ETERNAL GLORY In Jakarta

On Saturday, 19 January, ONE Championship will kick off another action-packed year in Jakarta, Indonesia. The world's largest martial arts organization returns to the Istora Senayan for ONE: ETERNAL GLORY. Although the initial lineup was previously announced, the promotion has revealed three additional match-ups — among them is a thrilling mixed martial arts featherweight bout between Cambodian Top Team athlete Thai Rithy … Continue reading Cambodia’s Thai Rithy Set For ONE: ETERNAL GLORY In Jakarta