សង្វៀនប្រដាល់ឯកភ្នំ ខេត្តបាត់ដំបងបើកសម្ភោធដោយជោគជ័យ

សង្វៀនប្រដាល់ឯកភ្នំ ដែលមានទីតាំងនៅខេត្តបាត់ដំបង បានប្រារព្ធកម្មវិធីបើកសម្ភោធជាផ្លូវការជាមួយការរៀបចំកម្មវិធីប្រដាល់បើកវគ្គជាលើកដំបូងនាចុងសប្តាហ៍នេះ ឃើញថាដំណើរការប្រកបដោយជោគជ័យ ទាំងសម្រាប់កីឡាករគុនខ្មែរពន្លកថ្មីជាច្រើនរូប ក៏ដូចជាសម្រាប់អ្នកគាំទ្រប្រដាល់កម្ពុជានៅទីនោះផងដែរ។

កាលពីថ្ងៃសៅរ៍ ទី០២ ខែកុម្ភះ មានបងប្អូនជនរួមជាតិទូទាំងព្រះរាជាណាចក្រកម្ពុជាបានជួបជុំគ្នាចូលមើលការប្រគុំតន្ត្រី និងកម្មវិធីកំសាន្តផ្សេងៗដែលរៀបចំក្នុងកីឡាដ្ឋានថ្មីនេះដូចគ្នា។

ក្នុងចំណោមអ្នកចូលរួមទាំងនោះ ក៏មានវត្តមានស្ថាបនិករបស់ក្លឹបប្រដាល់ «អាណាចក្រប្រយុទ្ធ» លោក  Kwok Leung Sang ព្រមទាំងតារាប្រដាល់ដ៏មានប្រជាប្រិយភាព កែវ រំចង់ ចូលរួមកម្មវិធីនោះដើម្បីទៅលើកទឹកចិត្តកូនសិស្សនិងមិត្តភក្តិគាត់គឺ ឈិន គឹមឆាយ និង ឡុង សុភី ដែលត្រូវប្រកួតនៅទីនោះ ហើយកីឡារករពីររូបក៏បានយកឈ្នះការប្រកួតដោយពិន្ទុដូចគ្នា។

ក្រៅពីនេះក៏មាន ថៃ រិទ្ធី តំណាងក្លឹប Cambodian Top Team ត្រូវបញ្ចេញស្នាដៃលើសង្វៀននោះដែរ បូករួមជាមួយសមាសភាពកីឡាករផ្សេងៗមកពីបណ្តាប្រទេសដូចជាប្រទេសចិន និងថៃជាដើម។

ពីក្រោយការកសាងកីឡដ្ឋាន និងការរៀបចំកម្មវិធីនេះមានលោក ហេង តុលា ជាអ្នកជំនួញមានមហិច្ចតាខ្ពស់ម្នាក់ ឆន្ទៈរបស់លោកគឺជួយលើកតម្កើងវិស័យកីឡារប្រដាល់នៅកម្ពុជាឲ្យមានការរីកចម្រើនខ្លាំង។

សង្វៀនឯកភ្នំ សម្ភោធមិនទាន់បានប៉ុន្មានផង លោកបានបញ្ចេញគំរោងរៀបចំកម្មវិធីជាច្រើនទៀតរួចទៅហើយ ដែលកម្មវិធីទាំងនោះនឹងមានប្រមូលផ្តុំជើងខ្លាំងប្រដាល់គុនខ្មែរទូទាំងផ្ទៃប្រទេស វាជាឱកាសល្អមួយសម្រាប់អ្នកលេងគុនខ្មែរគ្រប់តំបន់ ក៏ដូចជាជួយឲ្យឆាកប្រដាល់នៅកម្ពុជាកាន់តែមានសន្ទុះខ្លាំងថែមទៀត។

អត្ថបទ៖ Matias Andres

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s