ចាន់ រតនា​ ខំ​រៀន​ភាសា​បារាំង​​ព្រោះ​អាច​​នឹង​ទៅ​រស់​នៅ​ប្រទេស​បារាំង​មួយ​រយៈ

អ្នក​លេង​គុន​ចម្រុះ​​​កម្ពុជា​ ចាន់ រតនា ​ដែល​ទើប​ឈាន​​ចូល​វ័យ​ ៣៤ ​ឆ្នាំ​កាល​​ដើម​ខែ ​​កុម្ភៈ​នេះ​​ បាន​បង្ហើប​ថា​​ខ្លួន​

ស្ងាត់​ឡើង​សង្វៀន​ ONE Championship ​តើ​ ចាន់​ រតនា យ៉ាង​​ណា​ហើយ?

តាំង​ពី​​ឈ្នះ​ពិន្ទុ​លើ​​កីឡាករ​​ជំនាញ​ចំបាប់​របស់​គុយ​បា Gustavo Balart​ ​នៅ​ក្នុង​កម្មវិធី ONE:DREAMS OF

មិត្តភ័ក្ដិ​ ចាន់ រតនា​ ​Phoe Thaw ជួប​ជើង​ខ្លាំង​កូរ៉េខាងត្បូង​ Yoon Chang Min នៅ​សង្វៀន​ ONE: CENTURY

អ្នក​លេង​គុន​ចម្រុះ​​មីយ៉ាន់ម៉ា​ ​ Phoe  Thaw ឬ​ ​រហស្ស​នាម​ថា​ « Bushido »​​ ដែល​ជា​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​​នឹង​ចាន់ រតនា​ ត្រូវ​តតាំង​​នឹង​​ជើង​ខ្លាំង​គុន​ចម្រុះ​​​កូរ៉េខាងត្បូង​ Yoon Chang Min ​​ឬ ​​​​គេ​ស្គាល់​ថា​ «The Big Heart» នៅ​​សង្វៀន​​ ONE: CENTURY PART I។ តារា​​ក្បាច់​គុន​លេច​ធ្លោ​​​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​និង​គ្រួ​សាររួម​ទាំង​ក្លិប Team PT ​​ដើម្បី​​​ត្រៀម​លក្ខណៈ​រួច​រាល់​​ក្នុង​ការ​ប្រកួត​​គុន​ចម្រុះ​​​លើ​ប្រភេទ​ទម្ងន់​ Featherweight ​​ដែល​ជា​​ព្រឹត្តិការណ៍​ធំ​​បំផុត​​​​របស់​ខ្លួន។ «Bushido» ​បាន​​​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​​យក​ជ័យជម្នះ​នៅ​​​រេញ​ Ryogoku Kokugikan ​នា​ថ្ងៃ​អាទិត្យ​ទី​ ១៣​ ​តុលា​ ​​ខាង​​មុខ​នា​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន។ https://youtu.be/jMjZegxUMH4 កីឡាករ​មក​ពី​ក្រុង​ យ៉ុំាងហ្គោន​​ ​បាន​ហ្វឹកហាត់​បង្កើន​ជំនាញ​​ចាប់​ ជា​មួយ​កីឡាករ​ជប៉ុន​ Shunichi Shimizu ​និង​មិត្ត​រួម​ក្រុម​ផ្នែក​​គុន​ចម្រុះ​​ជា​ច្រើន​ទៀត​​ក្នុង​គោល​ដៅ​ឈាន​ដល់​ចំណុច​ល្អ​បំផុត។​ «​ពួក​គេ​​ស្វាគមន៍​ខ្ញុំ​ដោយ​ភាព​រីករាយ​អស់​ពី​បេះ​ដូង។ ពួក​គេ​ផ្ដល់​​ឲ្យ​ខ្ញុំ​​នូវ​អាទិភាព​​ចំពោះ​ម៉ោង​​ហ្វឹកហាត់ និង ជួយ​ខ្ញុំ​​ឲ្យ​​រីក​ចម្រើន​ដែល​ជា​តម្រូវ​ការ​សម្រាប់​ការ​ប្រកួត​នេះ» ។​ Phoe Thaw បង្ហើប​​​បែប​នេះ។​ កីឡាករ​វ័យ​ ៣៤ ឆ្នាំ​រូប​នេះ​ក៏​បាន​​ចំណាយ​ពេល​​វេលា​​ខ្លះ​ដើម្បី​ហ្វឹកហាត់​នៅ​ក្លិប​ប្រដាល់​ … Continue reading មិត្តភ័ក្ដិ​ ចាន់ រតនា​ ​Phoe Thaw ជួប​ជើង​ខ្លាំង​កូរ៉េខាងត្បូង​ Yoon Chang Min នៅ​សង្វៀន​ ONE: CENTURY

ចាន់ រតនា​ ​កត់​ចំណាំ​​ចំណុច​ពិសេស​​របស់​គូ​ប្រកួត​ Rudy Agutian ​មុន​ពេល​​ជួប​គ្នា​​ដើម​ខែ ឧសភា​

អ្នក​លេង​ក្បាច់​គុន​​ចម្រុះ​​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា​ ចាន់ រតនា​ បាន​កត់​ចំណាំ​ចំណុច​ពិសេស​មួយ​​ចំនួន​អំពី​ ​គូ​​បដិបក្ខ​​​​កីឡាករ​ម្ចាស់​ផ្ទះ​​ Rudy Agutian ដែល​ត្រូវ​ជួប​គ្នា​នៅ​សង្វៀន​ ONE: FOR HONOR ​​នៅ​ថ្ងៃ​ទី​ ៣ ខែ​ ឧសភា ​ឆ្នាំ​ ២០១៩​ ​ខាង​មុខ​នៅ​ប្រទេស​ ឥណ្ឌូណេស៊ី។ ចាន់ រតនា​ ​​បាន​ថ្លែង​អំពី​ចំណុច​ពិសេស​​គូ​ប្រជែង​​បែប​​​​នេះ៖​ «ខ្ញុំ​បាន​​តាម​ដាន​វីដេអូ​ Rudy Agutian ​ជា​ច្រើន ​ហើយ​យល់​ឃើញ​ថា​ គាត់​មាន​កម្លាំង​​ខ្លាំង​ណាស់​ រួម​ទាំង​វីដេអូ​ កាច់​ផ្ដួល​ ខុន ស៊ីចាន់ ​ត្រឹម​ ​​១ ទឹក​ប៉ុណ្ណោះ។ ​ក្រៅ​ពី​កម្លាំង​​ ឬ ​ស៊ុហ្វ​ របស់​គាត់​ខ្លាំង​ ខ្ញុំ​មិន​ញញើត​ចំពោះ​បច្ចេកទេស​របស់​គាត់​ទេ។ ​ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា ​គាត់​មាន​ពិសោធន៍​​វ៉ៃ​​នៅ​សង្វៀន​ One Championship ចំនួន ៣ ដង​​ចុង​ក្រោយ​មិន​ដែល​ចាញ់​ទេ។ ​ហើយ​​​ប្រកួត​ចុង​ក្រោយ​ទល់​នឹង​​កីឡាករ​កម្ពុជា​ ខុន ស៊ីចាន់ ​គេ​ក៏​ឈ្នះ​ដែរ​នៅ​ សិង្ហបុរី ​កាល​​ខែ កុម្ភៈ។ ​​​ខ្ញុំ​ផ្ដោត​លើ​ការ​ការពារ​​កម្លាំង​បុក​របស់​គាត់​ជា​ជាង​​​ក្បាច់​របស់​​គាត់។» … Continue reading ចាន់ រតនា​ ​កត់​ចំណាំ​​ចំណុច​ពិសេស​​របស់​គូ​ប្រកួត​ Rudy Agutian ​មុន​ពេល​​ជួប​គ្នា​​ដើម​ខែ ឧសភា​

Chan Rothana Kun Khmer ONE Championship

ចាន់ រតនា ហ្វឹកហាត់មិនទំលាក់ខ្លួនសង្ឃឹម ONE Championship ហៅទៅប្រកួតនៅតូក្យូ

អ្នកណាក៏ត្រូវការសម្រាកលម្ហែកាយដូចជាកីឡាករជើងចាស់ ONE Championship របស់កម្ពុជា ចាន់ រតនាដែរ។ គួររំលឹកថាកាលពីថ្ងៃសុក្រ ទី០៧ខែធ្នូ កន្លងទៅ ចាន់ រតនា បានបង្ហាញខ្លួនម្តងទៀតនៅលើសង្វៀនក្បាច់គុនធំជាងគេក្នុងព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS បន្ទាប់ពីបាត់មុខពីពិភពគុនប្រហែលជាងមួយឆ្នាំកន្លះមក។ គាត់បង្ហាញខ្លួននៅសង្វៀនដ៏ធំទីក្រុងកូឡាឡាំពួរ ជាមួយចក្ខុទស្សនិកជនលាននាក់ ចាន់ រតនា កីឡាករទម្ងន់ ៦១គក សាងប្រវត្តិសាស្រ្តយកបានជ័យជម្នះដ៏មិនគួរឲ្យជឿមួយ ដោយផ្តួលខ្លាចាស់ជនជាតិឥណ្ឌូនេស៊ី Abro Fernandes ដែលពីមុនគេមិនធ្លាប់មានប្រវត្តិចាញ់ឡើយ។ គូប្រយុទ្ធទម្ងន់ ៦១គកនេះ សម្តែងស្នៀតគុនដែលពួកគេបានត្រៀមបំបាក់គ្នារៀងៗខ្លួន។ រតនា ពន្យល់ថា៖ «ខ្ញុំដឹងគេល្អ គេវាយ៧ដងអត់ដែលចាញ់ ហើយគេម្ចាស់ខ្សែក្រវាត់ប្រចាំទូរស្សន៍នៅប្រទេសគាត់ឥណ្ឌូនេស៊ីទៀត។ ប៉ុន្តែយ៉ាងណា ខ្ញុំអត់ជាបារម្ភទេ!។ ខ្ញុំបារម្ភតែមួយទេគឺកម្លាំងរបស់គេ និងទម្ងន់ដៃទម្ងន់ជើង។ តែបន្ទាប់ពីតេសទឹកទី១ ខ្ញុំដឹងពីកម្លាំងរបស់គេ ដល់អច្ចឹងខ្ញុំអត់មានអីបារម្ភ ខ្ញុំសប្បាយចិត្តនឹងការប្រកួត!»។ មួួយគូនេះ ប្រកួតគ្នាឡើយជិតអស់ខ្យល់រាងខ្លួន បើមើលទៅយ៉ាងយូរទឹកទី២ គឺដឹងចាញ់ឈ្នះទៅហើយ។ ក្នុងទឹកនោះឃើញថា រតនា ព្យាយាមដោះខ្លួនពីការចាប់កៀបក្លេររបស់ Fernandes ជាច្រើនដង បន្ទាប់មក រតនា ប្រើប្រាស់ក្បាច់ដូនតាដាល់ចំៗ … Continue reading ចាន់ រតនា ហ្វឹកហាត់មិនទំលាក់ខ្លួនសង្ឃឹម ONE Championship ហៅទៅប្រកួតនៅតូក្យូ