ជា ​រិទ្ធ ​​​​​ថ្លែង​​សារ​អំពី​ការ​​លំបាក​​ក្នុង​ការ​រៀប​ចំ​​សង្វៀន​គុន​ខ្មែរ​នៅ​​ខេត្ត​សៀមរាប

លោក​ ជា រិទ្ធ​ ​​​​គ្រូ​បង្វឹក​ប្រដាល់​​​​​ប្រចាំ​ក្លិប​អាណា​ចក្រ​ប្រយុទ្ធ​បាន​បង្ហើប​​អំពី​បញ្ហា​ប្រឈម​​មួយ​ចំនួន​​ជុំ​វិញ​ការ​ប្រកួត​​​​ប្រដាល់​ប្រចាំ​សប្ដាហ៍​នៅ​សង្វៀន​​ប្រដាល់​គុន​ខ្មែរ​នា​ទឹក​ដី​នៅ​ខេត្ត​សៀមរាប​ដោយ មាន​ការ​​ខ្វះខាត​​​​អ្នក​ចូល​រួម​ឧបត្ថម្ភ​ ​ការ​រៀប​ចំ​កម្មវិធី​ និង​ ថវិកា​ត្រូវ​រៀប​ចំ​​សម្រាប់​តម្លៃ​ខ្លួន​កីឡាករ​នៅ​មាន​កម្រិត។ ​លោក​បាន​​ដៅ​បញ្ហា​ទាំង​នេះ​បន្ទាប់​ពី​សង្វៀន​នៅ​ស្វាយ​ធំ​​​ដែល​មាន​ចម្ងាយ​​ប្រមាណ​៥​គីឡូ​ម៉ែត្រ​​នៃ​​​ខេត្ត​​ក្រុង​សៀមរាប​​ បាន​ដំណើរ​ការ​​រយៈ​ពេល​​ប្រមាណ​​​ជា​ពីរ​ខែ​មក​ហើយ។​ ​ ​​​គ្រូ​បង្វឹក​​​ប្រដាល់​ដែល​​​​បញ្ចប់​អនុបណ្ឌិត​​​​​ផ្នែក​​ភាសា​អង់គ្លេស​​​រូប​នេះ​​គូស​បញ្ជាក់​ថា ៖«​សង្វៀន​​យើង​​បាន​​រៀប​ចំ​ប្រមាណ​ជា​ ២ ​ខែ​ មក​ហើយ​ ហើយ​​​​យើង​អត់​មាន​​អ្នក​ជួយ​ឧបត្ថម្ភ​ជា​ដុំ​កំភួន​អ្វី​នោះ​ទេ​ យើង​មាន​តែ​អ្នក​ស្រលាញ់​​​កីឡា​ប្រដាល់​ និង​ ​​បាន​ចូល​​រួម​ជា​មួយ​គ្នា​ត្រឹម​បួន​នាក់​ប៉ុណ្ណឹង​​ដើម្បី​បង្កើត​សង្វៀន​​នេះ។ ​ការ​លំបាក​របស់​យើង​​គឺ​ប្រាក់​ឧបត្ថម្ភ​សម្រាប់​កីឡាករ​ និង​ អាជ្ញា​កណ្ដាល-​​ចៅ​ក្រម​​​ក៏​នៅ​​មាន​កម្រិត​តិច​តួច​តាម​​លទ្ធភាព។​ ហើយ​បើ​ត្រូវ​នាំ​កីឡាករ​​​​មក​ពី​ថៃ​ទៀត​គឺ​លំបាក​ និង ​អស់​ច្រើន​ព្រោះ​ពួក​គេ​ត្រូវ​​ស្នាក់​នៅ ឬ ធ្វើ​ដំណើរ​ជា​ដើម។ ​ពួក​យើង​​​ជា​អ្នក​ចូល​រួម​​រៀប​ចំ​​នេះ​​សុទ្ធ​តែ​​​ថវិកា​ម្នាក់​បន្តិចៗ​ ប៉ុណ្ណោះ ​ហើយ​​ខ្ញុំ​​​មិន​ដឹង​ថា​ប្រឹង​​រហូត​បាន​ប៉ុណ្ណា​ទេ»។ ​គ្រូ​បង្វឹក​​ គង់​ សំបូរ ​និង​ ឫទ្ធ សាស្ត្រាវុធ ​បាន​រៀប​រាប់​ថា​ ​អ្នក​​ចូល​រួម​​​លុយ​កាក់​ចាត់​ចែង​​ជា​មួយ​គ្នា​​​ដូច​ជា​មាន​មី​ង​ម្នាក់​, ​​​ប្អូន​​អ្នក​រត់​ឡាន​ម្នាក់ ​និង​ ​អ្នក​​ធ្វើ​ការ​នៅ​មន្ទីរ​​នៃ​ខេត្ត​សៀមរាប​ម្នាក់។ ចំណែក​​ទីកន្លែង​ប្រកួត​គឺ​​​ទទួល​​បាន​ការ​ឧបត្ថម្ភ​​ដោយ​មិន​បាច់​បង់​លុយ​នោះ​ទេ។ ​ពី​ដំបូង​ឡើយ​​​ការ​ចូល​លុយ​គ្នា​នេះ​ គឺ​ដើម្បី​ទិញ​ខ្សែ​រេញ​ ​ទិញ​សម្ភារ​ និង ការ​រៀប​ចំ​​នានា។ ​ដ្បិត​ការ​គាំទ្រ​ពី​​ទស្សនិកជន​​មិន​សូវ​ច្រើន​ ប៉ុន្តែ​មាន​ការ​កើន​ឡើង​​​​មួយ​​ចំនួន​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ។ ​កាល​ខែ​​មុន​​ ការ​រៀប​ចំ​ការ​​ប្រកួត​​នេះ​​​ត្រូវ​ធ្វើ​ឡើង​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍​​​ប្រចាំ​សប្ដាហ៍​​​ ប៉ុន្តែ​​ឥឡូវ​នេះ​មាន​ការ​​ផ្លាស់​ប្ដូរ​ មក​​​ប្រកួត​ត្រឹម​ ២ … Continue reading ជា ​រិទ្ធ ​​​​​ថ្លែង​​សារ​អំពី​ការ​​លំបាក​​ក្នុង​ការ​រៀប​ចំ​​សង្វៀន​គុន​ខ្មែរ​នៅ​​ខេត្ត​សៀមរាប

ជា រិទ្ធ ​សន្យា​ធ្វើ​ឲ្យ​ គង់ សំបូរ ​លេច​ធ្លោ​​ឡើង​វិញ​ក្នុង​កម្រិត​អន្តរជាតិ​ ក្រោយ​ឈ្នះ​​​ពាន​នៅ Khmer Fight

គ្រូ​បង្វឹក​​​​ប្រចាំ​ក្លិប​អាណា​ចក្រ​ប្រយុទ្ធ​ ​លោក​ ជា រិទ្ធ​ ​សន្យា​ជួយ​ជ្រោមជ្រែង​​ដល់​ គង់​ សំបូរ ​ឲ្យ​ឈាន​​ដល់​កម្រិត​កំពូល​ឡើង​វិញ​ជា​​ពិសេស​​​ធ្វើ​ឲ្យ​រូប​គេ​លេច​ធ្លោ​ក្នុង​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នានា។​ ​ការ​​ថ្លែង​ប្រាប់​​យ៉ាង​ដូច្នេះ​​ បន្ទាប់​ពី​ ​កីឡាករ​វ័យ​ ២៣ ឆ្នាំ​រូប​នេះ​ឈ្នះ​​ពាន​​ក្នុង​កម្មវិធី​ Khmer Fight ​ដែល​រៀប​ចំ​​​ដោយ​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​ ៥​​ ​កាល​ថ្ងៃ​ទី​ ១៤​ ​ខែ​ មេសា​ ​ឆ្នាំ​ ២០១៩​ កន្លង​​នេះ​​នៅ​ខេត្ត​ព្រៃវែង​​​ក្នុង​​ឱកាស​អបអរ​សាទរ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។ គង់​ សំបូរ​ ឈ្នះ​ពាន​​នៅ​កម្មវិធី​ខ្មែរ​​ Khmer Fight បន្ទាប់​ពី ឈ្នះ​ ពុយ វណ្ណៈ​ដោយ​ពិន្ទុ។​ ​​ការ​វ៉ៃ​ដណ្ដើម​ពាន​នេះ​ ​​​ព្រោះ​កម្មវិធី​តម្រូវ​ឲ្យ​ជើង​ឯក​ប៉ះ​ជើង​ឯក ពោល​ សំបូរ ជា​ជើង​ឯក​​ខ្សែ​​​ក្រវាត់ Tiffy ឆ្នាំ​ ២០១៣ ​​ហើយ​ វណ្ណៈ ជា​ជើង​ឯក​ Tiffy ​ឆ្នាំ​ ២០១៨។​ ក្រៅ​ពី​​​​ទទួល​បាន​​ពាន​ ១ ​​​សំបូរ ​ទទួល​បាន​ប្រាក់​រង្វាន់​ ៤០០ ​ដុល្លារ​​សហរដ្ឋ​អាមេរិក។ ​ ​ … Continue reading ជា រិទ្ធ ​សន្យា​ធ្វើ​ឲ្យ​ គង់ សំបូរ ​លេច​ធ្លោ​​ឡើង​វិញ​ក្នុង​កម្រិត​អន្តរជាតិ​ ក្រោយ​ឈ្នះ​​​ពាន​នៅ Khmer Fight

គ្រូ​បង្វឹក​​ ជា​ រិទ្ធ ​ប្រាប់​​អំពី​ចំណុច​សំខាន់​​ខ្លះៗ​ដើម្បី​ឲ្យ​កីឡាករ​​ប្រដាល់​​​កម្ពុជា​ឆ្ពោះ​ទៅ​កម្រិត​អន្តរជាតិ

លោក​ ជា រិទ្ធ ​ដែល​គេ​ស្គាល់​ថា​ជា​គ្រូ​បង្វឹក​​​​ប្រចាំ​​​ក្លិប​​អាណា​ចក្រ​ប្រយុទ្ធ​នៅ​ខេត្ត​សៀមរាប​​ ​បាន​បង្ហើប​អំពី​ទស្សនៈ​ខ្លះៗ​ ​នាំ​ឲ្យ​កីឡាករ​ប្រដាល់​កម្ពុជា​​អាច​​​ឆ្ពោះ​ទៅ​​រក​កម្រិត​អន្តរជាតិ​ ពោល ​ត្រូវ​​​​ហ្វឹកហាត់​ខ្លាំង​ដើម្បី​យក​ឈ្នះ​កីឡាករ​ក្នុង​ស្រុក​ឲ្យ​អស់​ ​និង​ បង្កើន​កម្លាំង​ស៊ុហ្វ​ឲ្យ​ខ្លាំងក្លា​បំផុត​តាម​តែ​អាច​​ធ្វើ​ទៅ​បាន។ ​​ការ​​បញ្ចេញ​ទស្សនៈ​បែប​នេះ​​ស្រប​ពេល​លោក​ ​កំពុង​បង្វឹក​កីឡាករ​មាន​ឈ្មោះ​បោះ​សំឡេង​​មួយ​​នៅ​​ក្លិប​ខាង​លើ​​​​ដូច​ជា​ គង់ សំបូរ, ឫទ្ធិ សាស្ត្រាវុធ និង​ ​ឆោម​ ប៊ុនឡុង​ ជា​ដើម។​ ​ មន្ត្រី​ចៅ​ក្រម​​​សហព័ន្ធ​​កីឡា​ប្រដាល់​គុន​ខ្មែរ​រូប​នេះ​​​ ​បាន​បញ្ជាក់​ទៀត​ថា​ លោក​​កំពុង​បុក​បង្វឹក​​កម្លាំង​ស៊ុហ្វ​រហូត​ដល់​ ៨០%​ ឯណោះ​ ដល់​កូន​សិស្ស​​របស់​​លោក។​ ​លោក​រំលឹក​ថា​ គង់​ សំបូរ ​មាន​សមត្ថភាព​ប្រឡូក​បាន​ទាំង​ជាតិ ​និង ​អន្តរជាតិ​​ ខណៈ​ដែល​ អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ត្រឹម​វ័យ​ ១៨ ​ឆ្នាំ​​ សាស្ត្រាវុធ ​​កំពុង​សាង​ប្រជា​ប្រិយភាព​​​បាន​ល្អ​ណាស់​​នា​ពេល​ថ្មីៗ​នេះ​ ក្រោយ​ឈ្នះ​ សូត្រ​ វាសាន , ហុត គឺមហៀង និង​ ឡុង ណងសៅ​ជា​ដើម។ គ្រូ​បង្វឹក​វ័យ​ ​៣៧​ ឆ្នាំ​​ដដែល​នេះ​​គូស​បញ្ជាក់​​​ទៀត​ថា៖«​ខ្ញុំ​តែង​តែ​​លើក​ទឹក​ចិត្ត​កូន​សិស្ស​ ថា​ បើ​ចង់​ខ្លាំង​ទៅ​វ៉ៃ​អន្តរជាតិ​​​យើង​ត្រូវ​​​​ធ្វើ​ឲ្យ​បាន​ល្អ និង ​លេច​ធ្លោ​ក្នុង​ស្រុក​​ដោយ​ឈ្នះ​កីឡាករ​ក្នុង​ស្រុក​ទាំង​អស់​ក្នុង​កម្រិត​គីឡូ​ដូច​គ្នា។​ … Continue reading គ្រូ​បង្វឹក​​ ជា​ រិទ្ធ ​ប្រាប់​​អំពី​ចំណុច​សំខាន់​​ខ្លះៗ​ដើម្បី​ឲ្យ​កីឡាករ​​ប្រដាល់​​​កម្ពុជា​ឆ្ពោះ​ទៅ​កម្រិត​អន្តរជាតិ

Kong Sambo Zhang Chenglong ONE Championship Khmer Komlang

គង់ សំបូរ ចង់ប្រាប់ទៅពិភពលោកនៅសង្វៀន ONE ថាក្បាច់គុនខ្មែរនៅតែខ្លាំង

វីដេអូ: https://web.facebook.com/ONEChampionship/videos/1740111356012112/ កីឡាករតំណាងក្លឹបអាណាចក្រប្រយុទ្ធ គង់ សំបូរ ថ្មីៗនេះបានបង្ហាញកាលបរិច្ឆេទត្រូវប្រកួតនៅ ONE Championship ហើយ។ អ្នកប្រដាល់រូបស្រស់ចំនូលថ្មីរូបនេះ ត្រូវប៉ះជាមួយជើងខ្លាំងមកពីចិន Zhang Chenglong ក្នុងការប្រដាល់សេរីកម្មវិធី ONE Super Series នៅឯប្រទេសសិង្ហបុរី ត្រូវនឹងថ្ងៃសុក្រ ទី២២ ខែកុម្ភះ ព្រឹត្តិការណ៍ ONE: CALL TO GREATNESS។ ក្នុងនោះក៏មានកីឡាករតំណាងកម្ពុជាមួយរូបទៀតគឺ ខុន ស៊ីចាន់ ដែលនឹងបញ្ចេញស្នាដៃក្នុងកម្មវិធីជាមួយគ្នាដែរ។ ថ្វីបើ គង់ សំបូរ ដឹងថាការប្រកួតមួយនេះមិនងាយស្រួលដូចការប្រកួតធម្មតានៅក្នុងស្រុកមែន ប៉ុន្តែសម្រាប់គាត់ គាត់នឹងធ្វើឲ្យអស់ពីសមត្ថភាពយកជ័យជន្នះពីសិង្ហបុរីមកឲ្យកម្ពុជាឲ្យបាន។ គាត់ពន្យល់ថា៖ «ការប្រកួតមួយនេះវាសំខាន់ណាស់សម្រាប់ខ្ញុំ។ ខ្ញុំនឹងហាត់ឲ្យខ្លាំងហើយវាយឲ្យល្អ ពីព្រោះឥឡូវខ្ញុំវាយតំណាងឲ្យខ្មែរនៅបរទេស ទោះចាញ់ក៏ដោយ ឈ្នះក៏ដោយ ខ្ញុំមានមោទនភាពខ្លាំង ដោយសារខ្ញុំនឹងប្រើឲ្យពីកម្លាំងកាយចិត្ត»។ សព្វថ្ងៃ សំបូរ រស់នៅនិងហ្វឹកហាត់នៅខេត្តសៀមរាប កំពុងសម្រុកហាត់រឹតតែខ្លាំងដើម្បីត្រៀមបានត្រឹមត្រូវមុនចូលសង្វៀនប្រដាល់ធំជាងគេនេះ។ សំបូរ ជាមួួយគ្រូបង្វឹកផ្ទាល់នៅក្លឹបអាណាចក្រប្រយុទ្ធ ក៏កំពុងរៀបចំស្នៀតតទល់ភាគីចិនឲ្យទស្សនិកជនមើលសប្បាយភ្នែកតែម្តង។ ម្យ៉ាងក្នុងរដូវកាលបុណ្យណូអែល ក៏ដូចជាបុណ្យឆ្លងឆ្នាំកន្លងទៅ សំបូរ មិនបានយកពេលសម្រាក … Continue reading គង់ សំបូរ ចង់ប្រាប់ទៅពិភពលោកនៅសង្វៀន ONE ថាក្បាច់គុនខ្មែរនៅតែខ្លាំង

ផ្លូវការហើយ! គង់ សំបូរ និងខុន ស៊ីចាន់ ត្រូវឡើងប្រកួតនៅសិង្ហបុរី

ព្រះរាជាណាចក្រកម្ពុជានឹងមានកីឡាករតំណាងប្រទេសចំនួនពីររូប ទៅប្រកួតនៅ ONE Championship ព្រឹត្តិការណ៍ ONE: CALL TO GREATNESS ថ្ងៃសុក្រ ទី២២ ខែកម្ភះ នៅប្រទេសសិង្ហបុរី។ គង់ សំបូរ កីឡាករមកពីក្លឹប «អាណាចក្រប្រយុទ្ធ» ខេត្តសៀមរាប កំពុងត្រៀមខ្លួនប៉ះជាមួយភាគីចិន Zhang Chenglong ប្រកួតកម្មវិធី ONE Super Series។ សំបូរ មានវ័យ ២៤ឆ្នាំជំនាញខាងគុនខ្មែរ គឺជាកីឡាករកម្ពុជាចំណូលថ្មីម្នាក់ក្នុងស្ថាប័នប្រដាល់ពិភពលោក។ គាត់ សង្ឃឹមថាអាចយកជ័យជន្នះជាបន្តបន្ទាប់ដើម្បីកម្ពុជាបន្ទាប់ពីរៀមច្បង ចាន់ រតនា និង សុវណ្ណារី បំពេញមុខមាត់ប្រទេសយ៉ាងកក្រើកឆាកនៅទីក្រុងកូឡាឡាំពួរ កាលពីខែធ្នូកន្លងទៅ។ សំបូរ ជាកីឡាករទីពីរហើយដែលបានបញ្ចេញក្បាច់គុនប្រដាល់សេរី រួមជាមួយ សុខ ធី ដែលតំណាងឲ្យក្លឹប Cambodian Top Team កាលពីឆ្នាំមុន។ ម្ចាស់ក្លឹបអាណាចក្រប្រយុទ្ធលោក Kwok Leung Tsang បានបង្ហើបថា៖ «ក្លាយជាការពិតហើយ! ខ្ញុំទូរស័ព្ទផង ផ្ញើរសារផងទៅគ្រប់គ្នា ប្រាប់ថាបានប្រកួតហើយ។ … Continue reading ផ្លូវការហើយ! គង់ សំបូរ និងខុន ស៊ីចាន់ ត្រូវឡើងប្រកួតនៅសិង្ហបុរី