រឿង​រ៉ាវ​​​សំខាន់​ចំនួន៥ ​ដែល​បាន​រៀន​សូត្រ​ពី​កម្មវិធី​ ONE: WARRIOR’S CODE

កម្មវិធី ONE: WARRIOR’S CODE ​​បាន​បង្កើត​ភាព​ភ្ញាក់​ផ្អើល​មិន​តិច​ទេ​ដល់​អ្នក​គាំទ្រ​ពាស​ពេញ​ពិភព​លោក​​ពេល​រៀប​​ចំ​ក្រុង​ហ្សាកាតា​ប្រទេស​​ឥណ្ឌូណេស៊ី​ កាល​ថ្ងៃ​ទី​ ៧ ខែ​ ​កុម្ភៈ​ កន្លង​ទៅ​នេះ។ ​កម្មវិធី​នេះ​បង្កើត​បាន​វីរបុរស​ថ្មី​ និង កីឡាករ​ថ្មីៗ​មាន​​ទេព​កោសល្យ​ជា​ច្រើន​​របស់ ONE Championship ហើយ​​អ្នក​គាំទ្រ​ច្បាស់​ជា​ចង់​ឃើញ​ពួក​គេ​ប្រកួត​ទៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ។ ​ខាង​ក្រោម​នេះ​ជា​រឿង​​​សំខាន់ៗ​ចំនួន ៥ ​ដែល​បាន​រៀន​​សូត្រ​ថ្មីៗ​ពី​កម្មវិធី​ដ៏​ល្អ​​នេះ។

#1 Petchmorakot ​កាន់​តែ​ល្អ​ប្រសើរ​​​ក្រោយ​មាន​បទ​ពិសោធន៍​​ប្រកួត​ Kickboxing

Petchmorakot Petchyindee Academy ​បាន​​ត្រលប់​មក​វិញ​ជា​មួយ​នឹង​ការ​ប្រកួត​ដ៏​ល្អ​​បំផុត​សម្រាប់​ក្បាច់​ជំនាញ​របស់​ខ្លួន​និង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​នៅ​ក្រុង​ហ្សាកាតា​​ ​ពេល​​​ឈ្នះ​ខ្សែ​ក្រវាត់​ ONE Featherweight Muay Thai World Title ​ដែល​គេ​​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​លើក​ដំបូង។ ​កីឡាករ​វ័យ ២៥ ​ឆ្នាំ​មក​ពី​បាងកក ​​បាន​ប្រើ​ជើង​ឆ្វេង​ដ៏​មាន​ប្រសិទ្ធភាព និង​ ​ជង្គង់​​ចំ​គោល​ដៅ​លើ​​​កីឡាករ​ជើង​ខ្លាំង​  Pongsiri PK.Saenchaimuaythaigym។ ​ ក្រៅ​ពី​នោះ​រូប​គេ​អាច​ប្រើ​កណ្ដាប់​​បាន​ល្អ ​និង​បង្ហាញ​ភាព​ខុស​ប្លែក​អំពី​ក្បាច់​ប្រយុទ្ធ​របស់​គេ​ផង​ដែរ។ ​ Petchmorakot ​បាន​​ទទួល​បទ​ពិសោធន៍​ច្រើន​​​ពេល​ចាញ់​ Giorgio “The Doctor” Petrosyan ​នៅ​ក្នុង​កម្មវិធី​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Featherweight Kickboxing World Grand Prix។ ប៉ុន្តែ Petchmorakot បាន​បង្ហាញ​សមត្ថភាព​ប្រកួត​ដ៏​​ទាក់ទាញ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី។ ​គ្រានោះ​តារា​ថៃ​រូប​​នេះ​បាន​បង្ហាញ​ក្បាច់​គុន​ Kickboxing ​តតាំង​​នឹង​​ “The Doctor” ដែល​​ខុស​ប្លែក​ពី​មួយ​ថៃ​បន្តិច។ ​នេះ​​ធ្វើ​ឲ្យ​ចាញ់​ប្រៀប​កីឡាករ​មក​ពី​អ៊ីតាលី ​“The Doctor” ដោយ​សារ​តែ​កណ្ដាប់​ដៃ។

កីឡាករ​មក​ពី​ខេត្ត​ Ubon Ratchathani ​​ពិត​ជា​គ្រោះ​ថ្នាក់​ណាស់​នៅ​​ពេល​រូប​គេ​​ប្រកួត​មួយ​ថៃ​ជា​ពិសេស​ការ​ប្រើ​អាវុធ​ព្រម​គ្នា​ដ៏​គ្រោះ​ថ្នាក់​ និង ​អាច​បញ្ចប់​គូ​ប្រកួត​បាន​គ្រប់​ពេល​វេលា។

Shop at Fairtex OUTLET Kun Khmer – The best prices on Fairtex in the world!

https://fairtexkunkhmer.com/

#2 Eko Roni Saputra ​ចូល​ប្រឡូក​​គុន​ចម្រុះ​

មុន​ពេល​ប្រកួត​នៅ​ ONE: WARRIOR’S CODE កីឡាករ​ជំនាញ​ចំបាប់​ Eko Roni Saputra ​បាន​​សម្រប​ខ្លួន​យ៉ាង​​ល្អ​មក​ប្រកួត​​គុន​ចម្រុះ​​។ ​ទោះ​​រូប​គេ​ជា​កីឡាករ​ជើង​ឯក​ច្រើន​សម័យ​កាល​ផ្នែក​ចំបាប់​ ​ប៉ុន្តែ​គេ​បាន​ប្រើ​ពេល​ត្រឹម ៤ ​នាទី​ប៉ុណ្ណោះ ​ដើម្បី​បញ្ចប់​គូ​ប្រកួត។ ​នៅ​​ពេល​រូប​គេ​​​ចូល​ចាប់​​ជើង​ផ្ដួល​ ​ខុន​ ស៊ីចាន់ ​កីឡាករ​ឥណ្ឌូណេស៊ី​រូប​នេះ​បាន​ប្រើ​ក្បាច់​​ជឺជិតស៊ូ​ ដែល​ហាត់​នៅ​ Evolve MMA ​​នា​ប្រទេស​សិង្ហបុរី​ បាន​យ៉ាង​ពិសេស។ ​រូប​គេ​នៅ​តែ​អាច​គ្រប់គ្រង​ការ​ប្រកួត ​និង​ផ្លាស់​ប្ដូរ​ទីតាំង​ពី​លើ​ ស៊ីចាន់ ​រហូត ​រួម​ទាំង​ការ​ប្រើ​កែង​ពី​លើ​ដ៏​​គ្រោះ​ថ្នាក់​ទៀត​ផង។ ​លើស​ពី​នេះ​ទៅ​ទៀត ​ពេល​មាន​ឱកាស​ចាប់ Eko Roni ក៏​ ​អាច​នៅ​ពី​លើ​​គូ​ជា​រឿយៗ​។ ​​តើ​កីឡាករ​វ័យ ២៨ ឆ្នាំ​រូប​នេះ​អាច​នឹង​ប្រើ​ជំនាញ​វ៉ៃ​​ឈរ​​បាន​ល្អ​ក្នុង​​ការ​ប្រកួត​បន្ទាប់។

#3 ​លទ្ធផល​ដ៏​អស្ចារ្យ​មិន​ទាន់​មក​ដល់​សម្រាប់​​​ Matsushima នោះ​ទេ

មិន​មាន​កីឡាករ​ច្រើន​​ប៉ុន្មាន​ទេ​ដែល​​អាច​ធ្វើ​បាន​ល្អ​​ដូច​ Koyomi “Moushigo” Matsushima ​និង​​បាន​​ប្រកួត​ខ្សែ​ក្រវាត់​កម្រិត​ពិភព​លោក​  World Title ​​នា​​ពេល​កន្លង​មក។ ​​ទោះ​កីឡាករ​វ័យ​ ២៧​ ឆ្នាំ​រូប​នេះ ​ចាញ់​ម្ចាស់​ខ្សែ​ក្រវាត់​  Martin “The Situ-Asian” Nguyen ​កាល​ឆ្នាំ​មុន ប៉ុន្តែ​​គេ​បាន​ប្រឹងប្រែង​ត្រលប់​មក​រក​លទ្ធផល​​ល្អ​វិញ និង​​បង្កើត​ចំណាប់​អារម្មណ៍​ខ្លាំង​​ដល់​អ្នក​គាំទ្រ។ Matsushima ​ជា​កីឡាករ​ជំនាញ​ខាង​ផ្ដួល​ដៃ​គូ​​ឲ្យ​សន្លប់​ ​​បាន​បង្កើត​ភាព​គ្រោះ​ថ្នាក់​ដល់​ “The Fighting God” Kim Jae Woong ហើយ​កីឡាករ​ជប៉ុន​រូប​នេះ​ធ្វើ​បាន​ល្អ​​ណាស់​ក្នុង​​ការ​ប្រើ​ក្បាច់​គុន​ចម្រុះ។ “Moushigo” ​បាន​សង​​ក្បាច់​ Kim ​​វិញ​ដោយ​ការ​ចូល​ចាប់​ផ្ដួល​ និង​ការ​ប្រើ​កណ្ដាប់​ដៃ ​​ហើយ​បន្ទាប់​មក​​បាន​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​នៅ​ទឹក​ទី៣។ ​ការ​ប្រកួត​ដ៏​អស្ចារ្យ​បែប​នេះ ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា “Moushigo”​ ​ជា​កីឡាករ​កំពូល​ម្នាក់​​ក្នុង​ទម្ងន់​ featherweight។

#4 Naito ​ជា​ដុំ​ពេជ្រ​​ម្នាក់​​ក្នុង​ការ​ប្រកួត​ ONE Super Series

កីឡាករ​ជប៉ុន​ Taiki “Silent Sniper” Naito ​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ក្នុង​ពីរ​លើក​ដំបូង​​នៅ​សង្វៀន​អន្តរជាតិ ONE ​កាល​ឆ្នាំ​មុន​ ប៉ុន្តែ​រឹត​តែ​ល្អ​ទៀត ​ពេល​ឈ្នះ​ The Baby Face Killer” Savvas Michael Petchyindee Academy។ ​កីឡាករ​សញ្ជាតិ​ស៊ីប គឺ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ Muay Thai World Champion ​ពីរ​សម័យ​កាល​ ​​បន្ទាប់​ពី​ចំណាយ​ពេល​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ប៉ុន្តែ ​​​រូប​គេ​​បែរ​ចាញ់​បុរស​ខ្លាំង​ជប៉ុន មក​ពី Aichi ទៅ​វិញ។

Naito ​ពិត​ជា​ល្អ​មិន​នឹក​ស្មាន​ដល់​សម្រាប់​ការ​ប្រើ​ក្បាច់​មួយ​ថៃ។ ​គេ​មាន​បទ​​ពិសោធន៍​ក្នុង​ការ​ប្រកួត​ kickboxing និង​ ​ការ​ប្រដាល់​សកល​ដែល​​ធ្វើ​​ឲ្យ​រូប​គេ​កាន់​តែ​ល្អ​ហើយ​ផ្ដល់​ភាព​គ្រោះ​ថ្នាក់​ដល់​ Michael គ្រប់​កាលៈទេសៈ។ ​កីឡាករ​ជប៉ុន​បាន​​វ៉ៃ​ឲ្យ​កីឡាករ​​មក​ពី​ស៊ីប​ដួល​ពីរ​ដង​ដើម្បី​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ ហើយ​អាច​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ក្នុង​ទម្ងន់​ flyweights ​​លំដាប់​ពិភព​លោក។ ​តើ​​កីឡាករ​ជប៉ុន​រូប​នេះ​ទំនង​អាច​ជួប​ម្ចាស់​ខ្សែ​ក្រវាត់​ Rodtang “The Iron Man” Jitmuangnon ឬ យ៉ាង​ណា?

#5 Tonna ​ពិត​ជា​គ្រោះ​ថ្នាក់​ណាស់​ក្នុង​​ទម្ងន់​ Strawweight មិន​ធ្លាប់​មាន​

Josh “Timebomb” Tonna ​បាន​បង្ហាញ​ជំនាញ​របស់​ខ្លួន​ដើម្បី​បញ្ចប់​ Joseph “Hurricane” Lasiri និង Yoshihisa “Mad Dog” Morimoto កន្លង​ទៅ។ ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​រូប​គេ​ហក់​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន។ ​​ក្នុង​ការ​ប្រកួត​​ទម្ងន់​ strawweight ​កីឡាករ​មក​ពី​អូស្ត្រាលី​រូប​នេះ​​ពិត​​ជា​គួរ​ឲ្យ​ស្ញប់ស្ញែង​ខ្លាំង​ណាស់។

Tonna បាន​ធ្វើ​ឲ្យ​កីឡាករ​មួយ​ថៃ Andy “Punisher” Howson ​ពី​អង់គ្លេស​មិន​អាច​តស៊ូ​បាន។ Tonna​បាន​ប្រើ​ក្បាច់​លឿនៗ​នៅ​ពេល​ការ​ប្រកួត​ចាប់​ផ្ដើម​​ទឹក​ទី១ និង​ ​គ្រប់គ្រង​ល្អ​នា​ទឹក​ទី២។ ​គេ​ដើរ​ចូល​ដើម្បី​បោះ​ជង្គង់ ​ហើយ​បន្ទាប់​មក​​ ​បាន​បញ្ចប់​​ដៃ​គូ​​ដោយ​ប្រើ​ជង្គង់​អុក​​ចំ​ក្បាច់​ជា​ច្រើន។ ​វា​ពិត​​ជា​រំភើប​ណា​ស់​ពេល​​ម្ចាស់​ខ្សែ​ក្រវាត់​ ISKA K-1 World Champion ​​​ទទួល​ជ័យជម្នះ​ត្រចះត្រចង់​ទល់​នឹង​កីឡាករ​​ខ្លាំងៗ​ក្នុង​លោក។ ​តើ​​កីឡាករ​អូស្ត្រាលី​ រូប​នេះ​នឹង​ប៉ះ​​ជើង​ខ្លាំង​ណា​ទៀត​ទៅ។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​​ប្រកួត​​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​​ការ​ប្រកួត​ក្នុង​កម្មវិធី​ ​ONE:KING OF THE JUNGLE ​ ​​នៅ​សុក្រ​ទី ២៨​ ​​ ខែ កុម្ភៈ ​ឆ្នាំ ២០២០ ចាប់​ពី​​វេលា​ម៉ោង​ ៦:៣០ ​ល្ងាច​តទៅ​​​នៅ​ ប្រទេស​សិង្ហបុរី​ ​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App៕ ​ អត្ថបទ៖ ​​ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s