កាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករថៃ Iquezang បានមកដល់ខេត្តបាត់ដំបង ដើម្បីធ្វើការប្រកួតជាមួយជើងខ្លាំងម្ចាស់ស្រុក កែវ រំចង់។
បន្ទាប់ពីការប្រកួត២ដងនៅប្រទេសថៃនិងវៀតណាម នេះជាពេលវេលាសងសឹកជាលើកទី៣សម្រាប់ Iquezang និង រំចង់ ដែលការប្រកួតរៀបចំនៅសង្វៀនប្រដាល់គុនខ្មែរឯកភ្នំ ក្នុងខេត្តបាត់ដំបង។ នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់អ្នកជើងខ្លាំងទាំងពីរបានប្រកួតគ្នា៣ទឹកយ៉ាងស្វិតស្វាញ ដោយចុងក្រោយកែវ រំចង់បានឈ្នះពិន្ទុ។

ក្រោយបញ្ចប់ការប្រកួតជើងខ្លាំងពីរបានបង្ហាញការជឿជាក់និងគោរពគ្នាទៅវិញទៅមក។ នៅថ្ងៃបន្ទាប់នៃការប្រកួតIquezang បានធ្វើរឿងភ្ញាក់ផ្អើលចំពោះក្លឹបប្រដាល់ព្រះខែសែនជ័យក្នុងខេត្តបាត់ដំបង។ Iquezangបានទៅទស្សនាទីនោះ និងយកប្រាក់ដែលគេទទួលបានពីការប្រកួតជួយក្លឹបព្រះខែសែនជ័យដើម្បីសាងសង់កន្លែងហ្វឹកហាត់ឲ្យបានសមរម្យ។
Iquezang ក៏បានឧបត្ថម្ភសម្ភារហ្វឹកហាត់មួយចំនួនរបស់ម៉ាក Fairtex និងបង្ហាញការដឹកគុនចំពោះប្រជាជនកម្ពុជាចំពោះការប្រកួតរបស់គេក្នុងខេត្តបាត់ដំបង។ Iquezang ទទួលបានស្វាគមន៍ច្រើនពីអ្នកគាំទ្រកម្ពុជា ហើយគេសង្ឃឹមបន្តទំនាក់ទំនងល្អរវាងមួយថៃនិងគុនខ្មែរ។
Iquezang ក៏បង្ហាញចំណាប់អារម្មណ៍ថា គេចង់ត្រលប់មកប្រកួតនៅកម្ពុជាម្ដងទៀតក្នុងពេលឆាប់ៗតាមដែលអាចធ្វើបាន និងចង់ប្រកួតនៅសង្វៀនប្រដាល់គុនខ្មែរឯកភ្នំជាថ្មី។ ដៃគូថ្មីរបស់ Iquezang កំពុងស្ថិតក្នុងការពិភាក្សា។
កម្មវិធីនេះនាំមកជូនដោយ បុរី រស្មីបាត់ដំបង រក្សានូវប្រពៃណី និងមរតក ដ៏ល្អផូរផង់របស់ជនជាតិយើង
បុរី រស្មីបាត់ដំបង តែងតែឈានមុខជានិច្ច