អស្ចារ្យ​មែន!​ វ៉ៃ​ដណ្ដើម​ខ្សែ​ក្រវាត់​ពីរ​គូ​នៅ​ ONE: KING OF THE JUNGLE

​ពិត​ជា​ពិសេស​មែន ​ម្ចាស់​ខ្សែ​ក្រវាត់​​ពីរ​នាក់​​​ឡើង​មក​ការពារ​ខ្សែ​ក្រវាត់​​កម្រិត​ពិភព​លោក​របស់​ខ្លួន​ ONE Championship ​ដែល​រៀប​ចំ​នៅ​​​សិង្ហបុរី។ ​​នៅ​ថ្ងៃ​​សុក្រ​ទី​ ២៨ ​ខែ ​កុម្ភៈ​ ឆ្នាំ ២០២០ ​ស្ថាប័ន​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​កម្រិត​ពិភព​លោក​​នឹង​ទៅ​រៀប​ចំ​​ការ​ប្រកួត​នៅ​​សង្វៀន​​ Singapore Indoor Stadium ​ដែល​​ដាក់​ឈ្មោះ​ថា ​ONE: KING OF THE JUNGLE។

ក្នុង​កម្រិត​គូ​ឯក​ម្ចាស់​ខ្សែ​ក្រវាត់​ពីរ​​របស់​ស្ថាប័ន​​ ONE ​កីឡាការិនី​ Stamp Fairtex ​នឹង​​ឡើង​មក​ការពារ​ខ្សែ​ក្រវាត់​ ONE Atomweight Kickboxing World Title ​​របស់​ខ្លួន​​ទល់​នឹង​​សត្រូវ​ចាស់​ Janet “JT” Todd ​ ក្នុង​ជំនួប​សង​សឹក​ដែល​ធ្លាប់​ជួប​គ្នា​​កាល​ពី​​​​​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ។

ជា​មួយ​គ្នា​នោះ​វីរបុរស​​​រ​របស់​ថៃ​ Sam-A Gaiyanghadao ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់ ​ ONE Strawweight Kickboxing World Champion ​​នឹង​ប៉ះ​​​​ Rocky Ogden ​ដើម្បី​​ដណ្ដើម​​ខ្សែ​ក្រវាត់​ ONE Strawweight Muay Thai World Title មួយ​ទៀត​​ក្នុង​នាម​ជា​គូ​ឯក​រង។ នេះ​ជា​ខ្សែ​ក្រវាត់​ថ្មី​​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ដណ្ដើម​លើក​ដំបូង។ ​បើ​សិន​ជា​ឈ្នះ ​នោះ​ Sam-A ​នឹង​ក្លាយ​ជា​​អ្នក​កាន់​ខ្សែ​ក្រវាត់​ពីរ ​ជា​ប្រវត្តិសាស្ត្រ។

បន្ទាប់​ពី​​បង្ហាញ​ខ្លួន​នៅ​​សង្វៀន​ The Home Of Martial Arts ​តាំង​ពី​ឆ្នាំ​ ២០១៦​ មក ​ជើង​ខ្លាំង​ Stamp ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ឡើយ។ ​ស៊ុប​ពើ​ស្ដារ​របស់​ថៃ​ ​បាន​ឆក់​​យក​​ខ្សែ​ក្រវាត់​ ONE Atomweight Kickboxing World Championship ពី​កីឡាការិនី​ Chuang Kai Ting ឬ​ «Killer Bee» ​ក្នុង​ការ​បង្ហាញ​​ខ្លួន​ដំបូង​នៅ​ខែ ​តុលា​ ឆ្នាំ ​២០១៨។ ​ បន្ទាប់​មក Stamp ​បាន​​ផ្ដួល​Todd ​ដើម្បី​កាន់​ខ្សែ​ក្រវាត់​ ONE Atomweight Muay Thai World Title ​ពេល​គេ​ដាក់​​ឲ្យ​​​ដណ្ដើម​លើក​ដំបូង និង​ក្លាយ​ជា​​កីឡាការិនី​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ​ONE ​ដែល​គ្រង​ខ្សែ​ក្រវាត់​ពីរ។ ​​ ក្រោយ​ពី​​ការ​ការពារ​ខ្សែ​ក្រវាត់​បាន​សម្រេច​ម្ដង​ ​កីឡាការិនី​​សញ្ជាតិ​​ថៃ​បាន​ប្រឡូក​​លើ​​សង្វៀន​គុន​ចម្រុះ​វិញ​ម្ដង និង ឈ្នះ ៣​លើក​ជាប់​គ្នា។ តែ​ ​កីឡាការិនី​មក​ពី​ Pattaya ​បាន​ត្រលប់​មក​​ការពារ​ខ្សែ​ក្រវាត់​ Kickboxing ​វិញ​ម្ដង។

មុន​ពេល​ឡើង​មក​ដណ្ដើម​ខ្សែ​ក្រវាត់​ Todd ​បាន​បង្ហាញ​លទ្ធផល​យ៉ាង​ល្អ​ដោយ​ឈ្នះ ៣ លើក​ជាប់​គ្នា​នៅ​សង្វៀន​អន្តរជាតិ ONE។ ​ប្រកួត​ទី១​ Todd ​ផ្ដួល​កីឡាការិនី​ចិន  Wang Chin Long ​ឲ្យ​សន្លប់​កាល​ខែ​ ឧសភា ​មុន​ពេល​ឈ្នះ​កីឡាការិនី​ចិន​ដូច​គ្នា​​ Chuang ​ដោយ​ពិន្ទុ​កាល​ខែ​កក្កដា។

​​កាល​ខែ​តុលា «JT» ​​ក៏​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ប្រកួត​មួយ​ថៃ ​ដោយ​យក​ឈ្នះ​ Ekaterina “Barbie” Vandaryeva ​ពេល​ប្រើ​ក្បាច់​ទាត់​ចំ​​ក្បាល​ឲ្យ​​សន្លប់​​​ចុះ​ចាញ់​ត្រឹម​ទឹក​ទី២។ ​ ឥឡូវ​នេះ JT ​ត្រូវ​ជួប Stamp ​ជា​ថ្មី​ប៉ុន្តែ​ពេល​នេះ​ គឺ​ដណ្ដើម​ខ្សែ​ក្រវាត់ ​kickboxing ​វិញ​ម្ដង។

រឿង​មួយ​ទៀត​ក្នុង​គូ​ឯក​រង​ក៏​មិន​ណយ​ដែរ​ ​កីឡាករ​ខ្មែរ​សុរិន្ទ​ Sam-A Gaiyanghadao ​ដែល​កំពុង​កាន់​ខ្សែ​ក្រវាត់ ONE Strawweight Kickboxing World Champion ​​នាំ​យក​ខ្សែ​ក្រវាត់​​មួយ​ទៀត​ក្នុង​ទម្ងន់​ដូច​គ្នា។ ​វីរបុរស​វ័យ ៣៦ ឆ្នាំ​រូប​នេះ ​ឈ្នះ​ខ្សែ​ក្រវាត់​ ONE Flyweight Muay Thai World Title  ពេល​ប្រកួត​ជា​មួយ​ Sergio “Samurai” Wielzen នា​ខែ​ឧសភា ឆ្នាំ ២០១៨។ ​ប៉ុន្តែ ​មួយ​ឆ្នាំ​បន្ទាប់​ក៏​របូត​ទៅ​វិញ។ ​យ៉ាង​ណា​ក្ដី ​​កីឡាករ​ជើង​ចាស់​របស់​ថៃ បាន​រំកិល​មក​ប្រកួត​​ទម្ងន់ Strawweight ​វិញ។ ​ Sam-A ​ឈ្នះ​​ពិន្ទុ​ Wang Junguang ​ឬ “Golden Boy” ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ ONE Strawweight Kickboxing World Championship ​កាល​ខែ​​ធ្នូ ពេល​ដាក់​​ឲ្យ​ដំណើរ​ការ​លើក​ដំបូង។ ​ពេល​នេះ Sam-A ​​ត្រូវ​ឡើង​មក​ប៉ះ​ Ogden ដើម្បី​​​យក​តំណែង​កាន់​ខ្សែ​ក្រវាត់​ថ្មី។

Ogden ជា​កីឡាករ​ជំនាញ​មួយ​ថៃ​ព្រោះ​រូប​គេ​ហ្វឹកហាត់​នៅ​​ក្លិប​ Boonchu Gym ​ក្នុង​ក្រុង​ Queensland ​ប្រទេស​អូស្ត្រាលី ​ក្រោម​ការ​បង្វឹក​របស់​វីរបុរស ​John Wayne Parr។ Ogden ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ WPMF Bantamweight World Champion ​ដែល​បាន​ចំណាយ​ពេល​​ច្រើន​ឆ្នាំ​ប្រកួត​នៅ​បាងកក។ ​ឥឡូវ​​នេះ​ Ogden ​មាន​កំណត់​ត្រា​មិន​ធម្មតា​​ពោល​ឈ្នះ​ ៣៦ ដង​ ចាញ់ ៥ ដង និង​ ស្មើ ១ ដង មុន​ពេល​​ប្រឡូក​នៅ​សង្វៀន​ពិភព​លោក​ ONE។

ក្រៅ​ពី​នេះ ​តារា​គុន​ចម្រុះ​កំពូល​ Yoshihiro “Sexy Yama” AkiyamaAmir KhanMei “V.V.” Yamaguchi, និង​  Ritu “The Indian Tigress” Phogat ​ក៏​​ឡើង​ប្រកួត​​ក្នុង​កម្មវិធី​​នោះ​ដែរ។

នេះ​ជា​គូ​ប្រកួត​នៅ​​កម្មវិធី​ ONE: KING OF THE JUNGLE

  • Stamp Fairtex  vs. Janet Todd (ONE Atomweight Kickboxing World Title)
  • Sam-A Gaiyanghadao vs. Rocky Ogden (ONE Strawweight Muay Thai World Title)
  • Amir Khan vs. Kimihiro Eto (mixed martial arts – lightweight)
  • Yoshihiro Akiyama vs. Sherif Mohamed (mixed martial arts – welterweight)
  • Mei Yamaguchi vs. Meng Bo (mixed martial arts – women’s atomweight)
  • Troy Worthen vs. Mark Fairtex Abelardo (mixed martial arts – bantamweight)
  • Honorio Banario vs. Shannon Wiratchai (mixed martial arts – featherweight)
  • Tiffany Teo vs. Ayaka Miura (mixed martial arts – women’s strawweight)
  • Ritu Phogat vs. Wu Chiao Chen (mixed martial arts – women’s atomweight)
  • Hiroki Akimoto vs. Azwan Che Wil (ONE Super Series kickboxing – bantamweight)
  • Adrian Mattheis vs. Hexigetu (mixed martial arts – strawweight)
  • Radeem Rahman vs. Jeff Chan (mixed martial arts – bantamweight)


កុំ​ភ្លេច​ទស្សនា​ កម្មវិធី​​ប្រកួត​​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: FIRE & FURY ពី​ក្រុម​ម៉ានីល​ ​​នៅ​ថ្ងៃ​ទី ៣១ ​​ ខែ​មករា​ឆ្នាំ ២០២០ ចាប់​ពី​​វេលា​ម៉ោង​ ៦:៣០ ​ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App ​ អត្ថបទ៖ ​​ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s