“នេះគឺជាឱកាសធំផ្សេងទៀតសម្រាប់គុនខ្មែរឈានទៅផ្សព្វផ្សាយទៅបរទេសនិងចែករំលែកវប្បធម៌ខ្មែរទៅកាន់ពិភពលោក។ សម្ដីរបស់លោក Matias Andres ស្ថាបនិកមួយរូបរបស់ The Riel Team។ ” Svenson គឺជាតារាសម្ដែងល្បីម្នាក់ធ្លាប់ធ្វើការជាមួយតារាហូលីវូដល្បីៗជាច្រើនដូចជា Quentin Tarantino និង Clint Eastwood ជាដើម”។ “នេះជាមោទនភាពមួយដែលបានលោកមកថតភាពយន្តនៅកម្ពុជា និងជាឱកាសដ៏ធំសម្រាប់លោកដើម្បីបង្វែរខ្សែភាពយន្តដែលឈ្នះពានរង្វាន់របស់គាត់ទៅជាខ្សែភាពយន្តដែលនិយាយអំពីមោទនភាពរបស់ជាតិគឺគុនខ្មែរ”។
Shop at Fairtex OUTLET Kun Khmer – The best prices on Fairtex in the world!
ការស្វែងរកកីឡាករគុនខ្មែរម្នាក់ដើម្បីមកដើរតួ
Svenson និយាយថា ខ្សែភាពយន្តនេះនឹងសម្ដែងជាវីរបុរសខ្មែរដែលនាំកិត្តិយសនិងការគោរពដល់ប្រជាជនកម្ពុជា។ ហើយភាពយន្តនេះគឺនឹងថតច្រើនថ្ងៃនៅកម្ពុជា បន្ទាប់មកនឹងបន្តទៅថតនៅ Southern California សម្រាប់ការប្លង់ដែលនៅសល់។“ការថតនៅ Southern California នឹងផ្ដល់ឲ្យយើងអាចឈានទៅថតជាមួយក្រុមការងារដែលមានបទពិសោធន៍ ក្នុងនោះរួមមានក្រុមការរបស់លោក Quentin Tarantino ដែលផលិតរឿង Kill Bill និងក្រុមការងាររបស់ខ្ញុំ”។ សម្ដីលោក Svenson។Svenson បច្ចុប្បន្នកំពុងតែចរចាជាមួយក្រុមហ៊ុនធំៗនៅប្រទេសកម្ពុជាដែលមានការចាប់អារម្មណ៍ក្នុងការជួយគាំទ្រលើគម្រោងថតខាងលើ ហើយប្រាកដថា “The Kingdom of Wonder” អាចបញ្ចេញរឿងហូលីវូដដំបូងដែលនិយាយពីគុនខ្មែឬ៕