កីឡាការិនីល្បុក្កតោវ័យ២៩ ឆ្នាំបានប្រាប់អំពីបទពិសោធន៍នៅឆ្នាំ ២០១៩ ថាជាឆ្នាំដ៏ល្អ និង គួរឲ្យចងចាំបំផុត មុនពេលបង្ហាញផ្លូវរបស់ខ្លួនត្រូវធ្វើនៅឆ្នាំ២០២០ខាងមុខ។ ឆ្នាំ ២០១៩ ៖ សំ ថារ័ត្ន ថ្លែងថា៖«២០១៩ ជាឆ្នាំដ៏ល្អពេលត្រូវបានការអញ្ជើញទៅផ្សព្វផ្សាយម្ដងទៀតស្ដីពីខ្សែភាពយន្តឯកសារនៃការរស់ឡើងវិញរបស់ក្បាច់គុនល្បុក្កតោ។ ក្នុងឱកាសនោះ បងប្អូនខ្មែរនៅអាមេរិកសរសើរ , ចង់ឲ្យកូនខ្មែរហាត់ល្បុក្កតោ, និង ចង់ឲ្យកូនខ្មែររៀនភាសាខ្មែរក្រោយឃើញវប្បធម៌ដ៏ផូរផង់នេះបន្ទាប់ពីពួកគេកើតមករៀនតែវប្បធម៌បរទេសក្រៅពីនៅក្នុងផ្ទះ»។ រឿងសប្បាយចិត្តមួយទៀត គឺ ជាជោគជ័យនៅក្នុងការថតកុនរបស់ ថារ័ត្ន ហើយ វាពិតជាល្អដែលរឿងភាគនោះថតចប់មុនប្រកួតស៊ីហ្គេមរយៈពេលជាងមួយខែ ពោលថតចប់កិច្ចសន្យា។ រឿងដែលគួរឲ្យចងចាំមួយទៀត គឺ ការចូលរួមប្រកួតនៅស៊ីហ្គេមឆ្នាំ ២០១៩ កាលដើមខែ ធ្នូ ព្រោះជាការចូលរួមប្រកួតលើកដំបូងដោយមិនមានការរំពឹងទុក។ កីឡាការិនីវ័យ ២៩ ឆ្នាំ រំលឹកបែបនេះ៖«វាលើសពីការរំពឹងទុក ពេលខ្ញុំបានចូលរួមប្រកួតស៊ីហ្គេមតំណាងឲ្យជាតិ។ ខ្ញុំសប្បាយចិត្តពេលត្រូវបានជ្រើសរើសពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ទោះខ្ញុំអត់បានមេដាយ អត់ជោគជ័យ តែវាជាបរាជ័យដោយកិត្តិយស។ ដោយសារខ្ញុំប៉ះម្ចាស់មេដាយមាស ៧ ជំនាន់របស់វៀតណាម ហើយគេក៏ឈ្នះមេដាយមាសលើកទី៨ដែរ មិនមែនកីឡាការិនីអន់នោះទេ។ បើនិយាយទៅ ខ្ញុំមិនអាចដំឡើងគីឡូឲ្យដល់ ៥៤ គីឡូក្រាមទេ ព្រោះខ្ញុំបានត្រឹម ៥១ … Continue reading សំ ថារ័ត្ន ប្រាប់អំពីបទពិសោធន៍ឆ្នាំ២០១៩ និង បង្ហាញផ្លូវឆ្នាំ ២០២០
Tag: Tharoth Sam
សំ ថារ័ត្ន បង្ហើបអំពីគម្រោងវិលមកសង្វៀនសាជាថ្មី
កីឡាការិនីជំនាញក្បាច់គុនល្បុក្កតោ សំ ថារ័ត្ន ដែលមានសរហស្សនាម «Little Frog» បានបង្ហើបអំពីការតាំងចិត្តត្រឡប់មកកាន់សង្វៀនប្រកួតសាជាថ្មី បន្ទាប់ពីការខកខានតាំងពីចុងឆ្នាំ ២០១៧ មក។ ការសម្រាកឡើងរេញប្រកួតក្រោយពីការទទួលជ័យជម្នះលើ កីឡាការិនីថៃពីររូប Surarak Kamla នាខែកក្កដា ឆ្នាំ ២០១៧ និង Kaewjai Prachumwong កាលខែ វិច្ឆិកា ឆ្នាំ ដដែល លើសង្វៀន Full Metal Dojo ដូចគ្នានាក្រុងបាងកកប្រទេសថៃ។ កីឡាការិនីដែលជាតួសម្ដែងក្នុងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» របស់ផលិតករល្បីឈ្មោះ Angelina Jolie រូបនេះបញ្ជាក់ថា៖«ខ្ញុំប្រឹងប្រែងហ្វឹកហាត់រាល់ថ្ងៃតាំងពេលត្រឡប់ពីអាមេរិក ក្នុងការផ្សព្វផ្សាយក្បាច់គុនល្បុក្កតោ នាដើមខែ មិថុនា នេះ។ គោលដៅរបស់ខ្ញុំគឺ ហាត់ត្រៀមៗក្នុងករណីខ្ញុំឡើងសង្វៀននាពេលខាងមុខ។ ខ្ញុំហាត់យ៉ាងតិច ៣ ម៉ោងជាប្រចាំក្នុងមួយថ្ងៃនៅក្លិប Prodal ម្ដុំទួលគោក និង H/Art Academy Jiu Jitsu នៅម្ដុំទួលស្វាយព្រៃ ដែលផ្ដោតលើជំនាញបោក កាច់ឃ្លេរ និង … Continue reading សំ ថារ័ត្ន បង្ហើបអំពីគម្រោងវិលមកសង្វៀនសាជាថ្មី
សំ ថារ័ត្ន បង្ហើបអំពីបញ្ហាប្រឈមនានាពេលទៅផ្សព្វផ្សាយភាពយន្តឯកសារ «Surviving Bokator» នៅអាមេរិក
សំ ថារ័ត្ន ជាកីឡាការិនីដែលគេស្គាល់តាមរយៈការប្រើក្បាច់គុនល្បុក្កតោ និង ជាតារាភាពយន្តស្រីចូលចិត្តសម្ដែងតួវ៉ៃទាត់ធាក់នោះបានបង្ហើបអំពីបញ្ហាប្រឈមនានាពេលទៅផ្សព្វផ្សាយខ្សែភាពយន្តឯកសារ «ការរស់ឡើងវិញនៃល្បុក្កតោ» ឬ «Surviving Bokator» នៅសហរដ្ឋអាមេរិកនាពេលថ្មីៗនេះដូចជា មានតែម្នាក់ឯងអត់មានក្រុមការងារ ការខ្វះខាតអត់អ្នកឧបត្ថម្ភ និង ធ្វើដំណើរផ្លូវឆ្ងាយពីរដ្ឋមួយទៅរដ្ឋមួយជាដើមដែលជាពេលវេលាប្រថុចញ៉ុច។ កីឡាការិនី សំ ថារ័ត្ន ទើបបញ្ចប់ការផ្សព្វផ្សាយខ្សែភាពយន្តឯកសាររក្បាច់គុនខ្មែរខាងលើនៅក្រុង Los Angeles សហរដ្ឋអាមេរិក កាលខែ មករា មុនធ្វើដំណើរទៅអាមេរិកម្ដងទៀតនាពាក់កណ្ដាលខែឧសភា នេះហើយអាចបន្តការលើកកម្ពស់ផ្សព្វផ្សាយពី ៣ សប្ដាហ៍ទៅ ១ ខែ។ ទីតាំងគម្រោងដែលកូនសិស្សលោកគ្រូ សាន គឺមស៊ាន ត្រូវទៅផ្សព្វផ្សាយ មានដូចជារដ្ឋ Boston, Lowell និង Minnesota ជាដើម និងអាចបន្តទៅក្រុងផ្សេង ដែលភាគច្រើនទៅផ្សព្វក្នុងតំបន់មានខ្មែរស្នាក់នៅ និង ជាអំណោយផលសាយភាយដល់បរទេសនៅក្នុងតំបន់នោះ។ កីឡាការិនីវ័យ ២៨ ឆ្នាំរូបនេះគូសបញ្ជាក់ថា ៖«ខ្ញុំមកទីនេះអត់មានអ្នកជួយឧបត្ថម្ភអ្វីទេ ប៉ុន្តែមកទីនេះដោយសារបងប្អូនខ្មែរដែលស្គាល់ៗ គាត់អញ្ជើញមក ឬ មិត្តភ័ក្ដិគេស្គាល់ គេជួយផ្ដល់កន្លែងស្នាក់នៅមិនអស់លុយ ឬ បងប្អូនខ្មែរខ្លះគាត់អាណិតស្រលាញ់ក៏គាត់ជួយឲ្យស្នាក់នៅដែរ។ … Continue reading សំ ថារ័ត្ន បង្ហើបអំពីបញ្ហាប្រឈមនានាពេលទៅផ្សព្វផ្សាយភាពយន្តឯកសារ «Surviving Bokator» នៅអាមេរិក
សំ ថារ័ត្ន បង្ហើបខ្សែភាពយន្តពីរដែលខ្លួនដក់ចិត្តស្រលាញ់បំផុតក្នុងអាជីពតារាសម្ដែង
សិស្សគុនល្បុក្កតោ សំ ថារ័ត្ន ដែលចូលក្នុងវិស័យសម្ដែងភាពយន្តក្នុងនាមជាតួអង្គវ៉ៃទាត់ធាក់នោះបានបង្ហើបអំពីខ្សែភាពយន្តចំនួនពីរដក់ជាប់ចិត្តស្រលាញ់បំផុត គឺ «Jailbreak: ការពារឧក្រិដ្ឋជន» ដឹកនាំដោយលោក Jimmy Henderson និង រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដឹកនាំដោយលោកស្រី Angelina Jolie ជាតារា Hollywood លំដាប់ពិភពលោក និង ជាអ្នកដឹកនាំរឿងផងនាពេលបច្ចុប្បន្ន។ ការដែលលើកឡើងបែបនេះមិនមែនមានន័យថា សំ ថារ័ត្ន មិនពេញចិត្តរឿងផ្សេងៗដែលធ្លាប់ប្រឡូកក្នុងការសម្ដែងកន្លងមកទេ ប៉ុន្តែ ឈុតឆាក រឿងទាំងពីរខាងលើធ្វើឲ្យតារាស្រីវ៉ៃតប់រូបនេះដក់ជាប់ក្នុងអារម្មណ៍ជាងគេ។ ចាប់តាំងពីឈានជើងចូលសម្ដែងជាតួវ៉ៃតប់រហូតដល់ពេលនេះ សំ ថារ័ត្ន ដែលហ្វឹកហាត់ក្បាច់គុនល្បុក្កតោជាង ១០ឆ្នាំមកហើយនោះចូលរួមសម្ដែងបានចំនួន ៩ រឿងមក រួមបញ្ចូលទាំងភាពយន្តឯកសារផង។ ថារ័ត្ន ពេញចិត្តរឿង «Jailbreak: ការពារឧក្រិដ្ឋជន» ដោយលើកឡើងដូច្នេះ ៖«រឿងនេះខ្ញុំបានបង្ហាញសមត្ថភាពបានល្អ ជាពិសេសមានតារាបរទេស ឬ អ្នកដឹកនាំរឿងគាត់សរសើរថាខ្ញុំមានសមត្ថភាពក្នុងការសម្ដែង ហើយលើកទឹកចិត្តដល់តួស្រីចេះក្បាច់គុន។ គេមិនត្រឹមសរសើរយើងផ្ទាល់ទេ ប៉ុន្តែគេនឹកដល់ប្រទេសយើងដែលមានធនធានល្អ និង លើកទឹកចិត្តដល់ក្មេងស្រីៗដទៃទៀតឲ្យមានភាពក្លាហានដើម្បីហាត់ក្បាច់គុនក្នុងគោលដៅក្លាយជាអ្នកសម្ដែង»។ តារាសម្ដែងវ័យ ២៨ ឆ្នាំដដែលនេះរៀបរាប់ទៀតថា តួអង្គក្នុងរឿងគឺដូចនៅក្នុងជីវិតពិតដែរ … Continue reading សំ ថារ័ត្ន បង្ហើបខ្សែភាពយន្តពីរដែលខ្លួនដក់ចិត្តស្រលាញ់បំផុតក្នុងអាជីពតារាសម្ដែង
សំ ថារ័ត្ន ជាអ្នកហាត់ក្បាច់គុនខ្មែរម្នាក់គត់ដែលបានហ្វឹកហាត់ជាមួយកីឡាករល្បីឈ្មោះ Manny Pacquiao
សំ ថារ័ត្ន ជាកីឡាការិនីម្នាក់ក្នុងចំណោមកីឡាករទាំងអស់នៅព្រះរាជាណាចក្រកម្ពុជាដែលបានហ្វឹកហាត់ជាមួយស្ដេចប្រដាល់លំដាប់ពិភពលោក Manny Pacquiao កាលខែ មករា ឆ្នាំ ២០១៩កន្លងទៅនៅរដ្ឋ Los Angeles សហរដ្ឋអាមេរិក ពោលពេលជួបនៅគេហដ្ឋានរបស់ស្ដេចប្រដាល់រូបនេះនៅប្រទេសមហាអំណាចនោះ។ កីឡាការិនីវ័យ ២៨ ឆ្នាំបានថ្លែងថា៖«អារម្មណ៍ពេលហ្នឹង ដូចឆ្កួតអីចឹង ដូចគិតថាថតកុនបន្តិច ដូចយល់សប្ដិបន្តិចម៉េចទេ តែពេលវេលាកាលហ្នឹង។ កាលហ្នឹងខ្ញុំទៅជាមួយមិត្តភ័ក្ដិដើម្បីផ្សព្វផ្សាយល្បុក្កតោខ្មែរ នៅ Los Angeles ហើយ មិត្តខ្ញុំឈ្មោះរ៉ូប៊ឺត មានទំនាក់ទំនងជាមួយក្រុមការងារ Manny Pacquiao»។ កីឡាការិនីដែលចូលរួមសម្ដែងរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» របស់ផលិតករ Angelina Jolie រូបនេះរៀបរាប់ទៀតថា មិត្តរបស់ខ្លួនមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមការងារ Pac Man ទើបធ្វើឲ្យរូបគេបានចូលទៅកៀក ស្គាល់ផ្ទះ ស្នាក់នៅផ្ទះសេ្ដចប្រដាល់ដដែលនេះបានប្រហែលមួយម៉ោង និង បានហ្វឹកហាត់ជាមួយ Pac Man ទៀតផងទោះរយៈពេលខ្លីក្ដី។ រូប៊ឺត បានប្រាប់ក្រុមការងារ ស្ដេចប្រដាល់ហ្វីលីពីន ថា មានក្មេងស្រីម្នាក់ហាត់ក្បាច់គុនម្នាក់មកពីកម្ពុជាចង់ជួប ហើយ ស្ដេចប្រដាល់រូបនេះក៏យល់ព្រមនាគ្រានោះ។ កីឡាការិនីដែលធ្លាប់ប្រឡូកនៅសង្វៀន … Continue reading សំ ថារ័ត្ន ជាអ្នកហាត់ក្បាច់គុនខ្មែរម្នាក់គត់ដែលបានហ្វឹកហាត់ជាមួយកីឡាករល្បីឈ្មោះ Manny Pacquiao
ដឹងទេ ថា សំ ថារ័ត្ន ធ្លាប់ហ្វឹកហាត់ក្បាច់គ្រោះថ្នាក់ជាមួយ Stunt Double ក្នុងខ្សែភាពយន្តរបស់ Angelina Jolie?
មានមិនច្រើនទេដែល ស្រ្តីនៅកម្ពុជាចូលចិត្តហាត់ក្បាច់គុននោះ ប៉ុន្តែ សំ ថារ័ត្ន ជាមនុស្សស្រីម្នាក់ដែលក្លាហានក្នុងការចូលហ្វឹកហាត់រៀនក្បាច់គុនល្បុក្កតោជាង១០ឆ្នាំមកនេះ។ រឿងដែលគិតថាពិសេសនោះ គឺ ថារ័ត្ន បានចូលរួមសម្ដែងជាមួយ Stunt Double ក្នុងខ្សែភាពយន្តមានចំណងជើងថា «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដឹកនាំសម្ដែងដោយលោកស្រី Angelina Jolie ដែលជាតារាHollywood ល្បីលំដាប់ពិភពលោក និង ជាអ្នកដឹកនាំរឿង។ នេះជាលទ្ធផលផ្លែផ្កាមួយដែលកើតចេញពីការតស៊ូ និង ពលីដើម្បីក្បាច់គុន។ ក្រៅពីនោះមកទល់ពេលបច្ចុប្បន្ននេះ សំ ថារ័ត្ន មានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ មិនថាធ្លាប់វ៉ៃលើសង្វៀន ONE Championship ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការថតកុនជាហូរហែ និង ថតភាពយន្តឯកសារចងក្រងល្បុក្កតោទៀតផង។ កីឡាការិនីវ័យ ២៨ ឆ្នាំរូបនេះរៀបរាប់យ៉ាងដូច្នេះ៖« ក្នុងសាច់រឿងខាងលើ ខ្ញុំបានហ្វឹកហាត់ជាមួយ Stunt Double របស់ Thor and Captain America។ Stunt Double ហ្នឹងជាតួជំនួសក្នុងពេលហក់លោតឬ ក្នុងឈុតវ៉ៃ ឈុតគ្រោះថ្នាក់លោតពីលើអាគារខ្ពស់ៗជាដើម។ ខ្ញុំបានហ្វឹកហាត់នៅឆ្នាំ … Continue reading ដឹងទេ ថា សំ ថារ័ត្ន ធ្លាប់ហ្វឹកហាត់ក្បាច់គ្រោះថ្នាក់ជាមួយ Stunt Double ក្នុងខ្សែភាពយន្តរបស់ Angelina Jolie?
សំ ថារត្ន័ សរសើរ នៅ ស្រីពៅ ថាប្រាកដជាមានអនាគតល្អបន្ទាប់ពីប្រកួតនៅ ONE Championship
ថ្ងៃសៅរ៍ ទី១៦ ខែកុម្ភះនេះ ជើងឯកខ្សែក្រវាត់ Kun Khmer World Champion ផ្នែកនារី នៅ ស្រីពៅ នឹងបង្ហាញមុខជាលើកដំបូងនៅលើសង្វៀនពិភពលោក ONE Championship។ នាងត្រូវគេផ្គូរផ្គងប៉ះចំកីឡាការិនីរូបស្រស់របស់ថៃនាង Rika ‘Tiny Doll’ Ishige នៅព្រឹត្តិការណ៍ ONE: CLASH OF LEGENDS ទីក្រុងបាងកក។ ដើម្បីត្រៀមរួចរាល់មុនការប្រកួតគុនចម្រុះថ្ងៃសៅរ៍ក្រោយ ស្រីពៅ ដែលទើបមានវ័យ ២៤ឆ្នាំ បានហាត់សមជារៀងរាល់ថ្ងៃជាមួួយកីឡាករខ្លាំងល្បីៗរបស់កម្ពុជា។ ក្នុងចំណោមនោះក៏មានវត្តមានមិត្តរួមអាជីពប្រចាំ ONE Championship គឺ វី ស្រីខួច ដែលតែងតែជាមិត្តជិតស្និតម្នាក់ជ្រំជ្រែងនាងគ្រប់ពេលវេលា ក្រៅពីនោះគឺមានសិស្សច្បងតារាប្រដាល់ស្រីដ៏មានប្រជាប្រិយភាព សំ ថារត្ន័ បានចូលរួមណែនាំបន្ថែមដល់ការហ្វឹកហាត់យ៉ាងទាន់ហន់របស់ ស្រីពៅដែរ។ ថារត្ន័ ទើបតែត្រលប់មកពីដំណើរកំសាន្តនៅបរទេសក្នុងការសម្ភោធចាក់បញ្ចាំងរឿងថ្មីរបស់នាងគឺ Surviving Bokator មិនបានប៉ុន្មានផង ប៉ុន្តែនាងស្ម័គ្រចិត្តយកពេលវេលារបស់ខ្លួនមកចាប់ហាត់ជាមួយ ស្រីពៅ។ នាងប្រាប់ថានាងសរសើរពីការខិតខំយកចិត្តទុកដាក់ខ្លាំងរបស់ស្រីពៅណាស់។ «ស្រីពៅ ខំខ្លាំងណាស់ ខំមែនទែនតែម្តង! កីឡាគុនចំរុះ និងការហ្វឹកហាត់ … Continue reading សំ ថារត្ន័ សរសើរ នៅ ស្រីពៅ ថាប្រាកដជាមានអនាគតល្អបន្ទាប់ពីប្រកួតនៅ ONE Championship
Sam Tharoth Sees Bright Future For ONE Championship Debutant Nou Srey Pov
On Saturday, 16 February, Kun Khmer World Champion Nou Srey Pov will make her highly-anticipated ONE Championship debut as she is set to take on Thai heroine Rika ‘Tiny Doll’ Ishige at ONE: CLASH OF LEGENDS. Ahead of Srey Pov's pivotal mixed martial arts première in Bangkok, the 24-year-old World Lethwei Championship "Female Fighter of … Continue reading Sam Tharoth Sees Bright Future For ONE Championship Debutant Nou Srey Pov
ក្នុងពេល១០ឆ្នាំមនុស្សម្នាក់ៗផ្លាស់ប្តូរច្រើន ព្រោះកាមេរ៉ាមិនចេះកុហកទេ!
ថ្មីៗនេះនៅតាមបណ្តាញសង្គមកំពុងផ្អើលបង្ហោះរូប #10YearChallenge ដែលមនុស្សជុំវិញពិភពលោកនាំគ្នាបង្ហោះកំរងរូបភាពចំនួនពីរសន្លឹក រូបទី១គឺតាំងពីឆ្នាំ២០០៩ និងមួយទៀតរូបបច្ចុប្បន្ន។ រីឯកីឡាករកម្ពុជាប្រចាំ ONE Championship ដូចជាអ្នកប្រដាល់ក្នុងស្រុកជាច្រើននាំគ្នាចូលរួមបង្ហោះរូបកាលពី១០ឆ្នាំមុននឹងគេដែរ។ ១. ខុន ស៊ីចាន់ ខុន ស៊ីចាន់ ជើងឯក KWC Flyweight Champion កាលពីមុនជាអ្នកលេងគុនខ្មែរម្នាក់ដែរ ប៉ុន្តែមិនទាន់ចាប់យកក្បាច់គុនចម្រុះ ហើយបានប្រកួតអន្តរជាតិនៅឡើយទេ។ នៅថ្ងៃសុក្រ ទី២២ ខែកម្ភះនេះ ស៊ីចាន់ ទន្ទឹងត្រលប់ចូលប្រកួតនៅ ONE Championship ម្តងទៀត ដែលគេបានផ្គូផ្គងគាត់ជាមួយកីឡាករឥណ្ឌូនេស៊ី Rudy Augustian ក្នុងការប្រកួតប្រភេទ ៦១គក នៅប្រទេសសិង្ហបុរី នៃកម្មវិធី ONE: CALL TO GREATNESS។ ២. នៅ ស្រីពៅ នៅ ស្រីពៅ កីឡាការិនីពន្លកថ្មីជើងឯក Kun Khmer World Champion ចាប់ផ្តើមហាត់ប្រដាល់តាំងពីអាយុ ១៦ឆ្នាំ បានសាងកេរ្តិ៍ឈ្មោះខ្លាំងទៅៗរហូតមានឱកាសបញ្ចេញស្នាដៃជាលើកដំបូងនៅសង្វៀនប្រដាល់ធំជាងគេទូទាំងពិភពលោក។ ១០ឆ្នាំមុន នាងគ្រាន់តែជាក្មេងស្រីម្នាក់ … Continue reading ក្នុងពេល១០ឆ្នាំមនុស្សម្នាក់ៗផ្លាស់ប្តូរច្រើន ព្រោះកាមេរ៉ាមិនចេះកុហកទេ!
Cambodia’s ONE Championship Athletes Participate In The #10YearChallenge
A lot can happen in 10 years, and the camera does not lie. The latest social media trend to spread like wildfire is the #10YearChallenge where people from all over the world share two pictures: one from 2009 and another one from 2019. Some of Cambodia's ONE Championship athletes and martial arts icons are joining … Continue reading Cambodia’s ONE Championship Athletes Participate In The #10YearChallenge