វី ស្រីខួច ដែលជាកីឡាការិនីប្រដាល់សកលជម្រើសជាតិលេចធ្លោម្នាក់ និង ធ្លាប់មានបទពិសោធន៍ល្អនៅសង្វៀន ONE CHAMPIONSHIP នោះ រំពឹងអំពីលទ្ធផលល្អនៅស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីនចុងឆ្នាំនេះ។ ការរំពឹងបែបនេះ បន្ទាប់ពីចេញទៅបោះជំរំហ្វឹកហាត់និងប្រកួតសមញឹកញាប់នៅជប៉ុន តាំងពីដើមខែកញ្ញា មកម៉្លេះ និងបន្តរហូតដល់ខែ វិច្ឆិកា មុនព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ៣០ វិច្ឆិកា ដល់ ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩។ វី ស្រីខួច នឹងប្រកួតប្រភេទទម្ងន់ចន្លោះពី ៥៨ ទៅ ៦០ គីឡូក្រាម។ វី ស្រីខួច ថ្លែងពីប្រទេសជប៉ុនថា៖«ការហ្វឹកហាត់នៅជប៉ុននេះ គឺ បំពេញរាល់ចំណុចខ្វះខាត ហើយ យើងដឹងតែផ្ដោតលើការហ្វឹកហាត់តែម្ដង។ វាជារឿងល្អច្រើន ព្រោះគ្រូបង្វឹកក៏គាត់ត្រូវប្រាប់ចំណុចមិនល្អរបស់យើងដើម្បីកែប្រែដែរនិងវ៉ៃសមជាប្រចាំ។ គ្រូបង្វឹកនិងក្លិបនៅជប៉ុននេះតែងតែរកដៃគូឲ្យឡើងប្រកួតសមគ្នានៅសង្វៀននានា និង ឆ្លងទៅតាមខេត្តផ្សេងក៏មាន។ វី ស្រីខួច បានបង្ហើបអំពីការតាំងចិត្តមោះមុតដើម្បីទទួលបានលទ្ធផលល្អជូនជាតិក្នុងព្រឹត្តិការណ៍ប្រចាំតំបន់ចុងឆ្នាំនេះ។ ប្អូនស្រីរបស់ វី សាវុធ សង្កត់ធ្ងន់ថា៖«ខ្ញុំគិតថានៅជប៉ុនល្អប្រសើរច្រើន … Continue reading វី ស្រីខួច៖«គ្រូបង្វឹករកកីឡាការិនីឲ្យឡាំគ្នារហូត ខ្ញុំគិតថាលទ្ធផលនឹងល្អនៅស៊ីហ្គេម»
Tag: Vy Srey Khouch
វី ស្រីខួច ជម្នះរឿងរ៉ាវជាច្រើនរហូតក្លាយខ្លួនជាកីឡាការិនីប្រដាល់លេចធ្លោនៅកម្ពុជា
វី ស្រីខួច ដែលគេស្គាល់តាមរយៈការប្រកួតជាច្រើននៅលើសង្វៀនប្រដាល់សេរី ជាពិសេសការបង្ហាញខ្លួននៅសង្វៀន ONE នាឆ្នាំកន្លងទៅ។ បច្ចុប្បន្ននេះ ស្រីខួច ជាកីឡាការិនីប្រដាល់សកលជម្រើសជាតិដ៏លេចធ្លោម្នាក់ និង ត្រៀមខ្លួនដើម្បីប្រកួតនៅស៊ីហ្គេមចុងឆ្នាំ ២០១៩ នេះនៅហ្វីលីពីនតំណាងឲ្យកម្ពុជា។ មានរឿងរ៉ាវ និង ការតស៊ូជាច្រើនរហូតដល់មានភាពលេចធ្លោក្នុងពិភពកីឡាប្រដាល់នៅកម្ពុជា។ វី ស្រីខួច ជម្នះលើការទិតៀន៖ វី ស្រីខួច ត្រូវបានស្ត្រីជាច្រើនក្នុងសង្គម ឬ អ្នកមានវ័យស្របាលគ្នារិះគន់ថាខ្លួនជាស្រី បែរជាទៅហាត់ក្បាច់គុនទាត់ធាក់ ព្រោះក្បាច់គុនសម្រាប់បុរសៗ។ ស្រីខួច ចូលហាត់ប្រដាល់តាំងពីអាយុ ១៦ ឆ្នាំ ជាមួយបងប្រុស វី សាវុធ នៅក្លិបឥន្ទ្រីកីឡា ដែលបង្វឹកដោយលោកគ្រូ ដួង បូរី នៅមិនឆ្ងាយពីផ្ទះប៉ុន្មាននាក្រុង តាខ្មៅ ខណៈដែល ខ្លួនកំពុងធ្វើការរោងចក្រនៅឡើយដោយសារជីវភាពគ្រួសារខ្សត់ខ្សោយ។ ស្រីខួច ធំដឹងក្ដីក្នុងការដ្ឋានសំណង់ ព្រោះឳពុកម្ដាយធ្វើការសំណង់នៅ ភូមិព្រែកសំរោង ឃុំតាខ្មៅ ក្រុងតាខ្មៅ អំឡុងឆ្នាំ ២០០០ ដែលនេះជាហេតុធ្វើឲ្យខ្លួនមិនអាចបន្តការសិក្សាបានវែងឆ្ងាយដូចក្មេងស្រីដទៃ។ ដំបូងឡើយ ស្រីខួច ចូលហាត់លេងៗដើម្បីសុខភាពប៉ុន្តែ ទីបំផុតប្រដាល់បានរុញច្រានជីវិតឲ្យល្អប្រសើរ។ … Continue reading វី ស្រីខួច ជម្នះរឿងរ៉ាវជាច្រើនរហូតក្លាយខ្លួនជាកីឡាការិនីប្រដាល់លេចធ្លោនៅកម្ពុជា
វី ស្រីខួច៖«លទ្ធផលយ៉ាងណានៅស៊ីហ្គេម មានតែខំប្រឹងរាល់ថ្ងៃ បូកនឹងការបោះជំរំហ្វឹកហាត់នៅជប៉ុន»
វី ស្រីខួច ជាកីឡាការិនីប្រដាល់សកលជម្រើសជាតិម្នាក់ដូច នៅ ស្រីពៅ និង ជាក្ដីសង្ឃឹមថាធ្វើបានល្អនៅស៊ីហ្គេមចុងឆ្នាំនេះ។ វី ស្រីខួច នឹងចេញទៅបោះជំរំហ្វឹកហាត់នៅប្រទេសជប៉ុនចាប់ពីថ្ងៃទី១ ខែ កញ្ញា តទៅ ដើម្បីត្រៀមខ្លួនឲ្យបានល្អសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមចុងឆ្នាំ២០១៩ នេះ។ ការចេញទៅហ្វឹកហាត់នៅប្រទេសជប៉ុនចាប់ពីដើមខែ កញ្ញា នឹងបន្តរហូតដល់ថ្ងៃចេញទៅប្រកួតនៅស៊ីហ្គេមលើកទី៣០ ដែលរៀបចំនៅហ្វីលីពីន ពីថ្ងៃទី ៣០ ខែ វិច្ឆិកា រហូតដល់ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩។ វី ស្រីខួច ដែលមានបទពិសោធន៍ចូលរួមស៊ីហ្គេមឆ្នាំ២០១៧ នោះបានគូសបញ្ជាក់ថា ៖«ខ្ញុំមានតែការខំប្រឹងប៉ុណ្ណោះ ដើម្បីទទួលបានលទ្ធផលល្អ។ ខ្ញុំសង្ឃឹមថាការហ្វឹកហាត់នៅជប៉ុនបូករួមទាំងការហ្វឹកហាត់នៅស្រុកខ្មែរជាយូរមកនេះធ្វើឲ្យការប្រកួតរបស់ខ្ញុំកាន់តែប្រសើរឡើង»។ ស្រីខួច ដែលមានបទពិសោធន៍នៅសង្វៀន ONE រំលឹកតទៀតបែបនេះ៖«ខ្ញុំមានអារម្មណ៍ថា កម្លាំងស៊ុហ្វ ខ្ញុំល្អជាងមុន ទោះខ្ញុំឡើងគីឡូជាង៥០ ដល់ ៦១ គីឡូក្រាមពេលនេះក្ដី។ ពេលខ្ញុំឡាំគ្នាពេលហ្វឹកហាត់ ឬ វ៉ៃឆ្លាស់គូគ្នាអី អត់ឆាប់អស់ដូចមុនទេ»។ កីឡាការិនីរូបនេះចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិដែលប្រមូលផ្ដុំដោយក្រសួងអប់រំ យុវជន និង កីឡានៅពហុកីឡដ្ឋានជាតិប្រមាណជា … Continue reading វី ស្រីខួច៖«លទ្ធផលយ៉ាងណានៅស៊ីហ្គេម មានតែខំប្រឹងរាល់ថ្ងៃ បូកនឹងការបោះជំរំហ្វឹកហាត់នៅជប៉ុន»
វី ស្រីខួច ខំប្រឹងហ្វឹកហាត់ត្រៀមប្រកួតស៊ីហ្គេម ប៉ុន្តែស្ទើរអត់បានឡើងរេញប្រកួតផ្នែកប្រដាល់សកល
កីឡាការិនីប្រដាល់ វី ស្រីខួច ដែលជាកីឡាការិនីលេចធ្លោម្នាក់នៅក្នុងស្រុកបានខិតខំប្រឹងហ្វឹកហាត់ប្រដាល់សកលត្រៀមប្រកួតតំណាងឲ្យជាតិនាចុងឆ្នាំនេះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ដោយរៀបចំនៅប្រទេសហ្វីលីពីនចាប់ពីថ្ងៃទី ៣០ ខែ វិច្ឆិកា រហូតដល់ ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៩ ខាងមុខ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមនោះគឺ ស្ទើរតែមិនបានឡើងរេញប្រកួតដើម្បីវាស់ស្ទង់សមត្ថភាព មុនចេញទៅប្រកួតកម្រិតតំបន់អាស៊ានមួយនេះ។ កីឡាការិនីវ័យ ២៥ ឆ្នាំបានលើកឡើងថា ៖«ខ្ញុំចូលប្រមូលផ្ដុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិជិត ៣ ខែមកហើយ។ ខ្ញុំត្រូវតែខំប្រឹងហ្វឹកហាត់ខ្លាំងក្លាតាមតែអាចធ្វើទៅបាន។ ប៉ុន្តែបញ្ហាប្រឈមរបស់ខ្ញុំគឺស្ទើរអត់បានឡើងរេញប្រកួតទាល់តែសោះ។ ពេលហ្វឹកហាត់រាល់ថ្ងៃនេះ ខ្ញុំឡាំ ឬ វ៉ៃពេលហាត់តែជាមួយកីឡាករប្រុសៗ ប៉ុណ្ណោះ។ ដល់អីចឹង យើងមិនដឹងថាសមត្ថភាពយើងកម្រិតណាទេ។ បើមានគូវ៉ៃទៅទើបយើងអាចសុំានឹងស្ថានភាព។ ពេលហ្វឹកហាត់ជម្រើសជាតិហ្នឹង ខ្ញុំវ៉ៃបានម្ដងគត់ពេលជម្រុះប្រដាល់សកលនៅទ្វីបអាស៊ី នាក្រុងបាងកប្រទេសថៃកាលចុងខែ កុម្ភៈ កន្លងទៅ។ មួយទៀត យើងហាត់ត្រៀមវ៉ៃសកល ប៉ុន្តែបើមានសង្វៀនគេចាប់គូឲ្យ វ៉ៃក៏វ៉ៃប្រដាល់សេរីដែរភាគច្រើនព្រោះអត់សូវមានគូកីឡាការិនីលើសង្វៀននីមួយៗ»។ ពេលចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិដែលប្រមូលផ្ដុំដោយក្រសួងអប់រំ យុវជន និង កីឡានៅពហុកីឡដ្ឋានជាតិជិត ៣ ខែមកនេះ ស្រីខួច ហ្វឹកហាត់ជាមួយគ្រូប្រដាល់ជម្រើសជាតិ Rolando Castellano Rodriquez … Continue reading វី ស្រីខួច ខំប្រឹងហ្វឹកហាត់ត្រៀមប្រកួតស៊ីហ្គេម ប៉ុន្តែស្ទើរអត់បានឡើងរេញប្រកួតផ្នែកប្រដាល់សកល
សំ ថារ័ត្ន និង វី ស្រីខួច បង្ហើបអំពីចំណុចព្រួយបារម្ភរបស់ នៅ ស្រីពៅ តតាំងនឹង Priscilla
កីឡាការិនីគុនខ្មែរពីររូប សំ ថារ័ត្ន និង វី ស្រីខួច បានបង្ហើបអំពីចំណុចព្រួយបារម្ភរបស់ កីឡាការិនីនៅ ស្រីពៅ តទល់នឹងកីឡាការិនីម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol នៅសង្វៀន ONE: FOR HONOR នាថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខនៅប្រទេស ឥណ្ឌូណេស៊ី។ កីឡាការិនីល្បុក្កតោ សំ ថារ័ត្ន មើលឃើញថា៖ « ខ្ញុំខ្លាចក្បាច់ចូលចាប់ និង ឃ្លេ របស់ Priscilla ព្រោះស្រីពៅ បានរៀនក្បាច់ឃ្លេត្រឹមរយៈពេលខ្លី ត្រឹមប្រហែល ១ ខែ មុនទៅវ៉ៃជាមួយ Rika។ ខ្ញុំគិតថាអ្នកទាំងពីរវ៉ៃឈរច្រើនជាងវ៉ៃឱប ហើយបើឈរវ៉ៃអាចចាវគ្នា»។ សំ ថារ័ត្ន គូសបញ្ជាក់ទៀតថា ស្រីពៅ នឹងប្រើកម្លាំងរុញចេញ និង វ៉ៃការពារបើសិនករណីកីឡាការិនីវ័យ ៣០ ឆ្នាំរបស់ … Continue reading សំ ថារ័ត្ន និង វី ស្រីខួច បង្ហើបអំពីចំណុចព្រួយបារម្ភរបស់ នៅ ស្រីពៅ តតាំងនឹង Priscilla
Three interesting things you need to know about Vy Srey Khouch
ONE Championship athlete Vy "Pretty Punch" Srey Khouch has been biding her time to get back into the cage but has not stopped training and competing. A close friend of ONE Championship's rising star Nou Srey Pov, Srey Khouch is now in full training camp to represent Cambodia in an international boxing competition in Thailand. … Continue reading Three interesting things you need to know about Vy Srey Khouch
រឿងគួរឱ្យចាប់អារម្មណ៍៣យ៉ាងដែលអ្នកត្រូវដឹងអំពី វី ស្រីខួច
អត្តពលិករបស់ ONE Championship វី ស្រីខួច បាននិងកំពុងរង់ចាំឱកាសដើម្បីត្រលប់ចូលទ្រុងប្រកួតវិញ ប៉ុន្តែមិនដែលឈប់ហ្វឹកហាត់ឡើយ។ ស្រីខួច ដែលជាមិត្តភ័ក្តិជិតស្និទ្ធម្នាក់របស់តារាកំពុងរះរបស់ ONE Championship នៅ ស្រីពៅ បច្ចុប្បន្នកំពុងស្ថិតក្នុងជំរំហ្វឹកហាត់ពេញម៉ោងដើម្បីតំណាងកម្ពុជាក្នុងការប្រកួតអន្តរជាតិមួយនៅប្រទេសថៃ។ ស្រីខួច ប្រាប់ថា៖ «ឥឡូវនេះខ្ញុំកំពុងផ្ដោតលើការប្រកួតនៅប្រទេសថៃក្នុងខែមេសាខាងមុខ។ ខ្ញុំ, ស្រីពៅ និងកីឡាករពីរបីនាក់ផ្សេងទៀតនឹងទៅបោះជំរំហ្វឹកហាត់និងប្រកួតនៅទីនោះ»។ មុនត្រលប់ទៅ ONE Championship និងមុនការប្រកួតប្រដាល់របស់នាងមកដល់ ខាងក្រោមនេះជារឿងគួរឱ្យចាប់អារម្មណ៍៣យ៉ាងដែលអ្នកគួរដឹងអំពី ស្រីខួច។ #១ តារាល្បីដែលនាង crush លើនិងបទចម្រៀងសំណព្វចិត្ត ថ្វីបើជីវិតរបស់ស្រីពៅភាគច្រើនក្រវែលជុំវិញក្បាច់គុន ប៉ុន្តែនាងក៏ជាអ្នកស្រលាញ់តន្ត្រីដ៏ខ្លាំងក្លាម្នាក់និងចូលចិត្តបទចម្រៀងខ្មែរ។ នៅពេលត្រូវបានសួរថាតារាណាដែលនាងបាក់ចិត្តលើ? ស្រីខួច ញញឹមផងសើចផង ហើយឆ្លើយថា៖ «ខ្ញុំគិតថា ព្រាប សុវត្ថិ និងកូនៗរបស់គាត់ ពិសេសគឺបង សុវត្ថិ គឺគាត់សង្ហាខ្លាំងណាស់។ ទោះបីឥឡូវគាត់រាងចាស់បន្តិច តែគាត់នៅតែសង្ហា»។ ពេលនិយាយពី idol ក្នុងដួងចិត្ត នាងជ្រើសរើសតារាចម្រៀងស្រីម្នាក់។ ស្រីខួច បញ្ជាក់ថា៖ «idol របស់ខ្ញុំគឺតារាចម្រៀង មាស សុខសោភា។ … Continue reading រឿងគួរឱ្យចាប់អារម្មណ៍៣យ៉ាងដែលអ្នកត្រូវដឹងអំពី វី ស្រីខួច
Vy Srey Khouch Wants To Show That Women Can Compete At The Highest Level Of Martial Arts
ONE Championship athlete Vy Srey "Pretty Punch" Khouch has not been competing in well over a year, but the talented 28-year-old is looking to make a statement in 2019. A Kun Khmer Flyweight Champion and life-long martial artist, Srey Khouch has been a regular training partner of rising ONE Championship star Nou Srey Pov, and … Continue reading Vy Srey Khouch Wants To Show That Women Can Compete At The Highest Level Of Martial Arts
វី ស្រីខួច ចង់បង្ហាញថានារីអាចប្រកួតក្បាច់គុនក្នុងកម្រិតខ្ពស់បំផុតបាន
អត្តពលិករបស់ ONE Championship វី ស្រីខួច ខានប្រកួតអស់រយៈពេល១ឆ្នាំមកហើយ ប៉ុន្តែកីឡាការិនីគុនខ្មែរដ៏មានទេពកោសល្យវ័យ២៨ឆ្នាំរូបនេះកំពុងសម្លឹងទៅកាន់ឱកាសបង្ហាញសមត្ថភាពក្នុងឆ្នាំ២០១៩។ ជាជើងឯកគុនខ្មែរក្នុងទម្ងន់ Flyweight និងជាអ្នកលេងក្បាច់គុនម្នាក់ជាច្រើនឆ្នាំមកហើយ ស្រីខួច ជាដៃគូហ្វឹកហាត់ជាប្រចាំរបស់តារា ONE Championship ដែលកំពុងរះចិញ្ចាច នៅ ស្រីពៅ។ ស្រីខួច ក៏បានអមដំណើរ ស្រីពៅ ទៅកាន់ការប្រកួត ONE: CLASH OF LEGENDS ទល់នឹង Rika “Tinydoll” Ishige ក្នុងរាជធានីបាងកកកាលពីពាក់កណ្ដាលខែកុម្ភៈកន្លងទៅផងដែរ។ ជោគជ័យរបស់ ស្រីពៅ បានបំផុសទឹកចិត្ត ស្រីខួច ហើយ ស្រីខួច សង្ឃឹមថានឹងបានឱកាសក្នុងពេលដ៏ខ្លីខាងមុខដើម្បីប្រកួតក្នុងទ្រុងគុនចម្រុះក៏ដូចជាក្នុងសង្វៀនប្រដាល់។ ស្រីខួច ពន្យល់ថា៖ «ខ្ញុំខានវ៉ៃអស់មួយឆ្នាំពេញ តែខែនេះគេប្រមូលផ្តុំជម្រើសជាតិទៅប្រកួតនៅ SEA Games 2019 ក្នុងប្រទេសហ្វ៊ីលីពីន។ ខ្ញុំចង់ហាត់ឱ្យខ្លាំងជាងមុនសម្រាប់ SEA Games។ ខ្ញុំចង់ធ្វើឱ្យបានល្អជាងពីមុនៗ ព្រោះទៅប្រកួតមុនៗអត់ដែលបានសម្រេច អីចឹងទៅម្តងហ្នឹងខ្ញុំនឹងវាយធ្វើម៉េចឱ្យបាន»។ ជាមួយនឹងការកំណត់គោលដៅដណ្ដើមឱ្យបានមេដាយនៅ SEA Games ឆ្នាំនេះដែលនឹងចាប់ផ្ដើមក្នុងខែវិច្ឆិកាខាងមុខ … Continue reading វី ស្រីខួច ចង់បង្ហាញថានារីអាចប្រកួតក្បាច់គុនក្នុងកម្រិតខ្ពស់បំផុតបាន
Striking Phenom Nou Srey Pov Details Her Grand Plans For 2019
Cambodian Top Team's Nou Srey Pov has seen a meteoric rise in popularity after ending 2018 with being awarded "Female Fighter of the Year" by World Lethwei Championship and then winning the Kun Khmer Championship in Cambodia. Despite such astonishing accomplishments, the 24-year-old managed to exceed expectations last month when she made her mixed martial … Continue reading Striking Phenom Nou Srey Pov Details Her Grand Plans For 2019