MagicQuest Entertainment ដែលជាផលិតកម្មហូលីវូដបង្កើតតាំងពីឆ្នាំ១៩៧៥ កំពុងស្វែងរកកីឡាករគុនខ្មែរវ័យក្មេងភេទប្រុស ដើម្បីចូលរួមសម្ដែងភាពយន្ត។ តារាហូលីវូដនិងជាផលិតករ Bo Svenson កំពុងមានបំណងមកថតភាពយន្តនៅប្រទេសកម្ពុជា។ ផលិតករសញ្ជាតិស៊ុយអែត-អាមេរិក Svenson បានទាក់ទងមកកាន់ក្រុម The Riel Team (TRT) មានទីតាំងនៅខេត្តបាត់ដំបង ដែលក្រុមនេះកំពុងគ្រប់គ្រងកីឡាករគុនខ្មែរមួយចំនួនដូចជា កែវ រំចង់ជាដើម។ TRT នឹងព្យាយាមពិគ្រោះយោបល់និងជួយ Svenson និងក្រុមហូលីវូដរបស់លោកដើម្បីឲ្យការផលិតបានឈានទៅមុខជាមួយគ្រោងដ៏ភ្ញាក់ផ្អើលនេះ។ “នេះគឺជាឱកាសធំផ្សេងទៀតសម្រាប់គុនខ្មែរឈានទៅផ្សព្វផ្សាយទៅបរទេសនិងចែករំលែកវប្បធម៌ខ្មែរទៅកាន់ពិភពលោក។ សម្ដីរបស់លោក Matias Andres ស្ថាបនិកមួយរូបរបស់ The Riel Team។ " Svenson គឺជាតារាសម្ដែងល្បីម្នាក់ធ្លាប់ធ្វើការជាមួយតារាហូលីវូដល្បីៗជាច្រើនដូចជា Quentin Tarantino និង Clint Eastwood ជាដើម”។ “នេះជាមោទនភាពមួយដែលបានលោកមកថតភាពយន្តនៅកម្ពុជា និងជាឱកាសដ៏ធំសម្រាប់លោកដើម្បីបង្វែរខ្សែភាពយន្តដែលឈ្នះពានរង្វាន់របស់គាត់ទៅជាខ្សែភាពយន្តដែលនិយាយអំពីមោទនភាពរបស់ជាតិគឺគុនខ្មែរ”។ Shop at Fairtex OUTLET Kun Khmer – The best prices on Fairtex … Continue reading ផលិតកម្មហូលីវូដ ប្រកាសស្វែងរកកីឡាករគុនខ្មែរចូលរួមសម្ដែងភាពយន្ត
Tag: The Riel Team
António Faria ចង់សងសឹក រិទ្ធ ភូលូ ក្រោយចាញ់ពិន្ទុនៅបាត់ដំបង
វិស័យក្បាច់គុនកម្ពុជាកំពុងរីកចម្រើនឡើងៗ ហើយតឹកតាងជាក់ស្ដែងគឺយើងអាចឃើញបានតាមរយៈតួលេខដ៏ច្រើននៃកីឡាករអាជីពដែលធ្វើដំណើរមកប្រកួតនៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈ។ កាលពីថ្ងៃសៅរ៍ទី១៦ខែមីនាចុងសប្ដាហ៍មុន ជើងឯក World Lethwei Championship ទម្ងន់ light welterweight ជនជាតិព័រទុយហ្គាល់ António Faria បានបង្ហាញខ្លួនលើកទី២នៅកម្ពុជា ដោយប្រកួតជាមួយកីឡាករគុនខ្មែរវ័យក្មេងដ៏មានទេពកោសល្យ រិទ្ធ ភូលូ។ កីឡាករព័រទុយហ្គាល់វ័យ៣០ឆ្នាំ Faria បានកើនឡើងប្រជាប្រិយភាពជាលំដាប់ ពិសេសកាលពីខែកុម្ភៈកន្លងទៅគេបានឈានដល់កម្រិតថ្មីមួយទៀតនៅពេលគេក្រសោបបានខ្សែក្រវាត់ WLC light welterweight ដោយផ្ដួលម្ចាស់ជើងឯករបស់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា Saw Htoo Aung នៅក្នុងព្រឹត្តិការណ៍ WLC7: Mighty Warriors ក្នុងទីក្រុងម៉ាន់ដាឡាយ។ ជំនាញនិងការប្ដេជ្ញាចិត្តរបស់ Faria ដែលជាអ្នកលេងក្បាច់គុនជាយូរមកហើយនោះ បាននាំគេត្រាច់ចរមកកាន់ប្រទេសកម្ពុជា។ Faria និយាយថា៖ "ប្រជាជនកម្ពុជាគឺស្វិតស្វាញនិងមានបេះដូងធំទូលាយ។ គ្រប់គ្នានៅទីនេះពិតជារួសរាយណាស់ ហើយពួកគេស្រលាញ់ការវ៉ៃ។ នៅប្រទេសរបស់ខ្ញុំ នៅពេលអ្នកនិយាយថាអ្នកជាកីឡាករប្រដាល់ ពួកគេមើលមកអ្នកដូចមនុស្សចម្លែក ប៉ុន្ដែនៅទីនេះផ្សេង"។ Faria រំភើបចិត្តដែលបានបង្ហាញសមត្ថភាពទល់នឹងកីឡាករជើងថ្មីកំពុងរះខ្លាំងម្នាក់របស់កម្ពុជា រិទ្ធ ភូលូ ក្នុងការប្រកួតលៀកដំបូងរបស់គេនៅសង្វៀនស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ការប្រយុទ្ធដ៏សកម្មបានចាប់ផ្ដើម ដោយកីឡាករវ័យក្មេងរបស់កម្ពុជាបានវាយឱ្យជើងឯក WLC … Continue reading António Faria ចង់សងសឹក រិទ្ធ ភូលូ ក្រោយចាញ់ពិន្ទុនៅបាត់ដំបង